**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល

នៅក្រោយសង្រ្គាមត្រជាក់ និង នៅចំពោះមុខស្ថានភាពថ្មីដែលកំពុងមានការប្រែប្រួលនេះ ចិនបានដាក់ចេញនូវគោលនយោបាយការបរទេស ៦ ចំណុចសំខាន់ៗ គឺ ៖ ការរក្សាឯករាជ្យភាព ការរក្សាសន្តិភាពពិភពលោក ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អនិងមិត្តភាព ពង្រឹងឯកភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និង គោលការណ៍បើកចំហ។

ប្រទេសចិនក្រោមការគ្រប់គ្រងរបស់លោក Xi Jinping ការងារកិច្ចការបរទេសគឺជាការតស៊ូដ៏ស្វិតស្វាញមួយ។ កិច្ចការការទូតថ្មីសង្កត់ធ្ងន់លើ “ហ៊ានតស៊ូ” និង”មានភាពក្លាហានក្នុងការប្រយុទ្ធ” ។ លោក Xi បានថ្លែងថា “នៅពេលអនាគត ហានិភ័យនិងបញ្ហាប្រឈមដែលយើងប្រឈម មុខជានឹងមានកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ” ហើយលោកបានជំរុញឱ្យមានឯកភាពជាតិ ដែលប្រជាជនទាំងអស់លះបង់កម្លាំងចិត្តដើម្បីគោលដៅរួម។ គោលនយោបាយការបរទេសថ្មីដែលដាក់ចេញដោយ លោក Xi Jinping ហ៊ានតស៊ូ Daring to Struggle គឺជាកម្មវិធីនយោបាយ China’s Long Marchនាសតវត្សរ៍ទី២១ ដែលការខិតខំប្រឹងប្រែងសម្រាប់គោលដៅយូរអង្វែងក្នុងការពង្រឹងសង្គម សេដ្ឋកិច្ចចិន និងកម្លាំងផ្ទៃក្នុងចិន ជាមួយនិងការភ្ជាប់ទំនាក់ទំនងកិច្ចការបរទេស។

ដើម្បីឱ្យពិភពលោកមានការអភិវឌ្ឍរួម ប្រកបដោយបរិយាប័ន្ន ការដាក់ចេញនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដោយប្រទេសដែលបាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការងើបចេញបញ្ហាប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និង ស្រួចស្រាល់ឡើងៗ ទាំងក្នុងទិដ្ឋភាព សេដ្ឋកិច្ច សង្គម និង បរិស្ថាន។

នៅក្នុងបរិការណ៍សកលបច្ចុប្បន្នដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល នៅក្នុងតំបន់អាស៊ានពិតជាត្រូវការការលើកកម្ពស់ការជួយបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ពិតជាមានភាពចំបាច់ មិនអាចខ្វះបាន តាមរយៈការដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្ដែងលើការអភិវឌ្ឍមូលធនមនុស្ស, ការកាត់បន្ថយគម្លាតឌីជីថល,ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មតំបន់និងសកល, ការជំរុញការវិនិយោគដោយផ្ទាល់, ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ, ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈម និង ចាប់ឱ្យបាននូវកាលានុវត្តភាពនៅក្នុងប្រទេសនីមួយៗ។

ក្នុងកំឡុងពេលវិបត្តិកូវីដ១៩ និង ក្រោយកូវីដ១៩ តំបន់អាស៊ាន នៅតែរងផលប៉ះពាល់ផ្នែកសង្គម ក៏ដូចជាសេដ្ឋកិច្ច ព្រមទាំងបរិស្ថានផងដែរ ជាពិសេសការដណ្តើមគ្នាផលប្រយោជន៍គ្នារវាងបណ្តាប្រទេសសមាជិក ធ្វើឱ្យតំបន់អាស៊ានមានភាពចុះខ្សោយផ្នែកកិច្ចសហប្រតិបត្តិការ និង បាត់បង់ឱកាសក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង បរិយាប័ន្ន។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺជាគោលគំនិតមួយដែលបានចាត់ទុកការអភិវឌ្ឍជាស្នូលអាទិភាពរបស់អាស៊ានផងដែរ ដែលការអភិវឌ្ឍនេះត្រូវបានធ្វើឡើងដោយយកប្រជាជនគោលចម្បង ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ជាទូទៅ ប្រកបដោយបរិយាប័ន្ន ជំរុញការច្នៃប្រឌិតថី្ម និង រួមរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ និង ប្រកាន់ខ្ជាប់នូវទិសដៅប្រតិបតិ្ត។ គំនិតផ្តួចផ្តើមសាកល ត្រូវបានមើលឃើញថា នឹងជំរុញកិច្ចសហប្រតិបតិ្តការជាអន្តរជាតិលើវិស័យកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការចាក់វ៉ាក់សាំង ការកៀរគរប្រាក់ទុនសម្រាប់ការអភិវឌ្ឍ បម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង ឧស្សាហូបនីយកម្ម សេដ្ឋកិច្ចឌីជីថល និង ការតភ្ជាប់គ្នាជាដើមនៅក្នុងតំបន់អាស៊ាន។ គំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើងដើម្បីជាយុទ្ធសាស្រ្តស្នូលមួយសម្រាប់គាំទ្រដល់ទស្សនវិស័យរួមរបស់លោក ស៊ី ជិនភីង គឺការឈានទៅដល់ការបង្កើតសហគមន៍រួមវាសនាតែមួយនៃការអភិវឌ្ឍសកល ដែលមានគោលដៅដូចគ្នាជាមួយនឹងគោលដៅរបស់អាស៊ាន គឺអាស៊ាន១០ ជោគវាសនាតែ១។

ដើម្បីឱ្យអាស៊ានកាន់តែរឹងមាំ និង មានភាពធន់ ការបន្ស៊ីគំនិតផ្តួចផ្តើមអភិវឌ្ឍសាកល ត្រូវធ្វើឡើង ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មសម្រាប់កំណើន ការអភិវឌ្ឍបៃតងសម្រាប់និរន្តរភាព ការអភិវឌ្ឍឌីជីថល សម្រាប់បង្កើនល្បឿននៃកំណើន និង លប់បំបាត់នូវភាពក្រីក្រ សម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ ការពង្រឹងមិត្តភាព និង កិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងចិននិងអាស៊ាន ជាត្រីវិស័យមួយសម្រាប់ពិភពលោក ក្នុងការបង្កើតកម្លាំងចលករថ្មីសម្រាប់ផលិតភាពសាកល បង្កើតជាថ្នាលនៃការអភិវឌ្ឍរួមជាសាកលនិងដោះស្រាយនូវវិបត្តិនានា ព្រមទាំងពូតផ្តុំនូវបញ្ញាញាណ និង បញ្ញាវន្តក្នុងការរួបរួមគ្នាសម្រាប់ការអភិវឌ្ឍសាកល។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង