**មោទនភាពជាតិខ្មែរ! Guinness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ**បណ្ដាអ្នកពាក់ព័ន្ធមកពីជាង១៥០ប្រទេស ជួបជុំគ្នានៅលើទឹកដីអង្គរ ដើម្បីជជែកពីការកសាងពិភពលោកគ្មានមីន**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹក និងសន្តិសុខបរិស្ថាន នៃសម័យប្រជុំពេញអង្គ IPTP លើកទី១១**ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា**ឯកឧត្តម ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រគល់ម៉ូតូចំនួន ១២គ្រឿង អំណោយសម្តេចធិបតី ជូនសិស្សជ័យលាភីនិទ្ទេស A នៅទូទាំងស្រុកស្ទោង**អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារនៅអូស្ត្រាលី**អ៊ុយក្រែន​ បញ្ជាក់ពីការបាត់បង់ជាង ៤០ភាគរយ​នៃទឹកដីដែលដណ្តេីមកាន់កាប់​ នៅតំបន់​ Kursk របស់រុស្ស៉ី**រុស្ស៊ី-បេឡារុស្ស នឹងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីរក្សាយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃទណ្ឌកម្មលោកខាងលិចខុសច្បាប់**រុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស**រុស្ស៊ីចេញច្បាប់លុបបំណុលរហូតដល់ជិត ១០ម៉ឺនដុល្លារ សម្រាប់ពលរដ្ឋដែលចុះឈ្មោះចូលប្រយុទ្ធជាមួយអ៊ុយក្រែន ត្រឹម១ឆ្នាំ**រុស្ស៉ីបាញ់ដ្រូនវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន**គណៈប្រតិភូប្រមាណ៨០រូប ពីមហាសន្និបាត ICAPP លើកទី១២ មកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន នៃ អ.វ.ត.ក. ដើម្បីស្វែងយល់អំពីតួនាទីរបស់តុលាការក្នុងការផ្សះផ្សារជាតិនៅកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ បន្តដឹកនាំសម័យប្រជុំពេញអង្គវគ្គទី១ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**ទេសរដ្ឋមន្ត្រី លី ធុជ៖ រាល់ជំហានដែលយើងបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព ដែលមនុស្សលែងបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ**អាជ្ញាធរមីន រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីននៃអនុសញ្ញាអូតាវ៉ា**ដំរីញីមួយក្បាលដែលជួយសង្គ្រោះពីការវង្វេងហ្វូងនៅខេត្តមណ្ឌលគិរី វិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព នៅសួនសត្វភ្នំតាម៉ៅ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ

 

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីទទួលទានអាហារពេលល្ងាច នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកគ្មានមីននៅខេត្តសៀមរាប។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រះអង្គម្ចាស់ Mired Raad Al-Hussein នៃប្រទេសហ្ស៊កដា នីបេសកជនពិសេសនៃសន្ធិសញ្ញាអូតាវ៉ា លោកស្រីបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងគណៈប្រតិភូនៃប្រទេសជាសមាជិកសន្ធិសញ្ញាអូតាវ៉ាប្រមាណ១៦៤ប្រទេស ព្រមទាំងគណៈប្រតិភូរដ្ឋភាគី ឥស្សរជនជាតិជាន់ខ្ពស់ អង្គទូតនានា ដៃគូអភិវឌ្ឍន៍ និង តំណាងវិស័យឯកជនជាច្រើននាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជម្រាបអង្គពិធីថា ខេត្តសៀមរាប, ជាពិសេសអង្គរ, មានប្រវត្តិសាស្ត្រជាយូរកាលណាស់មកហើយ ធ្លាប់ជារាជធានីដ៏រុងរឿងនៃអាណាចក្រដែលធំជាងគេលើពិភពលោកនៅសតវត្សទី១២ ប៉ុន្តែក៏ធ្លាប់បានធ្លាក់ចុះដល់ចំណុចទាបបំផុតដោយសារតែជម្លោះ និងជាពិសេសអំពើប្រល័យពូជសាសន៍ ដែលបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមពាសវាលពាសកាល។

ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវមោទនភាពដ៏ជ្រាលជ្រៅ ដែលនាពេលនេះខេត្តសៀមរាប បានក្លាយជានិមិត្តរូបនៃសន្តិភាព វប្បធម៌ និងអរិយធម៌ និងជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ។ ជាច្រើនទស្សវត្សរ៍មកហើយ ប្រទេសកម្ពុជាត្រូវបានទទួលរងគ្រោះដោយសារជម្លោះ ជាពិសេសចាប់ពីទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៩៨ ដែលបន្សល់ទុកនូវមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាច្រើនលានគ្រាប់។ ទោះបីជាកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅបន្តឆក់យកជីវិតមនុស្ស បង្ករបួស និងបង្អាក់ការអភិវឌ្ឍជាច្រើនឆ្នាំទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកកម្មវិធីនៅថ្ងៃនេះ គឺជាសក្ខីភាពនៃក្តីសង្ឃឹម វឌ្ឍនភាព និងការប្តេជ្ញាចិត្តដ៏ក្លៀវក្លា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ប្រជាជនកម្ពុជា និងការគាំទ្រដោយមិនចេះនឿយហត់ពីដៃគូអន្តរជាតិ កម្ពុជាបានប្រែក្លាយប្រវត្តិសាស្ត្ររបស់ខ្លួនពីវិនាសកម្មទៅជាការងើបឡើងវិញ និងភាពធន់។ ជាមួយគ្នានេះ កម្មវិធីសកម្មភាពកំចាត់មីនរបស់កម្ពុជាត្រូវបានបានទទួលស្គាល់ជាអន្តរជាតិ ដោយចាប់ពីឆ្នាំ១៩៩២ ដល់ចុងឆ្នាំ២០២៣, កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីប្រមាណ៣,០២៤គីឡូម៉ែត្រការ៉េដោយជោគជ័យ។ ការណ៍នេះមិនត្រឹមតែបានផ្តល់ឡើងវិញនូវសុខសុវត្ថិភាពដល់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្ដារវិស័យកសិកម្មឱ្យងើបឡើងវិញប្រកប ដោយផលិតភាព, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបានផ្តល់ទីកន្លែងរស់នៅប្រកបដោយសុខសុវត្ថិភាពជូនគ្រួសារជាច្រើនរាប់មិនអស់ ដែលសមិទ្ធផលទាំងអស់នេះ គឺជាសក្ខីភាពមួយបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជាក្នុងការយកឈ្នះលើកេរដំណែលនៃគ្រាប់មីន។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ទៀតថា នៅលើឆាកអន្តរជាតិ កម្ពុជាមានមោទនភាពដោយបានប្រែក្លាយខ្លួនពីអ្នកទទួលជំនួយអន្តរជាតិ មកជាអ្នករួមចំណែកដ៏សំខាន់ក្នុងការបោសសម្អាតមីន។ តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារ កម្ពុជាបានចែករំលែកនូវជំនាញ និងបទពិសោធជាមួយប្រទេសដទៃទៀត តាមរយៈការដាក់ចេញនូវការគាំទ្រកម្មវិធីពង្រឹងសមត្ថភាព ការបញ្ជូនអ្នកជំនាញបច្ចេកទេស និងកងកម្លាំងដ៏ក្លាហានរបស់កម្ពុជាឱ្យចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពបោសសម្អាតមីនកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លើសពីនេះ កម្ពុជាក៏បានរួមចំណែកផងដែរក្នុងការធានាគុណភាពនៃជីវិតរបស់អ្នកដែលរងគ្រោះដោយសារមីន ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនពិការ ដែលមានគោលបំណងធានានូវសិទ្ធិមនុស្សពេញលេញ និងស្មើភាពសម្រាប់ជនពិការគ្រប់រូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកសមិទ្ធផលទាំងនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងស្ថិរភាពជូនជាតិ ដែលជាមូលដ្ឋានស្នូលសម្រាប់សកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តប្តេជ្ញាពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្រេចបាននូវអនាគតគ្មានមីន និងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យបាននៅកម្រិតអប្បបរមាជាពិសេសការអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព១៨ ដែលមានគោលបំណងបញ្ចប់ផលប៉ះពាល់នៃមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំឮកថាសន្តិភាពដែលសម្រេចបានដោយលំបាកក្នុងប្រវត្តិសាស្ត្រកម្ពុជាគឺជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ ហើយសន្តិភាពនេះទៀតសោតត្រូវបានកសាងឡើងដោយសន្សឹមៗ តាមរយៈការបរិច្ចាគ ការលះបង់ និងជំនឿឥតងាករេថាការផ្លាស់ប្តូរពិតជាអាចធ្វើទៅបាន។

សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ចក្ខុវិស័យនៃពិភពលោកគ្មានមីន មិនគ្រាន់តែជាបំណងប្រាថ្នាផ្នែកគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងជាតម្រូវការផ្នែកក្រមសីលធម៌ ដែលចាំបាច់សម្រាប់ការស្តារសេចក្តីថ្លៃថ្នូរ ការផ្តល់សិទ្ធិអំណាចដល់សហគមន៍ និងការធានាអនាគតមួយដែលកុមារគ្រប់រូបអាចលេងកំសាន្តដោយសេរី ប្រជាកសិករគ្រប់រូបអាចភ្ជួររាស់ធ្វើស្រែចម្ការដោយគ្មានភាពភ័យខ្លាច ហើយគ្រួសារនីមួយៗរស់នៅប្រកបដោយសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង