**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញសំណេះសំណាលជាមួយ ក្រុមកីឡាករចំណុះយោធភូមិភាគទី៥ បន្តទៅហ្វឹកហាត់នៅសាលានាយទាហានសកម្ម ដើម្បីចូលរួមការប្រកួតកីឡាយោធា ឆ្នាំ២០២៥**មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រគល់អាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូននាយទាហាន-ពលទាហាន**សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់**អាវរងាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន ​កងពលតូច​ថ្មើរជើងលេខ៥១**រដ្ឋមន្ត្រីសុខាភិបាល ឆ្មក់ចុះពិនិត្យមណ្ឌលសុខភាពមួយចំនួន នៅទឹកដីខេត្តសៀមរាប ទាំងយប់**មណ្ឌលអប់រំកែប្រែទី៤ ចេញលិខិតបំភ្លឺព័ត៌មានស្តីពី ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA)**ក្រសួងបរិស្ថាន ប្រកាសបដិសេធចំពោះសារព័ត៌មានមួយចំនួន ដែលប្រើប្រាស់រូបភាពចាស់ៗ ដើម្បីផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំ លើករណីឥណទានកាបូននៃការអនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា**ឯកឧត្តម ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ព្រឹត្តការណ៍និងគោលការណ៍សំខាន់ដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល**សម្តេចធិបតី៖ ទឹកដីកម្ពុជា ដែលធ្លាប់ជាវាលមីន ឥឡូវក្លាយទៅជា ដីមានជីជាតិសម្រាប់ធ្វើកសិកម្ម ជួយប្រជាជនរាប់លាននាក់ ចាកចេញពីភាពក្រីក្រ**សម្តេច ឃួន សុដារី៖ វត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានិងរដ្ឋាភិបាលឡាវក្នុងវេទិកា IPTP-11 និង 12th ICAPP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បង្ហាញពីការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិ និងបានលើកមុខមាត់ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីន នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រ ពីសហគមន៍អន្តរជាតិ**ក្រសួងរ៉ែ និងថាមពល ជូនដំណឹងស្តីពី ការប្រឡងប្រជែងអាហារូបករណ៍ទៅសិក្សាថ្នាក់វិជ្ជាជីវ:ជាន់ខ្ពស់នៅប្រទេសថៃ**សម្តេចធិបតី៖ ប្រាកដណាស់ទាំងអ្នកវិនិយោគ និងទេសចរ នឹងមិនមកប្រទេស មានសញ្ញាក្រហមថា «ប្រយ័ត្នគ្រាប់មីន» នោះទេ**ខ្សែផ្លូវរថភ្លើងពីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ កសាងឡើងក្រោមស្នាព្រះហស្ត របស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ**ខុនដូ 1,000 យូនីតបានប្រគល់ជូនម្ចាស់រួចរាល់! ការប្រគល់ផ្ទះដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា គម្រោង The Pinnacle Residence**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៣០គ្រាប់ រាយការណ៍ជូនសមត្ថកិច្ច នៅស្រុកសំឡូត**សម្តេចធិបតី៖ ផ្ទៃដីប្រមាណ ៨០% ដែលបោសសម្អាតគ្រាប់មីន ត្រូវបានយកទៅប្រើប្រាស់សម្រាប់វិស័យកសិកម្ម**លទ្ធផលនៃកិច្ចប្រជុំគណៈប្រចាំការ IPTP ដើម្បីរៀបចំរបៀបវារៈការងារសម្រាប់ដំណើរការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានប្រែក្លាយប្រវត្តិសាស្ត្រសោកនាដកម្ម ទៅជាមេរៀនដ៏មានអានុភាពមួយសម្រាប់ពិភពលោក**សម្តេចធិបតី៖ មកទល់បច្ចុប្បន្ននេះ យើងបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់

ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព ស្ញប់ស្ញែងចំពោះសម្តេចតេជោ ដែលដឹកនាំប្រទេសចេញពីសង្រ្គាម រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍ


ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ៩ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូថ្នាក់ដឹកនាំនៃក្រុមអន្តរសភា និងអង្គការអន្តរជាតិ ដឹកនាំដោយឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការសេចក្តីរីករាយ ស្វាគមន៍ និងយ៉ាងកក់ក្តៅជូនដល់ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធាន GCTP និងប្រតិភូថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំ IPTP លើកទី១១ ក្នុងពេលនេះ។

សម្តេចតេជោ ចាត់ទុកកិច្ចប្រជុំនេះ ជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសមកពីច្រើនតំបន់ មកជួបប្រជុំគ្នា និងជាសម្លេងរបស់ប្រទេសកំពុងអភិវឌ្ឍ ដែលជាសម្លេងមានសារៈសំខាន់ដល់ការកសាងសន្តិភាព និងភាពអត់ឱននៅលើពិភពលោក។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យខិតខំបន្តរៀបចំថែមទៀតនូវវេទិកាដ៏មានសារៈសំខាន់នេះ។ ពេលនេះ កម្ពុជា ក៏ដូចជាប្រទេសរបស់គណៈប្រតិភូទាំងអស់ បានក្លាយជាគ្រួសារតែមួយ គឺគ្រួសារ IPTP។

នៅក្នុងឱកាសនោះ ឯកឧត្តម Ahmed bin Mohamed Aljarwan បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាមានតម្លៃ អនុញ្ញាតជូនដល់ឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម។

ឯកឧត្តមប្រធាន GCTP បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងចំពោះសម្តេចតេជោជាទីបំផុត តាមរយៈប្រសាសន៍សម្តេចនៅក្នុងពិធីបើក IPTP លើកទី១១ ពីការកសាងប្រទេសចេញពីបាតដៃទទេ និងដឹកនាំប្រទេសចេញឆ្ងាយពីសង្រ្គាមបែកបាក់ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ឯកឧត្តមប្រធាន GCTP បានជម្រាបជូនសម្តេចតេជោថា ឯកឧត្តមបានត្រងត្រាប់ស្តាប់ ការអត្ថាធិប្បាយរបស់សម្តេច ដោយការយកចិត្តទុកដាក់ខ្ពស់ ហើយឯកឧត្តមបានរៀនសូត្រច្រើនណាស់ពីសម្តេចតេជោ និងពីប្រទេសកម្ពុជា។ ឯកឧត្តមនឹងចងក្រងចំណេះដឹងទាំងអស់នោះ ជាឯកសារគ្រឹះដើម្បីបន្តសិក្សាទៅថ្ងៃខាងមុខ។

ឯកឧត្តម បានបន្តថា ប្រសាសន៍របស់សម្តេចតេជោ ពីតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការចូលរួមកសាង និងថែរក្សាសន្តិភាព គួរត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក។

ឯកឧត្តមប្រធាន មានប្រសាសន៍ថា គណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំ IPTPលើកទី១១ នៅពេលនេះ មានទាំងប្រទេសមកពីតំបន់អាស៊ីកណ្តាល តំបន់អារ៉ាប់ តំបន់អាហ្រ្វិក តំបន់អាមេរិកឡាទីន អាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ ហើយពេលនេះប្រទេសកម្ពុជាគឺជាចំណុចកណ្តាល នៃតំបន់ទាំងអស់នេះ។

ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានស្គាល់ប្រទេសកម្ពុជា ដ៏សែនស្រស់ស្អាតនេះ ទោះបីធ្លាប់ឆ្លងកាត់ការលំបាកដ៏សែនវេទនា និងសូមថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានចូលរួមគាំទ្រ ធម្មនុញ្ញសន្តិភាពសកល ផងដែរ។

នៅក្នុងឱកាសនៃជំនួបនោះផងដែរ សមាជិកគណៈប្រតិភូដែលជាថ្នាក់ដឹកនាំសភាប្រពីប្រទេស ប៉េរូ ប្រធានសភាអាស៊ីដើម្បីទឹក និងបេក្ខជនប្រធានាធិបតីប្រទេសអង់ហ្គោឡា បានសម្តែងនូវការដឹងគុណ ចំពោះសម្តេចតេជោ ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងអបអរសាទរ សម្តេចតេជោ ដែលបានទទួលនូវ “ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី”។ ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នេះ ពិតជាស័ក្តិសមជាទីបំផុតសម្រាប់បទពិសោធន៍ក្នុងការកសាងសន្តិភាព និងថែរក្សាសន្តិភាពរបស់សម្តេច។

គណៈប្រតិភូទាំងអស់ បានយល់ស្របជាឯកច្ឆ័ន្ធថា វេទិកាសភា IPTP លើកទី១១ នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីបណ្តាប្រទេស ដែលបានមកចូលរួម អាចឡើងបញ្ចេញមតិ និងបញ្ចេញសម្លេងរបស់ខ្លួន មិនថាជាប្រទេសតូច ឬធំ ប្រទេសអ្នកមាន ឬប្រទេសក្រីក្រនោះទេ។

ឯកឧត្តម លោកជំទាវ សមាជិកគណៈប្រតិភូ ក៏បានសំណូមពរឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសកម្ពុជា និងប្រទេសប៉េរូ កូរ៉េ និងអង់ហ្គោឡា ទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី នៅក្នុងវិស័យធនធានទឹក ការទូត ពាណិជ្ជកម្ម និងវិនិយោគ។

ឯកឧត្តមប្រធាន GCPT បានលើកឡើងពីការបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាអន្តរជាតិ ជាពិសេសនៅពេលខាងមុខនៅពេលដែលមានការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ (អ.ស.ប.) និងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។

ឯកឧត្តមប្រធាន បានលើកឡើងថាកន្លងមកមានការជជែកវែកញែក ពីការបញ្ចូលតំណាងប្រទេសកំពុងអភិវឌ្ឍទៅក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលតំណាងឱ្យប្រទេសត្បូង-ត្បូង (South-South Cooperation) ជាដើម។ ឯកឧត្តម បានបន្តថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នេះ សឹងតែមិនអាចដោះស្រាយអ្វីបានដោយសារតែការ VETO ពីប្រទេសមហាអំណាចទាំង៥។
ឯកឧត្តមប្រធាន ក៏បានជម្រាបជូនសម្តេចពីគម្រោងបង្កើតវេទិកាអ្នកធុរកិច្ចដើម្បីសន្តិភាព និងការអត់ឱន ដើម្បីប្រមូលយកក្រុមហ៊ុន និងសម្ព័ន្ធសាជីវកម្មធំៗមកចូលរួមក្នុងវេទិកាតែមួយជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងគោលបំណងឱ្យក្រុមធុរកិច្ចខ្នាតធំទាំងនោះ អាចចែករំលែកពីគោលដៅវិនិយោគ និងការផ្គូផ្គង ពាណិជ្ជកម្មជាដើម។

ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ច នាំមកនូវសន្តិភាពដូចគ្នា។ ឯកឧត្តមប្រធាន ក៏សូមអញ្ជើញសម្តេច និងគណៈប្រតិភូកម្ពុជា ចូលរួមនូវវេទិកាអ្នកធុរកិច្ចនោះ។

ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ល្អៗអបអរសាទរសម្តេច ក្នុងឱកាសបានទទួលពានរង្វាន់ “សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី” ពីក្រុមប្រឹក្សាសកលដើម្បីសន្តិភាព និងភាពអត់ឱន។ សម្តេចតេជោ មានប្រសាសន៍ថា ឯកឧត្តមប្រធាន និងគណៈប្រតិភូ ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជា អាចនឹងមើលឃើញថាជាប្រទេសកំពុងអភិវឌ្ឍធម្មតាមួយ ក៏ប៉ុន្តែប្រទេសកម្ពុជា បានឆ្លងកាត់នូវការឈឺចាប់ ជាច្រើនណាស់។

សម្តេចតេជោ បានលើកឡើងថា ប្រទេសកម្ពូជា ដែលធ្លាប់ជាចក្រភពដ៏រុងរឿងមួយ និងជាប្រទេសធំ បែរក្លាយមកជាប្រទេសតូច នឹងសឹងតែបាត់បង់ ដោយសារតែជម្លោះផ្ទៃក្នុង ការដណ្តើមអំណាច និងបែកបាក់ផ្ទៃក្នុង។

សម្តេចតេជោ ក៏បានរំលឹកពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយទទួលបានសន្តិភាព ឯកភាពទឹកដី ពិតប្រាកដនៅក្នុងឆ្នាំ១៩៩៨ ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%ជាងពីរទស្សវត្សរ៍ និងមានអត្រាភាពក្រីក្រ ក្រោម ១០% នៅមុនជំងឺកូវីដ១៩។ កម្ពុជា បានប្រែក្លាយពីប្រទេសដែលនាំចូលសព្វគ្រប់បែបយ៉ាង ទៅជាប្រទេសផលិតដើម្បីនាំចេញ និងផ្គត់ផ្គង់ទីផ្សារខាងក្រៅ ជាពិសេស ការនាំចេញស្រូវអង្ករ គ្រាប់ស្វាយចន្ទី ទៅប្រទេសក្នុងតំបន់ និងប្រទេសដៃគូ។

សម្តេចតេជោ បានបន្តថា ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអេមីរ៉េតអារ៉ាប់រួម ចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងកម្រិតតំបន់ដូចជា អាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតំបន់ RCEP ជាដើម ដែលបានអនុញ្ញាតឱ្យការនាំចេញរបស់កម្ពុជា កើនឡើងជាលំដាប់។ កម្ពុជានឹងសម្រេចគោលដៅចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩, ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។ សម្តេចតេជោ បញ្ជាក់ថា រយៈពេល និងគោលដៅនេះ មិនមែនជាគោលដៅដែលហួសប្រមាណ មិនអាចសម្រេចនោះទេ។

សម្តេចតេជោ បានមានប្រសាសន៍ថា ការកែទម្រង់អង្គការសហប្រជាជាតិមិនមែនជារឿងងាយស្រួលនោះទេ សម្តេច បានឮអំពីកំណែទម្រង់នេះជាង២០ឆ្នាំមកហើយ។ សម្តេចតេជោ យល់ឃើញថា IPTP គួរដាក់ចេញនូវវិធានការខ្លះ ដើម្បីធ្វើឱ្យបំណងមានតំណាងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអសប ក្លាយជាការពិត។

សម្តេចតេជោ បានលើកទឹកចិត្តឱ្យបន្តរៀបចំកិច្ចប្រជុំ ឬជំនួបបែបនេះ ដែលអាចជាការជួបដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត ដោយយកគម្រូតាម ICAPP ឬG7 G20 តាមក្របខណ្ឌ និងយន្តការដែលយើងមានស្រាប់ដូចជា CDI, IPTP និងតាមរយៈធម្មនុញ្ញសន្តិភាពរបស់យើង។

ជាចុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តមប្រធាន GCPT និងគណៈប្រតិភូទាំងអស់ទទួលបានជោគជ័យជាផ្លែផ្កា ក្នុងដំណើរការនៃកិច្ចប្រជុំ IPTP លើកទី១១ នៅកម្ពុជា និងសូមទទួលបានសុខសប្បាយ ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង