**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់

សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការដកកងទ័ពទាំងស្រុងរបស់វៀតណាមចេញពីប្រទេសកម្ពុជា នាឆ្នាំ១៩៨៩ បានបើកផ្លូវដល់ដំណើរទៅមុខនៃការចរចា ដែលពេលនោះ ត្រូវជាប់គាំងលើបញ្ហាអនាគតរបស់ខ្មែរក្រហម និងវត្តមានកងទ័ពបរទេសចេញពីកម្ពុជា។

សម្ដេចតេជោ បានគូសរំលេចថា ចំណែកវៀតណាម ការដកកងទ័ពរបស់ពួកគេទាំងស្រុងនៅឆ្នាំ១៩៨៩ ក៏បានដោះស្រាយភាពជាប់គាំងលើការចរចាទាក់ទងនឹងអនាគតរបស់ខ្មែរក្រហម និងវត្តមានកងទ័ពបរទេសនៅកម្ពុជាផងដែរ។ សម្តេចសូមបញ្ជាក់លើចំណុចនេះបន្តិច ពេលដែលសម្តេចមកកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចនៅបន្តកាន់តំណែងជារដ្ឋមន្រ្តីការបរទេសផងដែរ ពេលនោះនៅចុងឆ្នាំ១៩៨៥ មានការប្រជុំរដ្ឋមន្រ្តីការបរទេសមួយ នៅឯទីក្រុងហាណូយ ដោយមានខ្ញុំជានាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្រ្តីការបរទេសផង វៀតណាមតំណាដោយឯកឧត្តម ង្វៀន គឿតថាច់ ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស ឡាវតំណាងដោយឯកឧត្តម ភួងស៊ី វិសិទ្ធ ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស។

ពេលនោះយើងមានការប្រកាសថា នឹងដកកងទ័ពវៀតណាមក្នុងរយៈពេល៥ ទៅ១០ឆ្នាំ អីចឹងបើសិនជាយើងអនុវត្តន៍ទៅតាមបែបនេះ កងទ័ពវៀតណាមនឹងដកនៅឆ្នាំ១៩៩០ ឬរហូតមកដល់៩៥ បើគិតពីការបរិច្ឆេត៥ ទៅ១០ឆ្នាំ។ ប៉ុន្តែយើងបានខិតខំដោយកម្ពុជាខ្លួនឯង ត្រូវធ្វើការខិតខំកសាងកម្លាំងឱ្យបានឆាប់ដើម្បីជំនួសតួរនាទីនៃកងទ័ពវៀតណាម។ នៅចុងបំផុតវៀតណាមបានដកកងទ័ពចេញនៅក្នុងខែកញ្ញា ឆ្នាំ១៩៧៩ ដែលបានផ្ដល់ឱកាសឱ្យកម្ពុជា ដោះស្រាយបានបញ្ហាអន្តរជាតិ។

ជាមួយគ្នានេះសម្ដេតេជោ បានបញ្ជាក់ទៀតថា បញ្ហាកម្ពុជា មានទិដ្ឋភាព២ ទិដ្ឋភាពអន្តរជាតិ និងទិដ្ឋភាពផ្ទៃក្នុង ដូច្នេះពេលដែលកងទ័ពវៀតណាមដកចេញពីកម្ពុជា ទិដ្ឋភាពអន្តរជាតិ ត្រូវបានដោះស្រាយ បញ្ហាដែលនៅសេសសល់គឺអនាគតខ្មែរក្រហម និងការប្រើប្រាស់ទឹកដីនៃប្រទេសផ្សេង និងជំនួយយោធាពីប្រទេសផ្សេងមកកាន់កម្លាំងប្រឆាំងតែប៉ុណ្ណោះ។ វាជាផ្នែកមួយនៃការបង្កើនទម្ងន់ក្នុងការចរចា ព្រោះមុននេះគេបានអំពីបញ្ហាកងទ័ពវៀតណាម ប៉ុន្តែពេលដែលកងទ័ពវៀតណាមចាកចេញការចរចារបស់ខ្ញុំត្រូវបានធ្វើនៅក្នុងសន្ទុះដ៏ខ្លាំងនៅលើតុចរចា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលដ្ឋាននៃដំណើរការចរចា ដែលទទួលបានការគាំទ្រពីប្រទេសជាមិត្តក្នុងសហគមន៍អន្តរជាតិដែលសំខាន់ជាងនេះ គឺជាគំនិតផ្ដួចផ្ដើម និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្មែរផ្ទាល់ ក្នុងការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC សម្រាប់ប្រទេសកម្ពុជា។ នេះគឺជាផ្នែមួយដ៏សំខាន់បំផុត នៃដំណើរការចរចាព ដែលបង្ហាញពីឆន្ទៈ និងភាពសកម្ម និងបុរេសកម្មរបស់កម្ពុជា ក្នុងការកសាង និងការធានាសន្តិភាពសម្រាប់ប្រទេសជាតិ ទោះបីស្ថិតនៅក្នុងកាលៈទេសៈ មានបញ្ហាប្រឈមប៉ុណ្ណាក៏ដោយ ៕

អត្ថបទដែលជាប់ទាក់ទង