**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើអង្គការមូលនិធិអាស៊ី (Asia Foundation) ប្រចាំកម្ពុជា ជួយគាំទ្រកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ពិសេសគឺផ្ដោតលើការអនុវត្តស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជាជាដើម។

ការស្នើនេះធ្វើឡើងក្នុងជំនួបពិក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី Meloney C. Lindberg (មេឡូនី លីន្តប៊ឺហ្គ) ប្រធានអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ពាក់នឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីរវាងកម្ពុជានិងមូលនិធិអាស៊ី។ កិច្ចពិភាក្សានេះដែរធ្វើឡើងនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ផ្តោតលើការរួមចំណែកក្នុងការផ្សព្វផ្សាយ ការជំរុញនិងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលទ្ធផលវិជ្ជមានទៅកាន់ទីផ្សារដែលជាដៃគូរបស់អង្គការ ព្រមទាំងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាជាដៃគូដទៃទៀតក្នុងការទាក់ទាញទេសចរអន្តរជាតិឲ្យមកទស្សនានៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឱ្យអង្គការមូលនិធិអាស៊ីជួយចូលរួមគាំទ្រដល់ការអនុវត្តស្តង់ដាទីក្រុងស្អាតអាស៊ាន ដែលកម្ពុជាជាប្រទេសដឹកនាំសម្របសម្រួល ព្រមទាំងយុទ្ធនាការផ្សេងៗ សំដៅចូលរួមថែរក្សាបរិស្ថាន រក្សានូវផាសុកភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ គឺការជួយលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព តាមរយៈការលើកទឹកចិត្ត, ការរៀបចំនិងគ្រប់គ្រងទិសដៅសហគមន៍ទេសចរណ៍ ស្របតាមគោលការណ៍ស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន ដែលមានកម្ពុជាជាប្រទេសដឹកនាំសម្របសម្រួលដូចគ្នា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់អង្គការមូលដ៏សំខាន់មួយនេះ ឲ្យការជួយសហការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីគាំទ្រការអនុវត្តប្រកបដោយនិរន្តរភាព, ពង្រឹងស្តង់ដារអេកូទេសចរណ៍ ការអភិរក្សនិងការគ្រប់គ្រងកាកសំណល់ប្រកបដោយការទទួលខុសត្រូវ។ ការណ៍នេះ គឺដើម្បីបង្កើនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងជួយជំរុញការផ្សព្វផ្សាយនិងពង្រីកទីផ្សារទេសចរណ៍កម្ពុជាទៅក្រៅតំបន់ តាមរយៈបច្ចេកវិទ្យាឌីជីថល ក៏ដូចជាជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដែលមានសក្កានុពលលេចធ្លោជាដើម ៕

អត្ថបទដែលជាប់ទាក់ទង