**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូ MFI ចុះពិនិត្យប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅតំបន់សមុទ្រក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុង**ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី នៅក្នុងវត្តព្រៃច្រាប

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីជំហរម៉ឺងម៉ាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានបញ្ជាក់ពីជំហរម៉ឺងម៉ាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព, អធិបតេយ្យភាព, បូរណភាពទឹកដី និងការអភិវឌ្ឍ ហើយប្រឆាំងនឹងកម្លាំងអមិត្តទាំងឡាយ ទោះក្នុងរូបភាពណាក៏ដោយ។

ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតសន្និសីទអន្តរជាតិ ​នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នៅវិមាន៧មករា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី បានបន្ដថា ដើម្បីរក្សាសន្តិភាព និងបណ្តុះបរិយាកាសនៃការផ្សះផ្សា, ការកសាងសាមគ្គីភាព តាមរយៈការជំរុញឱ្យមានការយល់ដឹងរួម មានសារៈសំខាន់ជាងពេលណាៗទាំងអស់ លើបញ្ហាសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និងរផ្សះផ្សាពោលគឺ៖

ទី១.ការប្ដេជ្ញាចិត្តរបស់យើងចំពោះគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់លើការមិនជ្រៀតជ្រែក,អធិបតេយ្យភាព, សមភាព និងការគោរពគ្នាទៅវិញទៅមក។

ទី២.ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសន្ទនាអន្តរជំនឿ ដើម្បីលើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដោយចងចាំក្នុងចិត្តថា ការជឿទុកចិត្តផ្នែកនយោបាយ គឺជាមូលដ្ឋានគ្រឹះ សម្រាប់សន្តិភាព, ការផ្សះផ្សា និង កិច្ចសហប្រតិបត្តិការ។

ទី៣.ការតភ្ជាប់ទំនាក់ទំនងអន្តរជំនាន់ និងការកាត់បន្ថយការបែងចែកមនោគមវិជ្ជា តាមរយៈការសន្ទនា និងការគោរព។

សម្តេចមហាបវរធិបតី បញ្ជាក់ថា ការទទួលបានសន្តិភាព ទាមទារឱ្យមានការផ្សះផ្សាភាពខុសគ្នា។ សន្តិភាពអាចសម្រេចបានតែ តាមរយៈការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការសន្ទនា, ការពិគ្រោះយោបល់ និងអភិក្រមឈ្នះឈ្នះ ពិតណាស់ថា ការពង្រឹងការការពារជាតិ គឺជាសិទ្ធិ និងធិបតេយ្យភាពរបស់យើង ប៉ុន្តែកិច្ចការនេះ មិនគួរធ្វើឱ្យបាត់តម្លៃនៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការសន្ទនា និងការដោះស្រាយបញ្ហាដោយសន្តិវិធីនោះទេ ។

សម្តេចធិបតី លើកឡើងថា «ដើម្បីរក្សាសន្តិភាពដែលយើងកំពុងទទួលអំណរសាទរ ឱ្យមានចីរភាព, ទាមទារឱ្យមានការថែទាំសន្តិភាពជារៀងរាល់ថ្ងៃ ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំ ដោយសង្កត់ធ្ងន់ថា ការផ្សះផ្សាជាមួយគូសត្រូវ, ដូចអ្វីដែលសម្ដេចតេជោ បានបង្ហាញតាមសក្ខីភាពជាក់ស្ដែង, គឺជាកម្លាំង មិនមែនជាចំណុចខ្សោយនោះទេ។ ការផ្សះផ្សា មិនមែនសម្រាប់អ្នកចុះចាញ់ឡើយ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ញាញាណ នៅក្នុងការមើលឃើញ ដំណោះស្រាយឈ្នះ-ឈ្នះពីក្នុងសង្គ្រាម»៕

អត្ថបទដែលជាប់ទាក់ទង