**សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់**ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម រៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ញេីញប្រគល់ ពានរង្វាន់ មហោស្រពណូអែល នៃក្តីស្រលាញ់របស់ព្រះ វិហារក្រុមជំនុំ ម៉េតូឌីស ខេត្តបន្ទាយមានជ័យ**រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី៖ ក្រុមហ៊ុនរុស្ស៊ី ចាប់ផ្តើមប្រើប្រាស់ bitcoin និងរូបិយបណ្ណឌីជីថលផ្សេងទៀត ក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ**កម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ដកហូតបានកាំបិតផ្គាក់ ៣ដើម**ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុក**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**ឯកឧត្តម សរ សុពុត្រា សង្ឃឹមថា ប្រធានសមាគមចិនហុកគៀន ខេត្តហ្វូជាន អគ្គនាយក អគ្គនាយរង ក្រុមហ៊ុន Fujian Shilianda និងមកទស្សនកិច្ចខេត្តស្ទឹងត្រែង**បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ**សហរដ្ឋអាមេរិក កំពុងពិចារណាលើក្រុមហ៊ុនចិន Sophgo ដែលទំនងជាអាចនឹងចុះចូលក្នុងបញ្ជីខ្មៅ**តៃវ៉ាន់ ចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទទទួលសំណូកជាង ៥២ម៉ឺនដុល្លារ ជុំវិញគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅតៃប៉ិ**បក្សប្រឆាំងនៅកូរ៉េខាងត្បូង ដាក់សំណើចោទប្រកាន់ ដើម្បីដកតំណែង ប្រឆាំងប្រធានាធិបតីស្តីទី លោក Han Duck-soo**អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង**និយ័តករគណនេយ្យ និងសវនកម្ម ជូនដំណឹងពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ ទៅនិយ័តករគណនេយ្យនិងសវនកម្ម**ក្រុមហាម៉ាស និងអ៊ីស្រាអែល បន្ទោសគ្នាទៅវិញទៅមក ចំពោះបរាជ័យក្នុងការសម្រេចឱ្យបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់**រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី៖ ប៉ូលិស ១៤នាក់ ត្រូវបានសម្លាប់ ក្នុងការវាយឆ្មក់របស់កងកម្លាំងស្មោះស្ម័គ្រនឹងរដ្ឋាភិបាល លោក Bashar al-Assad**ប្រធានាធិបតីតួកគី ទុកផ្លូវ២ឱ្យក្រុមឧទ្ទាមឃើដ នៅស៊ីរីថាតើពួកគេចង់កប់នៅស៊ីរី ឬក៏ទម្លាក់អាវុធចុះចាញ់**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់, ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួន**ចំណាំ! គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក

បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ

“នេះជាពេលវេលាដែលមានលក្ខណៈប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិននិងប្រេស៊ីល” “ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាង៣០ច្បាស់” “ទំនាក់ទំនងរវាងប្រទេសទាំងពីរបានចាប់ផ្តើមឈានចូល‘៥០ឆ្នាំមាស’បន្ទាប់”។ល។ មតិអន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រេស៊ីលរបស់លោកប្រធានរដ្ឋចិន Xi Jinping កាលពីថ្ងៃទី២០ខែវិចិ្ឆកា ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍធំទាំងពីរនៅពាក់កណ្តាលផែនដីខាងកើតនិងខាងលិច ឆ្នាំនេះចិននិងប្រេស៊ីលបានទទួលខួបទី៥០នៃការបង្កើតទំនាក់ទំនងផ្លូវទូត ហើយក៏បានទទួលឱកាសដ៏សំខាន់សម្រាប់លើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតខ្ពស់ផងដែរ ។
ដំណើរទស្សនកិច្ចនៅប្រេស៊ីលលើកនេះ គឺជាដំណើរទស្សនកិច្ចម្តងទៀតរបស់លោកប្រធានរដ្ឋចិន Xi Jinping បន្ទាប់ពីរយៈពេល៥ឆ្នាំ ។ ក្នុងជំនួបពិភាក្សាដែលបើកធ្វើកាលពីថ្ងៃទី២០ខែវិចិ្ឆកា ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានសម្រេចចិត្តថា នឹងរួមគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់ “សហគមន៍រួមវាសនារវាងចិននិងប្រេស៊ីលដែលពួតដៃគ្នាកសាងពិភពលោកកាន់តែយុត្តិធម៌ក្នុងផែនដីជានិរន្តរភាព” ព្រមពេលជាមួយគ្នានេះ បានតភ្ជាប់គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រេស៊ីល ។
ឥស្សរជនវិភាគបានយល់ឃើញថា ការដំឡើងលំដាប់ថ្នាក់នៃទំនាក់ទំនងទ្វេភាគីលើកនេះ អាចហៅថាជានិមិត្តសញ្ញាថ្មីក្នុងទំនាក់ទំនងរវាងចិននិងប្រេស៊ីល ។ ប្រការនេះបានបង្ហាញថា ទស្សនទានរបស់ភាគីទាំងពីរចំពោះការអភិវឌ្ឍនៅពេលអនាគត មានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង ដែលបានបង្ហាញឱ្យនូវទំនួលខុសត្រូវចំពោះជោគវាសនានិងអនាគតនៃមនុស្សជាតិ ហើយក៏បានបង្ហាញពីភាពសកល ភាពយុទ្ធសាស្ត្រនិងភាពយូរអង្វែងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ។
“រួមវាសនា” “រួមគ្នាអភិវឌ្ឍន៍” “រួមគ្នាទទួលខុសត្រូវ”និង “រួមសុខរួមទុក្ខជាមួយគ្នា” លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងសំណើ៤ផ្នែកអំពីការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងប្រេស៊ីលនៅពេលអនាគត ដែលបានគ្របដណ្តប់លើវិស័យដូចជាការធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តខាងយុទ្ធសាស្ត្រ ការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ការគាំពារសន្តិភាពនិងយុត្តិធម៌នៃពិភពលោក និងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិជាដើម ដែលផ្តល់ការណែនាំទិសដៅនៃការកសាងសហគមន៍រួមវាសនារវាងចិននិងប្រេស៊ីល ក៏ដូចជាបានបំពេញបន្ថែមនូវខ្លឹមសារនៃទំនាក់ទំនងរវាងចិននិងប្រេស៊ីលក្នុងយុគសម័យថ្មី ។
ការអភិវឌ្ឍជាកូនសោមេសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ហើយក៏ជាបំណងរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដែរ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ពីការបំភ្លឺគ្រួសារនីមួយៗរបស់ប្រេស៊ីលដោយកម្លាំងអគ្គិសនី ដល់ការផ្តល់ជំនួយដល់កសិកម្មប្រេស៊ីលតាមរយៈគំនិតថ្មីនិងបច្ចេកវិទ្យាថ្មី រហូតដល់ការធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យងើបឡើងថ្មី ចិននិងប្រេស៊ីលបន្តជំរុញការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលនាំមកនូវប្រសិទ្ធភាពខ្ពស់ខាងសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាឱកាសវិនិយោគដល់តំបន់នេះ ។
ក្នុងនាមជាអ្នកឈានមុខក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ទំនាក់ទំនងរវាងចិននិងប្រេស៊ីលបានលើសពីក្របខ័ណ្ឌទ្វេភាគីរួចទៅហើយ ដែលបានដើរតួនាទីជំរុញយ៉ាងសកម្មក្នុងការកែលម្អប្រព័ន្ធអភិបាលកិច្ចសកល ។ ពីការរួមគ្នាចេញផ្សាយ “គំនិតឯកភាពរួម៦ចំណុច”សម្រាប់ជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនដោយវិធីនយោបាយ ដល់ការរួមគ្នាអំពាវនាវឱ្យប៉ាឡេស្ទីននិងអ៊ីស្រាអែលឈប់បាញ់គ្នាក្នុងពេលឆាប់ៗនិងអនុវត្តជាក់ស្តែង “ដំណោះស្រាយរដ្ឋពីរ” ចិននិងប្រេស៊ីលសុទ្ធតែបានអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដលើឆាកអន្តរជាតិ ពោលគឺប្រកាន់ខ្ជាប់ថ្លែងមតិដោយយុត្តិធម៌និងធ្វើការងារដោយសមភាព ។ ភាគីចិនក៏បានគូសបញ្ជាក់ថា គាំទ្រប្រេស៊ីលដើរតួនាទីកាន់តែធំលើឆាកអន្តរជាតិ គាំទ្រប្រេស៊ីលទទួលរ៉ាប់រងការងារជាប្រធាននៃប្រទេស BRICS នៅឆ្នាំក្រោយ និងគាំទ្រប្រេស៊ីលរៀបចំឱ្យបានល្អនូវមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាស្តីពីក្របខណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ»លើកទី៣០ ។
ឆ្លងកាត់រយៈពេល៥០ឆ្នាំ ទំនាក់ទំនងរវាងចិននិងប្រេស៊ីលកំពុងស្ថិតនៅដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ ឈរលើទីចាប់ផ្តើមថ្មី “ដៃគូមាស”ដែលស្ថិតនៅពាក់កណ្តាលផែនដីខាងកើតនិងខាងលិចនឹងរួមវាសនា ជំរុញការអភិវឌ្ឍគ្នាទៅវិញទៅមក ដើម្បីពួតដៃកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ ៕

អត្ថបទដែលជាប់ទាក់ទង