ធនាគារកណ្តាលអឺរ៉ុប ថាភាពងាយរងគ្រោះ នៃស្ថិរភាពហិរញ្ញវត្ថុ នៅតែកើនឡើង នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ
បរទេស៖ ធនាគារកណ្តាលអឺរ៉ុប (ECB) បានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា ភាពងាយរងគ្រោះ នៃស្ថិរភាពហិរញ្ញវត្ថុ នៅតែកើនឡើង នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ។
យោងតាមការចេញផ្សាយខែវិច្ឆិកា នៃការត្រួតពិនិត្យស្ថិរភាព ហិរញ្ញវត្ថុរបស់ខ្លួន ECB ចាត់ទុកស្ថិរភាពហិរញ្ញវត្ថុ របស់តំបន់ចាយប្រាក់អឺរ៉ូថា មានភាពងាយរងគ្រោះ នៅក្នុងបរិយាកាសប្រែប្រួល។
អនុប្រធាន ECB លោក Luis de Guindos បានឲ្យដឹងថា “ទស្សនវិស័យ សម្រាប់ស្ថិរភាព ហិរញ្ញវត្ថុ ត្រូវបានពពក ដោយភាពមិនច្បាស់លាស់ ម៉ាក្រូហិរញ្ញវត្ថុ និង ភូមិសាស្ត្រនយោបាយ ដែលកើនឡើង រួមជាមួយនឹង ការកើនឡើង នៃភាពមិនច្បាស់លាស់ នៃគោលនយោបាយ ពាណិជ្ជកម្ម” ។
ECB បានឲ្យដឹងថា ខ្លួនបានឃើញការកើនឡើង នូវភាពងាយរងគ្រោះនៅក្នុងវិស័យជាច្រើន បើទោះបីជាវិស័យហិរញ្ញវត្ថុ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ បានទប់ទល់នឹងការប្រែប្រួល និងបង្ហាញថាមានភាពធន់ រហូតមកដល់ពេលនេះក៏ដោយ។
ធនាគារកណ្តាលបានព្រមានថា ទីផ្សារភាគហ៊ុន និង ឥណទានសាជីវកម្ម និងទីផ្សារភាគហ៊ុន អាចប្រឈមនឹង ការប្រែប្រួលដោយសារ តែភាពងាយរងគ្រោះ ហើយស្ថាប័នហិរញ្ញវត្ថុ មិនមែនធនាគារ អាចបង្កើនភាពតានតឹងទីផ្សារ៕