សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)
ភ្នំពេញ៖ នៅរាត្រីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12) និងសម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12) បានរៀបចំពិធីជប់លៀង (Gala dinner) ជូនដល់បណ្ដាប្រតិភូថ្នាក់ដឹកនាំគណបក្សនយោបាយនានា ដែលបានអញ្ជើញចូលរួមនៅក្នុងមហាសន្និបាត ICAPP លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
ពិធីរៀបចំជប់លៀងជូនដល់ប្រតិភូនៃមហាសន្និបាតនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ប្រកបដោយភាពរីករាយ និងជោគជ័យជាមហាគ្រួសារ ICAPP ៕