**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា។

ក្នុងឱកាសនៃជំនួប ឯកឧត្ដមប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លា ប្រកបដោយភាពច្នៃប្រឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ និងមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងខ្លាំងក្លាបន្ថែមទៀត ដែលនឹងសម្រេចបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្ដមប្រធានរដ្ឋសភា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងវៀតណាម និងកម្ពុជា។

ឯកឧត្ដមប្រធានរដ្ឋសភា បានប្ដេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងបង្ហាញការគាំទ្រចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជាទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

សម្ដេចបវរធិបតីបានស្វាគមន៍ការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សម្ដេចបវរធិបតី និងឯកឧត្ដមប្រធានរដ្ឋសភាក៏បានពិភាក្សាផងដែរ អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ជាអាទិ៍៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យទេសចរណ៍, វិស័យសន្តិសុខ និងការពារជាតិ, ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង