**សម្ដេចតេជោ អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទេសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៥គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ**ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានជាង៩៤% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ទេសរដ្ឋមន្ត្រី លី ធុជ៖ រាល់ជំហានដែលយើងបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព ដែលមនុស្សលែងបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺ «ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន»។

ពិធីនេះមានការចូលរួមពីសំណាក់លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីគណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញពិភពលោក ក្រសួង/ស្ថាប័នកម្ពុជា តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្តជាច្រើនចូលរួមផង​ដែរ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ការជួបជុំគ្នានេះ មិនមែនត្រឹមតែដើម្បីដង្ហែក្បួនប៉ុណ្ណោះទេ ប៉ុន្តែនេះជាការប្តេជ្ញាចិត្តរួមគ្នារបស់ពិភពលោក ដែលចង់បានសន្តិភាពយូរអង្វែង។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា រាល់ជំហានដែលយើងបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព សន្តិភាព និងអនាគតមួយដែលមនុស្សលែងមានក្តីបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា វត្តមានរបស់លោក លោកស្រី និងក្មួយៗសិស្សានុសិស្សលោកគ្រូអ្នកគ្រូ និងមិត្តរបស់ដែលមកពីគ្រប់ទិសទីក្នុងពិភពលោក គឺមិនមែនត្រឹមតែជាការចូលរួមក្នុងការដង្ហែរក្បួននោះទេ តែវាជាបេះដូងនៃសកម្មភាពរួមមួយរបស់យើងទាំងអស់គ្នា។ យើងកំពុងដើរឆ្ពោះទៅរកអនាគតមួយដែលកូនៗរបស់យើងអាចរត់លេងដោយសេរី និងកសិករអាចធ្វើស្រែចម្ការដោយមិនមានការភ័យខ្លាច ជាពិសេសសហគមន៍របស់យើងនឹងរីកលូតលាស់ប្រកបដោយសុវត្ថិភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបន្ថែមថា ខេត្តសៀមរាប ជាខេត្តដែលបានបញ្ចប់សង្គ្រាមសស៊ីវិលចុងក្រោយគេបង្អស់នៅក្នុងក្របខណ្ឌប្រទេសកម្ពុជា។ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញក្រោមនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តមកដល់នីតិកាលទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី។ កម្ពុជាបានរីកចម្រើនគ្រប់វិស័យ ជាពិសេសខេត្តដែលជាកូនពៅនៃការបញ្ចប់សង្គ្រាមនេះ ក៏មានលទ្ធភាពពេញក្នុងការរៀបចំព្រឹត្តការណ៍ធំៗប្រកបដោយសុខសុវត្ថិភាពជាក់ស្តែងដូចជាការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយគ្មានមីន នៃអនុសញ្ញាអូតាវ៉ានេះជាដើម។

លោក សំកុល សុចិត្រា បានលើកឡើងថា ថ្ងៃនេះខេត្តសៀមរាប ជាបេះដូងនៃបេសកកម្មសាកលមួយ គឺការឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ លោកបន្តថា ការដើរដង្ហែក្បួនថ្ងៃនេះ ដោយចេញដំណើរពីប្រាសាទអង្គរវត្ត ឆ្ពោះទៅកាន់លានជល់ដំរី មិនមែនជាការដើរធម្មតានោះទេ តែជានិមិត្តរូបដ៏សំខាន់ នៃការប្តេជ្ញាចិត្តរួមគ្នារបស់យើង ឆ្ពោះទៅការសម្រេចបានអនាគតមួយ ដែលគ្មានការគំរាមកំហែងដោយសារគ្រាប់មីន។

លោកបានបន្តថា គ្រាប់មីនបានឆក់យកជីវិតមនុស្សជាច្រើន គំរាមកំហែងដល់សហគមន៍ និងបានបំផ្លាញអនាគតមនុស្សជាច្រើន ក៏ប៉ុន្តែថ្ងៃនេះយើងនឹងដើរទៅមុខរួមគ្នា ជាមួយជនរងគ្រោះដោយសារមីន សហគមន៍ ស្ថាប័នសាសនា និងអង្គការនានា ដើម្បីជាសក្ខីភាពបង្ហាញថា នៅពេលដែលយើងរួមគ្នា យើងនឹងអាចឆ្ពោះទៅសម្រេចបាន អនាគតមួយដែលមានសុវត្ថិភាព និងសុខសន្តិភាព។

លោកបានបញ្ជាក់ថា ការដើរដង្ហែក្បួនេះ គឺជាការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីភពលោកមួយដែលគ្មានមីន ដែលបានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងចលនាសាកល ក្នុងការលុបបំបាត់គ្រាប់មីន។ ការយកខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ជាទីតាំងនៃកិច្ចប្រជុំដ៏ពិសេសនេះ បានឆ្លុះបញ្ចាំពីការប្តេជ្ញាក្នុងតំបន់ទាំងមូល នៅក្នុងបុព្វហេតុដ៏សំខាន់នេះ និងរំលឹកដល់បុគ្គលជាច្រើន ដែលបានខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ដើម្បីប្រែក្លាយក្តីស្រមៃរបស់យើង ឱ្យក្លាយទៅជាការពិត គឺពិភពលោកមួយដែលមិនមានការរងគ្រោះថ្នាក់ និងទុក្ខវេទនាដោយសារគ្រាប់មីន ៕

អត្ថបទដែលជាប់ទាក់ទង