សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ជាការចាំបាច់ដែលរដ្ឋត្រូវការលើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួមក្នុងការ លើកស្ទួយសីលធម៌សង្គម ជាពិសេសបានធ្វើឱ្យមានមនុស្សស្គាល់ បុណ្យ បាប និងមានការយោគយល់សន្ដោសប្រណីជាមួយគ្នា ។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នាថ្ងៃទី២៣ វិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សាសនាជាមធ្យោបាយសំខាន់នៅក្នុងការជួយឱ្យមានសុខដុមក្នុងសង្គម បើលុបបំបាត់សាសនានឹងនាំឱ្យមានការកាប់សម្លាប់ដូចករណីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្គមបាត់គុណតម្លៃសីលធម៌ជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ក្នុងមួយសប្ដាហ៍នេះកម្ពុជាបានធ្វើម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំធំៗចំនួន៣ ដោយមានប្រទេសជាច្រើននៅលើពិភពលោកបានចូលរួម។ កិច្ចប្រជុំទាំងនេះបានលើកឡើងពីសារៈសំខាន់នៃសន្ដិភាព និងការផ្សះផ្សាជាតិ ៕