**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌

ឯកឧត្តម កែវ រតនៈ៖ ក្រសួងរ៉ែ បន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពល បានបន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព។

ការលើកឡើងរបស់ឯកឧត្តម កែវ រតនៈ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អភិក្រមទី២៖ រក្សាថ្លៃសមរម្យស្របតាមថ្លៃ នៃធាតុចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល ដែលក្រសួងនឹងបន្តអនុវត្តន៍ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា បន្តឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីឱ្យថ្លៃអគ្គិសនីនៅមាន ស្ថិរភាពខណៈប្រទេសនានា កំពុងបន្តឡើងថ្លៃអគ្គិសនី ធ្វើឱ្យអ្នកប្រើប្រាស់ពីបណ្តាញជាតិ ៩៩,៧៣% មានថ្លៃដូចគ្នាទូទាំងប្រទេស
ក្នុងនោះផងដែរក្រសួងក៏បន្តរក្សាថ្លៃលក់សង្គមកិច្ច ៣៨០រៀល ៤៨០រៀល និង ៦១០រៀល សម្រាប់លំនៅឋានចំណូលទាប និងមធ្យម និង៤៨០រៀល សម្រាប់កសិកម្ម ដែលប្រើពេលយប់។ លើសពីនេះបន្ថយថ្លៃលក់ជូនផ្នែកឧស្សាហកម្ម កសិកម្ម និងសណ្ឋាគារ សម្រាប់វិស័យទេសចរណ៍ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា ដើម្បីបង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើទំនើបកម្មការផ្តល់សេវាក្រសួងរ៉ែ បានធ្វើទំនើបកម្ម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង បញ្ហា និងពង្រឹងសមត្ថភាពផ្គត់ផ្គង់នានា ដើម្បីឱ្យការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា កាន់តែមានសមត្ថភាព និងកាន់តែមានស្ថិរភាព កាត់បន្ថយការរអាក់រអួល ដាច់ចរន្តអគ្គិសនីឱ្យកាន់តែតិចទៅៗ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដថា ជាលទ្ធផលការអភិវឌ្ឍប្រព័ន្ធបណ្តាញ បញ្ជូនតង់ស្យុងខ្ពស់ និងអនុស្ថានីយជាបន្តបន្ទាប់ បានធ្វើឱ្យខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់កម្ពុជា កើនឡើងពី ៣៧០៨,៥៦គីឡូម៉ែត្រ នៅឆ្នាំ២០២៣ រហូតដល់៣៨៩០.៦៥៧គីឡូម៉ែត្រ និងធ្វើឱ្យចំនួនអនុស្ថានីយកើនឡើងពី៦៨កន្លែង នៅឆ្នាំ២០២៣ ឡើងរហូតដល់៧០កន្លែង គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានញ្ជាក់ថា ដើម្បីបន្តបង្កើនគុណភាព នៃការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង តាមរយៈបច្ចេកវិទ្យាឌីជីថល ក្នុងការស្នើសុំការផ្ដល់ព័ត៌មាន ការផ្ដល់វិក្កយបត្រ ការទូទាត់ ការទំនាក់ទំនង រវាងអ្នកប្រើប្រាស់អគ្គិសនី និងអ្នកផ្គត់ផ្គង់ ដើម្បីផ្តល់ភាពងាយស្រួល តម្លាភាព និងមានប្រសិទ្ធភាព អគ្គិសនីកម្ពុជាបានដាក់ឱ្យប្រើប្រាស់កម្មវិធី EDC-APP សម្រាប់តំបន់ដែលផ្គត់ផ្គង់ ដោយអគ្គិសនីកម្ពុជា ហើយអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានរៀបចំនិងដាក់ឱ្យប្រើប្រាស់កម្មវិធី EAC-APP សម្រាប់តំបន់អ្នកកាន់អាជ្ញាបណ្ណ ចែកចាយឯកជនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង