**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកកេសវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ**នាយឧត្តមសេនីយ៍ ជា សុគន្ធា ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា**រដ្ឋមន្រ្តីអប់រំ ផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បន្តកែលម្អកម្មវិធីសិក្សា ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប្រចាំ ដើម្បីធានាឱ្យបាននូវការបង្រៀនប្រកបដោយគុណភាព និងបម្រើតម្រូវការទីផ្សារកម្ពុជា**រាជរដ្ឋាភិបាល សម្រេចបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងសុងខ្លា នៃប្រទេសថៃ**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន

សម្តេចធិបតី៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសជុំវិញពិភពលោក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា គឺជាសក្ខីភាពជាក់ស្តែង បញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពដែលនាំមកនូវការប្រែប្រួល ហើយយើងមានឆន្ទៈខ្ពស់នឹងបន្តចែករំលែកបទពិសោធពោរពេញដោយក្តីសង្ឃឹមនេះ ទៅដល់បណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សា។

ការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពថ្លែងសន្ទរកថាបើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សន្តិភាព គឺជាគន្លឹះនូវអ្វីគ្រប់បែបយ៉ាង បើគ្មានសន្តិភាព គ្មានការអភិវឌ្ឍន គ្មានការរីកចម្រើន និងគ្មានអនាគតនោះទេ គ្មានសន្តិភាព គ្មានសិទ្ធិមនុស្ស គ្មានការអភិវឌ្ឍដូច្នេះនោះទេ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បទពិសោធន៍របស់កម្ពុជា ក្នុងប្រវត្តិដំណើរការឆ្ពោះទៅរកសន្តិភាព បានប្រែក្លាយប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍតាមរបៀបដែលមិនមនឹកស្មានដល់ អាស្រ័យដោយមានគោលនយោបាយឈ្នះឈ្នះ ប្រកបដោយទស្សនវិស័យវ័យឆ្ងាយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ការអនុវត្តគោលនយោបាយឈ្នះឈ្នះ មិនត្រឹមតែបញ្ចប់នូវសង្គ្រាមស៉ីវិលដែលបានអូសបន្លាយអស់ជាច្រើនទសវត្សនោះទេ ប៉ុន្តែ បានផ្តល់នូវមូលដ្ឋាន សម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពនយោបាយមកដល់សព្វថ្ងៃនេះ តាមរយៈការអនុវត្តប្រកបដោយភាពជាក់ស្តែង ប្រាកដនិយម ដែលចាប់ផ្តើមពីការសន្ទនា ការស្រុះស្រួលគ្នា និងការលើកកម្ពស់បរិយាបន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា គឺជាសក្ខីភាពជាក់ស្តែងបញ្ជាក់អំពីឥទ្ធិពលនៃសន្តិភាព ដែលបានមកនូវការប្រែប្រួល ហើយយើងមានឆន្ទៈខ្ពស់នឹងបន្តចែករំលែកបទពិសោធពោរពេញដោយក្តីសង្ឃឹមនេះ ទៅដល់បណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាយល់ជាក់ច្បាស់ពីតម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ក្នុងការធានាបាននូវការស្តារឡើងវិញ និងការអភិវឌ្ឍជាតិជាតិប្រកបដោយភាពធន់ សន្តិភាពផ្តល់ឱ្យយើងនូវឱកាសដើម្បីវិនិយោគលើប្រជាជន ស្ថាប័ន និងអនាគតរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងអាណត្តិរបស់សម្តេច បានដាក់ចេញនូវក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលយើងហៅថា «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ យុទ្ធសាស្ត្រនេះផ្តោតលើអាទិភាពគន្លឹះ៥ រួមមាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា។

សម្តេចធិបតី បានបញ្ជាក់ថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលមានបំណងការពារ និងពង្រឹងសន្តិភាពដែលរកបានដោយលំបាក ដោយបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងផ្តល់ការគាំទ្រដល់សហគមន៍ឱ្យរីកចម្រើនរួមគ្នា ៕

អត្ថបទដែលជាប់ទាក់ទង