**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់**ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ**សន្និសីទប្រធានសភានៃអន្តរសភាក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា បានឯកភាពលើតួនាទីដ៏សំខាន់នៃការទូតសភានិងកិច្ចសន្ទនាអន្តរសភា ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា**កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបានបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន បានដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»។

សូមជម្រាបថា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តាមរយៈមហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បណ្តា គណបក្សនយោ បាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស នឹងជួបជុំគ្នាលើទឹក ដី កម្ពុជា ដើម្បីបើកកិច្ច ពិភាក្សាស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ដែលជា ប្រធាន បទ ដ៏សំខាន់ឆ្លើយ តបនឹងបរិបទតំបន់ និងពិភពលោកកំពុងរួមរិតទៅដោយ ជម្លោះ។

ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរទស្សនៈ និងសន្ទនា ខាង នយោបាយ ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេស បង្កើន ជំនឿ ជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់ នៃគណបក្ស នយោ បាយ នានា។ អង្គការនេះប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង ៣៥០គណបក្ស។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណ បក្សនយោបាយនៅ អាស៊ីតែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះ ចាប់ផ្តើមលើកទីដំបូងនៅទីក្រុង ម៉ានីល ប្រទេសហ្វីលីពិន នៅឆ្នាំ២០០០។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានក្លាយទៅជា សមាជិករបស់ ICAPP នៅឆ្នាំ២០០៣។ ក្រោយក្លាយជាសមាជិក ICAPP បាន៧ឆ្នាំ ពោលគឺនៅឆ្នាំ២០១០ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP ម្តងរួចមកហើយ ក្រោមប្រធានបទ «ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់អាស៊ី»។ ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ សម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ មហា សន្និ បាត របស់ ICAPP។ ការណ៍នេះ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សទី១ នៅក្នុងគ្រួសារ ICAPP ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត នេះចំនួនពីរ ដង ។

មហាសន្និបាត ICAPP លើកទី១២ ដែលរៀបចំឡើងនៅកម្ពុជានាពេលនេះ ធ្វើឡើង ក្រោម ប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សារ»។ មហាសន្និបាតនេះ មាន គណៈ ប្រតិភូចូលរួមជាង ២០០ប្រតិភូ មកពី៤២ប្រទេស ហើយមានគណបក្ស នយោ បាយ ចូលរួមប្រមាណ ៥៧គណបក្សនយោបាយ និង មានអ្នកសារព័ត៌មានមក ពី១១ ប្រទេសចូលរួមផងដែរ។

