**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

នាយឧត្ដមសេនីយ៍ ខេង សុមេធ អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ឆ្នាំ២០២៤ និងប្រកាសសមាសភាពគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋម ជំនាន់ទី១៩ ឆ្នាំ២០២៤ ដល់កងកម្លាំងនគរបាលការពារព្រំដែន និងប្រកាសសមាសភាពគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ខេត្តព្រះវិហារ។

នៅក្នុងវគ្គហ្វឹកហ្វឺនេះ ក៏មានការអញ្ជើញចូលរួមអំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន, ឯកឧត្តម ឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋាន កណ្តាលនគរបាលព្រំដែន, ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន, ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, លោកមេបញ្ជាការរង សមាជិក គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តព្រះវិហារ និងតំណាងស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកស្នងការរងទទួលផែនការងារព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងមេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក ប្រចាំទិសភូមិភាគទី ៤ គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹកនគរបាលជាតិ សិក្ខាកាមសរុបចំនួន២០០នាក់ មកពីតាមបណ្តាវរសេនាតូចនគរបាលការពារព្រំដែនគោក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះជំនាញដែលទើបទទួលបាននាពេលនេះ ទៅបម្រើអង្គភាពឲ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីចូលរួមបង្រ្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់សិក្ខាកាមទាំងអស់ និងកម្លាំងទាំងអស់ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសភូមិភាគទី៤ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង