**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) បានអនុញ្ញាតឱ្យលោកជំទាវ អារ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Ar. Siti Rozaimeriyanty Dato Haji Abdul Rahman ) អគ្គលេខាធិការអន្ដរសភាអាស៊ាន (អាយប៉ា/AIPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលដែលលោកស្រី បានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃIPTP ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា វត្តមានដ៏ថ្លៃថ្លារបស់លោកស្រីអគ្គលេខាធិការ AIPA នៅក្នុងព្រឹត្តិការណ៌ IPPT នាពេលនេះពិតជាមានសារៈសំខាន់ ព្រោះមិនត្រឹមតែបង្ហាញពីការគាំទ្រយ៉ាងសកម្មដល់របស់អង្គការអន្តរសភាមួយនេះប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីឆន្ទះ និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងកិច្ចការពារសន្តិភាព និងវិបុលភាពជូនប្រជាជនក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលរបស់អន្តរសភាអាស៊ានផងដែរ។

នៅក្នុងសម័យប្រជុំលើកទី១១ សភាអន្តរជាតិដើម្បីភាពអត់ឱន (IPTP) និងសន្តិភាពដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ អន្តរសភាអាស៊ាន (AIPA)នឹងចុះអនុស្សារណៈយោគយល់គ្នា ជាមួយនិង IPTP។ អនុស្សារណៈនៃការយោគយល់នេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការរួមចំណែកបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើងសម្រាប់សន្តិភាពនៅក្នុងតំបន់និងពិភពលោក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា អនុស្សារណៈយោគយល់គ្នានេះ ក៏នឹងបើកឱកាសថ្មីសម្រាប់ AIPA ក្នុងការចូលរួមជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត សំដៅទាញផលប្រយោជន៌ដល់អាយប៉ា ក៏ដូចជាសភាសមាជិកអាយប៉ាផងដែរ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងចំពោះលទ្ធផលការងាររបស់លោកស្រីនៅក្នុងការដឹកនាំអគ្គលេខាធិការដ្ឋានអាយប៉ាកន្លងមកទទួលបានជោគជ័យជាច្រើន។

សម្តេចបានកត់ម្គាល់ថា សំឡេង និងឥទ្ធិពលរបស់ AIPA បានកើនឡើងយ៉ាងខ្លាំង ដូចដែលបានបង្ហាញតាមរយៈការកើនឡើងនៃចំនួនសភាសង្កេតការណ៍របស់ AIPA មានចំនួនកើនឡើង ហើយ AIPA បានចូលរួមយ៉ាងសកម្មនៅលើវេទិកាតំបន់ អន្តរជាតិ និងសកលលោក ពិសេសការលើកកម្ពស់ស្រ្តី និងយុវជន ដែលជាធនធានដ៏មានសក្តានុពល នៅក្នុងការអភិវឌ្ឍនិងសន្តិភាព។

លោកជំទាវ អារ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ ថ្លែងអំណរជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយលោកស្រី និងសហការីនៅក្នុងឱកាសនេះ។

លោកជំទាវអគ្គលេខាធិការអាយប៉ា បានថ្លែងការកោតសរសើរចំពោះការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា ពិសេសការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ប្រកបដោយខ្លឹមសារនិងអត្ថន័យ នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅប្រទេសឡាវកន្លងមកនេះ។

លោកជំទាវ អារ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ ក៏បានវាយតម្លៃខ្ពស់និងកោតសរសើរដល់ការផ្តួចផ្តើមជាច្រើនរបស់កម្ពុជា នៅក្នុងការលើកកម្ពស់តួនាទីរបស់អាយប៉ា ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាយប៉ាក្នុងការសម្រេចបាននូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥ ៕

អត្ថបទដែលជាប់ទាក់ទង