ពិធីបើកមហាសន្និបាតនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២។ ក្នុងពិធីបើកនេះ នឹងមានការថ្លែងសុន្ទរកថាស្វាគមន៍ដោយលោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងពិធីនេះក៏មានការថ្លែងសុន្ទរកថាដោយលោក ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្ស នយោបាយ នៅអាស៊ី, ការថ្លែងសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏នឹងថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកនេះផងដែរ។ព្រឹត្តិការណ៍មហាសន្និបាត ICAPP ដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយកិត្តិយសដ៏ឧតុង្គឧត្តម មួយ ទៀត សម្រាប់កម្ពុជា។ ការផ្តល់ សេចក្តីទុកចិត្ត ពី ICAPP ដល់ គណបក្ស ប្រជាជន កម្ពុជា ធ្វើជាម្ចាស់ផ្តះរៀមបចំមហាសន្និបាតនាពេលនេះ ស្តែងឱ្យ ឃើញថា បណ្តា គណបក្សនយោបាយ ទាំងអស់ បាន សម្លឹងមើល តួនាទី សំខាន់ របស់ គណបក្ស ប្រជាជនកម្ពុជា ក៏ដូចជា កម្ពុជា ដែល បាន រក្សា នូវ គោលការណ៍ គ្រឹះ នៃ ប្រជាធិបតេយ្យ ផ្អែកលើ វិធាន ច្បាប់ និង វិន័យ របស់ខ្លួន ពិសេស កម្ពុជា បានរួម ចំណែក ក្នុង ការងារ នានា របស់ ICAPP ក្នុង កិច្ច សហប្រតិបត្តិការ របស់ខ្លួន សំដៅ ឆ្ពោះទៅរក ការកសាង ពិភពលោក មួយ ដែលមាន សន្តិភាព ផង មាន ស្ថិរភាព ផង និង មានការ អភិវឌ្ឍ ។ កម្ពុជា ក៏ ចូលរួមចំណែក នៅក្នុង កិច្ចសហប្រតិបត្តិការ ស ន្តិ សុខ សហប្រតិបត្តិការ ពហុភាគី ទ្វេភាគី និង សេដ្ឋកិច្ចសង្គម ជាដើម។ កម្ពុជា ក៏បាន ជួយ ជំរុញ ឧ ត្ត ម គតិ ដ៏ សំខាន់បំផុត របស់ ICAPP គឺ ការជួយ ជំរុញ ការយោគយល់ គ្នាទៅវិញទៅមក រវាង គ ណ បក្សនយោ បាយ នានា ។ ទាំងអស់នេះ ធ្វើឱ្យ កម្ពុជា ទទួលបាននូវការ ផ្តល់ គុណ តម្លៃ ពី បណ្តា គណបក្ស ICAPP ជូន កម្ពុជា ក្នុង ការដឹកនាំ កិច្ចប្រជុំ កំពូល ម្តងទៀត ជា លើក ទី ២ ដែល សបញ្ជាក់ឱ្យឃើញ ពីអ្វី ដែល គណបក្ស ប្រជាជន កម្ពុជា ក៏ដូចជា រាជរដ្ឋាភិបាល កម្ពុជា បានធ្វើ គឺ ទទួលស្គាល់ ជា អន្តរជាតិ ពី បណ្តា គណបក្សនយោបាយ លើ សកលលោក។
ឯកឧត្ដម ប្រាក់ សុខុន ប្រធាន គណៈកម្មការ រៀបចំម ហា សន្និបាត សន្និសីទ អន្តរជាតិ នៃ បណ្តា គណបក្សនយោបាយ នៅ អាស៊ី (ICAPP) លើក ទី ១២ ធ្លាប់បាន លើកឡើងថា កម្ពុជា រៀបចំ ធ្វើយ៉ាងណា ឱ្យ មហា សន្និបាត ICAPP ប្រព្រឹត្តទៅដោយ រលូន ហើយ ស្របតាម មូលបទ «ដំណើរ ស្វែងរក សន្តិភាព និង ការផ្សះផ្សា »។ ត្រង់ចំណុច នេះ ឯកឧត្ដម ប្រាក់ សុខុន បានលើកឡើង ថា មាន ទិដ្ឋភាព ពីរ នៃ ភាពជា ម្ចាស់ផ្ទះ របស់ កម្ពុជា ទិដ្ឋភាព ទី ១ គឺពាក់ព័ន្ធ ទៅនឹង ខ្លឹមសារ និង ឯកសារ នានា ហើយ ទិដ្ឋភាពទី ២ គឺ ទាក់ទង ទៅនឹង បដិសណ្ឋារកិច្ច ការ ស្នាក់នៅ និង សន្តិសុខ និងសុវត្ថិភាព របស់ ភ្ញៀវ។ ដូច្នេះ ក្នុងនាម ជា ម្ចាស់ផ្ទះ កម្ពុជា ត្រូវធ្វើ យ៉ាងណា រៀបចំ បរិស្ថាន ឱ្យបាន ល្អ ដើម្បី ទទួលភ្ញៀវ ប្រកបដោយផាសុកភាព និង សុវត្ថិភាព ហើយកិច្ចប្រជុំ ដំណើរការ ទៅដោយ រលូន ។

ឯកឧត្ដម ប្រាក់ សុខុន បន្តថា តួនាទី របស់ កម្ពុជា គឺ ខិតខំ ធ្វើឱ្យ កិច្ចពិភាក្សា នៃ កិច្ចប្រជុំ វិលជុំ វិញប្រធានបទ ដើម្បី ផ្ដល់ ផលប្រយោជន៍ ទាំងនេះ ទៅដល់ ពិភពលោក ផងដែរ។ ដូច្នេះ យើង ត្រូវ ប្រឹង ត្រូវ ធ្វើឱ្យចេញពី បេះដូង របស់ យើង ដើម្បីឱ្យ ភ្ញៀវ ដែល មក ចូលរួម ប្រជុំ នេះ គេ មាន ប្រយោជន៍ ខាង នយោបាយ ផង និង គេ សប្បាយចិត្ត ដែល បានមក ស្គាល់ ប្រទេស កម្ពុជា ផង។

ឯកឧត្ដម ប្រាក់ សុខុន បាន សង្កត់ ធ្ងន់ ថា « នេះហើយ ជា អ្វីដែល គេ ស្គាល់ កម្ពុជា តាមរយៈ ការសម្រេចបាន សន្តិភាព និង ការបង្រួបបង្រួម ជាតិ ពេញលេញ របស់ កម្ពុជា អញ្ចឹង យើង មានលទ្ធភាព នៅក្នុង ការដើរតួនាទី មួយ ប្រមូល បញ្ញាញាណ ប្រមូល គតិបណ្ឌិត រប ស់ គណបក្សនយោបាយ នានា នៅក្នុង តំបន់ អាស៊ី ហើយក៏ ជាមួយ គណបក្សនយោបាយ នានា នៅ ទ្វីប ផ្សេងទៀត មាន មកពី អាមេរិក ឡាទីន និងមកពីអឺរ៉ុប។ អញ្ចឹង បទពិសោធន៍ កម្ពុជា គឺ ការស្វែងរក សន្តិភាព នេះ តែម្ដង »។

ឯកឧត្ដម បានបន្តថា  «ទ្វីបអាស៊ី ជា ទ្វីប មួយ ធំ បំផុត ដែលមាន ប្រជាជន ច្រើន ហើយ ជា ទ្វីប ដែលមាន ប្រទេស ខុសៗ គ្នាច្រើន ទាំង ផ្នែក ប្រជាសាស្ត្រ ទាំង ផ្នែក ផ្ទៃក្រឡា វប្បធម៌ សាសនា ទំហំ សេដ្ឋកិច្ច និង ចំនួនប្រជាជន។ អញ្ចឹង វា មាន ភាពចាំបាច់ ដើម្បី យល់ គ្នា ទោះជា សាសនា ខុសគ្នា ទំហំ សេដ្ឋកិច្ច ខុសគ្នា ទំហំ ប្រទេស ខុសគ្នា ប៉ុន្តែ ចាំបាច់ ត្រូវមាន ការយល់ គ្នា។ ការយល់ គ្នា នោះ នៅក្នុង គោលដៅ មួយ ជួយជំរុញ វិបុលភាព នៅក្នុង តំបន់ ប៉ុន្តែ វិបុលភាព នោះ មិនអាច កើតឡើង ដោយ គ្មាន សន្តិភាព បាន នោះទេ លុះត្រា តែមាន សន្តិភាព ទើប មានការ អភិវឌ្ឍ។ កម្ពុជាគាំទ្រ ដំណើរការ អភិវឌ្ឍ រប ស់ ប្រទេស នានា និង តំបន់ ក៏ ដូច ពិភពលោក ទាំងមូល ហើយ គាំទ្រ នូវ កិច្ចការ ប្រតិបត្តិការ ខាង ផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងសហប្រតិបត្តិការ នានា នៅក្នុង ការប្រឆាំង ឧក្រិដ្ឋកម្ម ផ្សេងៗ ដែលជាឧ ត្ត ម គតិ ICAPP ហើយស្របទៅនឹង គោលនយោបាយ របស់ ការបរទេស របស់ កម្ពុជា តែម្ដង អញ្ចឹង ហើយ បានជា កម្ពុជា អាចរួមចំណែក ពេញ លេញ នៅក្នុង ការងារ របស់ ICAPP »។
លោក ជុង អ៉ីយ៉ុង ប្រធាន គណៈកម្មាធិការ អចិន្ត្រៃយ៍ ICAPP កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤ នៅ ទីក្រុង សេ អ៊ូ ល បាន ថ្លែងថា « គណបក្ស ប្រជាជន កម្ពុជា បាន ដើរតួនាទី យ៉ាងសំខាន់ ក្នុងការ ចូលរួម ដឹកនាំ ស្ថាប័ន ICAPP ក៏ដូចជា ACC របស់ ICAPP ដើម្បី ការតភ្ជាប់ វប្បធម៌ ចម្រុះ នៅ អាស៊ី និង ពិភពលោក តាមរយៈ កិច្ចសន្ទនា ការយោគយល់ គ្នា និង ការគោរព គ្នា ជាពិសេស ការបង្កើត ភាពជា ដៃគូ ជាមួយនឹង អង្គការ UNESCO» ។ ក្នុង ភាពជា ម្ចាស់ផ្ទះ កម្ពុជា បានជ្រើសរើស មូលបទ ស ម្រា ប់ មហាសន្និបាត គឺ «ដំណើរ ស្វែងរក សន្តិភាព និង ការផ្សះផ្សា » នេះ មិនមែន ជាការ ធ្វើឡើង ដោយ ចៃដន្យ ទេ គឺ ផ្អែកទៅ លើ កត្តា ពីរ ជាធំ ទីមួយ គឺ ផ្អែកទៅលើ បទពិសោធន៍ របស់ កម្ពុ ជា និងមេរៀន របស់ កម្ពុជា ដែល ទទួលបាន ក្នុងការ ស្វែងរក សុខសន្តិភាព ការចរចា សម្រេចបាន សន្តិភាព ការផ្សះ ផ្សា ជាតិ ការឯកភាព ទឹកដី និង ប្រមូលផ្ដុំ កិច្ចប្រឹងប្រែង ជាតិទាំងមូល ដើម្បី កសាង ប្រទេស ឡើងវិញ ដែលមាន ការអភិវឌ្ឍរ ហូត ដល់ សព្វថ្ងៃនេះ ជា ការពិត ជាក់ស្តែង។ ទី ពីរ ផ្អែកទៅលើ បំណងប្រាថ្នា ជា អ្វីដែល ប្រជាជន នៅលើ ពិភពលោក និង នៅក្នុង តំបន់ និង ក៏ ជាតម្រូវការ នៅក្នុង តំបន់ និង ពិភពលោក គឺ ចង់បាន សន្តិភាព ខ្ពស់។ សន្តិ ភាពជា ភាពចាំបាច់ មួយ សម្រាប់ តំបន់ និង ពិភពលោក ហើយ នេះ ក៏ អាច ចាត់ទុក តួនាទី មួយ នៅក្នុង ការគិតគូរ ស្វែងរក ពិភាក្សា បញ្ចុះបញ្ចូល ប្រទេស នានា ដែល កំពុង តែមាន ជម្លោះ ឱ្យ វិល មក ពិភាក្សាគ្នា ហើយ ស្វែងរក ការបញ្ចប់ សង្គ្រាម តាម មធ្យោបាយ ការទូត និង ការចរចា គ្នា ។ អ៊ីចឹងកម្ពុជា អាចមាន តួនាទី នៅក្នុង កិច្ចការងារ នេះ ដែល ធ្វើឱ្យពិភពលោក កាន់តែ ស្គាល់ កម្ពុជា ក្នុងភាពជា ម្ចាស់ផ្ទះ របស់ កម្ពុជា ក្នុង ទិដ្ឋភាព ពីរ ទី ១ គឺ ទិដ្ឋភាព វប្បធម៌ ដោយសារតែ ប្រាសាទអង្គរវត្ត និងទី២ គឺ ទិដ្ឋភាព សន្តិភាព ដែល ប្រទេស តិចតួច ណាស់ នៅលើ ពិភពលោក សម្រេចបាន សមិទ្ធ ផល ក្នុងការ ស្វែងរក សន្តិភាព និង ការផ្សះផ្សា ជាតិ ដូច កម្ពុជា ដែល បានបញ្ចប់ សង្គ្រាម រាំ រ៉ៃ ដែល អូស បន្លាយ មក ជាង ៥០០ឆ្នាំ មកជា ប្រទេសមួយមាន សុខសន្តិភាព ពេញលេញ មាន ការផ្សះផ្សា ជាតិ បង្រួបបង្រួម ជាតិ និងឯកភាព ទឹកដី៕

អត្ថបទដែលជាប់ទាក់ទង