**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១

ភ្នំពេញ៖ ក្នុងឱកាសពិធីបើកសម័យប្រជុំពេញអង្គ IPTP 11 នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាពលើកទី១១ (IPTP 11)។

ក្នុងសុរន្ទកថាពិសេសបើកសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា សម្តេចពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមជាគណៈអធិបតី នាឱកាសដ៏វិសេសវិសាលនេះ និងចែករំលែកបទពិសោធន៍ដឹកនាំផ្ទាល់របស់សម្តេច ក្នុងការកសាងកម្ពុជាឡើងវិញ ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម ជាពិសេស ក្នុងការរំដោះជាតិ ការផ្សះផ្សាជាតិ ដំណើរការនៃការកសាងជាតិឡើងវិញ និងការកសាងសន្តិភាព ដែលរំដោះប្រទេសដ៏កំសត់មួយនេះ ឱ្យចាកផុតទាំងស្រុងពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ និងពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ ដោយសម្រេចបានសន្តិភាពពេញលេញដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការថែរក្សាបាននូវចីរភាពនៃសន្តិភាព និងវឌ្ឍនភាពសង្គមយ៉ាងឆាប់រហ័ស ដែលប្រជាជនកម្ពុជាទាំងអស់កំពុងក្រេបជញ្ជក់ផ្លែផ្កាសព្វថ្ងៃនេះ។

សម្ដេចតេជោបានលើកឡើងថា កាលពីដើមខែកញ្ញាកន្លងទៅនេះ សម្ដេចបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុករ៉ាយស៍ នៅខេត្តខ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ។

សម្តេចតេជោប្រធានព្រឹទ្ធសភាបានបន្តថា សម្តេចបានចែករំលែកនូវបាឋកថារបស់សម្តេចម្តងហើយ ស្តីពី «បទពិសោធរបស់ប្រទេសកម្ពុជាក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ដែលសម្ដេចអាចនិយាយបានថា ប្រធានបទថ្ងៃនេះ និងប្រធានបទពេលនោះ មានភាពប្រទាក់ក្រឡាគ្នា ដោយសារនៅសាធារណរដ្ឋកូរ៉េ សម្ដេចនិយាយក្នុងបរិការណ៍អន្តរជាតិ ប៉ុន្តែនៅទីនេះ សម្ដេចនិយាយអំពីបរិការណ៍កម្ពុជា។

សម្តេចតេជោគូសបញ្ជាក់ថា ជាការពិតស្ទើរតែពេញមួយជីវិតរបស់ខ្ញុំ ដែលខ្ញុំបានដឹកនាំកម្ពុជាក្នុងឋាន:ជានាយ ករដ្ឋមន្ត្រីរយៈពេល ៣៨ឆ្នាំហើយ បើរាប់បញ្ចូលទាំងការចាប់ផ្តើមតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការកាន់តំណែងជារដ្ឋ មន្រ្តីការបរទេស ជាឧបនាយករដ្ឋមន្រ្តីផង គឺជិតកន្លះសតវត្សរ៍។ ជាការពិតយ៉ាងប្រត្យក្សដែលថា នេះគឺជាមេរៀន និងបទពិសោធដ៏កម្រ ដែលខ្លួនខ្ញុំ ផ្ទាល់បានយក ជីវិតដាក់ធ្វើជាដើមទុន។ ហើយនេះ ក៏ជាសេចក្តីប្រាថ្នារបស់ខ្ញុំផងដែរ ក្នុងការចែករំលែកបទពិសោធន៍ដឹកនាំនាវាកម្ពុជា។

សម្តេចតេជោបានលើកឡើងទៀតថា ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកំពុងដឹកនាំប្រទេសសម្ដេចបានសម្រេចចិត្តដាក់អម្រែកនៃភារកិច្ចដ៏សំខាន់នេះ ដើម្បីឱ្យអ្នកបន្តវេនជំនាន់ក្រោយទទួលបន្តដឹកនាំ។ ចំណុចខុសគ្នាមួយនៅត្រង់ថា អ្នកបន្តវេនជំនាន់ក្រោយមិនបានហែលឆ្លងសមរភូមិ សង្គ្រាមប្រដាប់អាវុធ និងការរំដោះជាតិផ្ទាល់ពីយុគសម័យដ៏ខ្មៅងងឹត និងមហាវិនាសកម្ម ប៉ុន្តែពួកគេមានភារកិច្ចចម្បងៗ ត្រូវបន្តរក្សា ការពារ និងលើកតម្កើងតម្លៃសន្តិភាព បង្កើតសមិទ្ធផល និងស្នាដៃថ្មីៗ ពង្រីកសក្តានុពលអភិវឌ្ឍន៍ និងពូនជ្រុំសាមគ្គីភាព និងឯកភាពជាតិ ដោយបន្តឈរលើបាវចនាជាតិ គឺ «ជាតិ សាសនា ព្រះមហាក្សត្យ» និងបាវចនាបក្ស គឺ «ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ដទៀតថា ជាការពិត គឺជាភ័ព្វសំណាងដែលកម្ពុជាមាន សម្តេចព្រះ នរោត្តម សីហនុ ជាព្រះបិតាឯករាជ្យជាតិ ដឹកនាំការតស៊ូ ដើម្បីឯករាជ្យ ៩ វិច្ឆិកា ១៩៥៣ និងដឹកនាំការកសាងប្រទេសរយៈពេល ១៦ ឆ្នាំ។ ប្រជាជនកម្ពុជាបានទទួលផលជាវិជ្ជមានពីឯករាជ្យ និងការអភិវឌ្ឍ បើទោះមានការរំខាន ដោយពួកឧទ្ទាមប្រដាប់អាវុធ ទាំងក្រុមក្រហម ក្រុមខៀវ និងក្រុម ស ក្តី។

សម្ដេចតេជោបានជម្រាបជូនថា នៅគ្រានោះ កម្ពុជាមានសន្តិភាពតែខ្វះស្ថិរភាព ដោយសារក្រុមឧទ្ទាម និងការទម្លាក់គ្រាប់បែកតាមព្រំដែនជាមួយវៀតណាមខាងត្បូង ហើយសន្តិភាពនោះ មានត្រឹមតែរយៈពេល ១៦ឆ្នាំប៉ុណ្ណោះ កម្ពុជាក៏ត្រូវបានធ្លាក់ចូលទៅក្នុងភ្លក់ភ្លើងសង្គ្រាមសារជាថ្មីម្តងទៀត ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ និងការចូលឈ្លានពានពីសំណាក់កងទ័ពអាម៉េរិក និងវៀតណាមខាងត្បូង។

សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជាក៏បានលើកឡើងទៀតថា តាមរយៈការរៀបរាប់ខាងលើ គេអាចដឹងហើយថា អ្នកដែលបានកើតជំនាន់ខ្ញុំ ពុំមានពេលគ្រប់គ្រាន់ទទួលបានឱកាសសិក្សា និងការសប្បាយក្នុង ភាពជាយុវជននោះឡើយ តែផ្ទុយទៅវិញ ពួកយើងបែរជា ក្លាយខ្លួនជាចំណាប់ខ្មាំងនៃសង្គ្រាមម្តងហើយម្តងទៀត ដែលគ្មានផ្លូវផ្សេង សម្រាប់ជ្រើសរើសនោះឡើយ។

សម្ដេចតេជោបានអះអាងថា ចំណុចចាប់ផ្ដើម គឺកើតចេញពីរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០ ហើយពេលនោះ សម្ដេច និង យុវជនស្នេហាជាតិរាប់ម៉ឺននាក់ផ្សេងទៀត បានសម្រេចចិត្តចូលរួមជាមួយកម្លាំងតស៊ូក្នុងព្រៃ តាមការអំពាវនាវរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។ ប៉ុន្តែ សុបិននៃការរំដោះជាតិចេញពីការលូកដៃគ្រប់គ្រងពីបរទេសនៅក្រោមរបប លន់ នល់ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ បានប្តូរជំនួសដោយសោកនាដកម្មបង្ហូរឈាម, ក្រោមការគ្រប់គ្រងដោយមនោ គមវិជ្ជា ជ្រុលនិយមរបស់ខ្មែរក្រហម ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសកុម្មុយនីស្តឥតខ្ចោះ ដោយលុបបំបាត់ចោលទាំងស្រុងនូវវណ្ណៈ បានកាប់សម្លាប់អ្នកមានទ្រព្យ អ្នកចេះដឹង និងបំផ្លិចបំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ឱ្យរាបសូន្យ ហើយត្រឹមតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់ ៕

អត្ថបទដែលជាប់ទាក់ទង