**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូ MFI ចុះពិនិត្យប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅតំបន់សមុទ្រក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុង**ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី នៅក្នុងវត្តព្រៃច្រាប**ទេសរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥**លោក Mark Zuckerberg លក់ភាគហ៊ុនក្រុមហ៊ុនយក្សរបស់ខ្លួន ដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារពេញមួយឆ្នាំ២០២៤

ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល «មហាសន្និបាត ICAPP លើកទី១២ ស្តីពីការស្វែងរកសន្តិភាព និងការផ្សះផ្សា» នៅវិមាន៧មករា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាកម្ពុជា បានថ្លែងថា តាមរយៈ កិច្ចប្រជុំ ICAPP លើកទី១២ គំរូនៃសន្តិភាព និងការផ្សះផ្សានៅកម្ពុជា អាចនឹងត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកគំរូនេះទៅកាន់បណ្តាប្រទេសផ្សេងៗ។

ឯកឧត្ដមបានថ្លែងថា មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ធ្វើឡើងក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែល រៀបចំឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានសង្កត់ធ្ងន់ទៅលើតម្លៃ និងមាគ៌ារបស់អាស៊ីដែលមានភាពចម្រុះ ដែលការទទួលស្គាល់នូវភាពចម្រុះនេះហើយទើបបណ្តាលឱ្យមានសន្តិភាពយូរអង្វែង។ជាមួយគ្នា កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារទៅជូនគណៈប្រតិភូដែលមកពីបណ្តាប្រទេសផ្សេងៗ ឬតំបន់ផ្សេងៗ។

ឯកឧត្ដមបន្ថែមថា «យើងចង់អំពាវនាវឱ្យមានការចូលរួមនៅក្នុងជាសកលមួយដើម្បីបង្កើននូវសំឡេង និងវប្បធម៌នៃសន្តិភាពឱ្យមានការរីកដុះដាល ចាប់ពីសង្គមតូចៗទៅរហូតដល់សង្គមធំ រហូតដល់ប្រទេស រហូតដល់សហគមន៍ ដូចជាសហគមន៍អាស៊ាន»។ទន្ទឹមគ្នានេះ តាមរយៈកិច្ចប្រជុំនេះ ថែមទាំងបានផ្តោតទៅលើទស្សនៈវិជ្ជាដែលមានពី ប្រមាណពី៥០ឆ្នាំទៅ៧០ឆ្នាំមុន ដើម្បីសន្តិភាព ដូចជា ទស្សនៈវិស័យបានដុង ទស្សនៈវិស័យនៃគំនិតផ្តួចផ្តើមផ្សេងៗរបស់ពិភពលោក បញ្ចូលមកក្នុងការរស់នៅធ្វើម៉េចឱ្យគោរពបានគោលការណ៍ទាំង៥នៃសន្តិសហវិជ្ជមាន។

ឯកឧត្ដមមានប្រសាសន៍ថា ចំណុចមួយទៀតដែលសំខាន់បំផុតនោះ គឺ សន្តិភាពមិនអាចត្រឹមតែអវត្តមាននៃសង្រ្គាមនោះទេ តែព័ត៌មានក្លែងក្លាយក៏វាអាចបង្កើតសង្រ្គាមបានដែរ ដូច្នេះហើយបានជាលោករដ្ឋមន្រ្តី នេត្រ ភក្ត្រាបានដឹកនាំវេទិកាពិសេសមួយនិយាយអំពីសុចរិតភាពនៃព័ត៌មាន។ សុចរិតភាពនៃព័ត៌មាន គឺជាមូលដ្ឋានសំខាន់ ដើម្បីផ្តល់ឱ្យសន្តិភាពមានភាពយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង