ខុនដូ 1,000 យូនីតបានប្រគល់ជូនម្ចាស់រួចរាល់! ការប្រគល់ផ្ទះដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា គម្រោង The Pinnacle Residence
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា The Pinnacle Residence សម្រេចសមិទ្ធផលនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយបានរៀបចំព្រឹត្តិការណ៍ប្រគល់ទទួលផ្ទះដ៏ធំបំផុតមួយនៅក្នុងប្រវត្តិទីផ្សារ អចលនទ្រព្យកម្ពុជា យ៉ាងជោគជ័យ ដោយបើកទូលាយឱ្យអ្នកសារព័ត៌មានផ្សេងៗបានចូលរួមទាំងអស់គ្នា។
កម្មវិធីដ៏អស្ចារ្យនេះមិនត្រឹមតែជានិមិត្តរូបនៃការប្រគល់ទទួលផ្ទះដោយជោគជ័យរបស់គម្រោង The Pinnacle Residence ដែលឆ្លុះបញ្ចាំងអំពីសមត្ថភាពគ្រប់គ្រងនិងជំនាញរបស់ក្រុមការងារគម្រោងតែប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីការទន្ទឹងរង់ចាំរបស់ម្ចាស់ផ្ទះជាង 1,000នាក់ដែលមកពីប្រទេសជាង 10ប្រទេស ដែលចង់បានការរស់នៅថ្មីស្រឡាងមួយ។
កម្មវិធីប្រគល់ទទួលផ្ទះនេះទទួលបានជោគជ័យដែលពុំធ្លាប់មានពីមុនមក ម្ចាស់ផ្ទះមកទទួលផ្ទះដោយផ្ទាល់រហូតដល់ 99% ដែលទិន្នន័យនេះមិនត្រឹមតែជាតឹកតាងដ៏រឹងមាំក្នុងការឆ្លុះបញ្ចាំងពីគុណភាពគម្រោងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងឱ្យឃើញផ្ទាល់អំពីការទទួលស្គាល់និងជឿទុកចិត្តខ្ពស់របស់ទីផ្សារនិងម្ចាស់ផ្ទះទាំងអស់ចំពោះគម្រោង The Pinnacle Residence។
ដើម្បីធានាថាម្ចាស់ផ្ទះទាំងអស់ទទួលបានសេវាកម្មជាពិសេសលក្ខណៈឯកជន ក្រុមការងារគម្រោងបានបង្កើតផ្នែកទំនាក់ទំនងអតិថិជនដំបូងគេបំផុតនៅកម្ពុជា ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដើម្បីខិតខំប្រឹងប្រែងលើកកម្ពស់ការពេញចិត្តរបស់អតិថិជន ផ្តល់ជូនម្ចាស់ផ្ទះនូវបទពិសោធរស់នៅដ៏ល្អឥតខ្ចោះ។ ផ្នែកទំនាក់ទំនងអតិថិជនគឺជាស្ពានតភ្ជាប់រវាងសហគ្រាសនិងអតិថិជន ដើរតួនាទីយ៉ាងសំខាន់។ នេះមិនត្រឹមតែជាទំនួលទទួលខុសត្រូវក្នុងការទំនាក់ទំនងទៅវិញទៅមករវាងក្រុមហ៊ុននិងអតិថិជនឱ្យមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេប៉ុន្តែបានដើរតួនាទីកាន់តែសំខាន់ក្នុងការគ្រប់គ្រងអតិថិជន បម្រើអតិថិជន រក្សាទំនាក់ទំនងជាមួយអតិថិជន អភិវឌ្ឍទំនាក់ទំនងអតិថិជន ជាដើម។ តាមរយៈសេវាកម្មដ៏ជំនាញនិងល្អិតល្អន់ទាំងនេះ យើងមានគោលបំណងបង្កើតនិងថែរក្សាការពារទំនាក់ទំនងល្អជាមួយអតិថិជន ជម្រុញដល់ការអភិវឌ្ឍអាជីវកម្មរបស់គម្រោងឱ្យកាន់តែរីកចម្រើន ពង្រឹងដល់ការកសាងម៉ាកយីហោ ឈរជើងនិងធ្វើជាគំរូនៅក្នុងវិស័យនេះ។
ការប្រគល់ទទួលផ្ទះលើកនេះ យើងបានបង្កើតក្រុមការងារប្រគល់ផ្ទះជាពិសេស ដែលប្រមូលផ្តុំទៅដោយអ្នកជំនាញនៅក្នុងវិស័យនេះ ហើយប្រើប្រាស់វិធីសាស្រ្តនៃការប្រគល់ទទួលផ្ទះដោយបែងចែកជាក្រុម និងណាត់ទុកជាមុន។ វិធីសាស្ត្រនេះបែងចែកចំនួនម្ចាស់ផ្ទះដែលមកទទួលផ្ទះទៅតាមចំនួនដែលបានណាត់ទុកមុន ដើម្បីគ្រប់គ្រងឱ្យបានម៉ត់ចត់ទៅលើចំនួនម្ចាស់ផ្ទះដែលត្រូវទទួលសេវាកម្ម ហើយធានាថាម្ចាស់ផ្ទះទាំងអស់សុទ្ធតែទទួលបានសេវាកម្មពិសេសមួយទល់នឹងមួយ នៅពេលប្រគល់ទទួលផ្ទះរបស់ខ្លួន ទទួលបានបទពិសោធនៃការទទួលផ្ទះដ៏រីករាយនិងងាយស្រួល។
គម្រោង The Pinnacle Residence បានសហការជាមួយសណ្ឋាគារ Radisson លំដាប់ផ្កាយប្រាំដ៏ប្រណីតដែលមានអាយុកាលរាប់រយឆ្នាំនិងជាប់លំដាប់ទី 3 នៅក្នុងទស្សនាវដ្តី “Forbes” ដោយយើងបាននាំយកសណ្ឋាគារ Radisson ឱ្យមានវត្តមាននៅក្នុងគម្រោងផ្ទាល់។ ចំពោះការរៀបចំផែនការអាជីវកម្មនៅជាន់ក្រោម យើងមានរៀបចំជាផ្សារទំនើបដែលមានសួនច្បារខាងក្នុង ហើយប្រមូលផ្តុំទៅដោយហាងអាហារល្បីឈ្មោះនៅលើពិភពលោក ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ 2025។ យើងខិតខំប្រឹងប្រែងកែច្នៃគម្រោងនេះឱ្យទៅជាគម្រោងពហុមុខងារលំដាប់អន្តរជាតិជាន់ខ្ពស់ដែលប្រមូលផ្តុំរួមគ្នាតែមួយនូវ “កន្លែងស្នាក់នៅ កន្លែងធ្វើការលំដាប់ជាន់ខ្ពស់ សណ្ឋាគារប្រណីត និងកន្លែងទិញទំនិញដ៏ល្អឥតខ្ចោះ” សម្រេចបាននូវការលើកកម្ពស់និងការរួមបញ្ចូលគ្នាគ្រប់ផ្នែកពាក់ព័ន្ធនឹងសោភ័ណជីវិតសម័យថ្មី។
លោក សៀវ ហៃប៉រ (Xiao Haibo) អគ្គនាយករងក្រុមហ៊ុន សៀងហៃ បាវយី (ខេមបូឌា) ឯ.ក (SHANGHAI BAOYE (CAMBODIA) CO., LTD.)មានសុទិដ្ឋិនិយមចំពោះការបញ្ចប់ដោយជោគជ័យរបស់គម្រោង The Pinnacle Residence។ លោកបានសង្កត់ធ្ងន់នៅក្នុងពេលថ្លែងសុន្ទរកថាថា នាពេលអនាគតនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការសាងសង់បន្តបន្ទាប់ទៀត ដើម្បីធានាថាគម្រោងនីមួយៗអាចបញ្ចប់ទៅបានទាន់ពេលវេលា ធានាបាននូវគុណភាពតាមស្តង់ដារកំណត់។ ការប្តេជ្ញាចិត្តនេះគឺមានគោលបំណងការផ្តល់ជូននូវបរិយាកាសរស់នៅប្រកបដោយគុណភាពខ្ពស់នៅក្នុងទីក្រុងភ្នំពេញ។
នៅក្នុងកម្មវិធីនេះ ការចែករំលែកពីអារម្មណ៍ពិតរបស់ម្ចាស់ផ្ទះគឺជាពេលវេលាដ៏សំខាន់មួយ។ លោក គង្គារ ដែលជាម្ចាស់ផ្ទះជនជាតិខ្មែរ បានបញ្ជាក់ថា The Pinnacle Residence មិនត្រឹមតែជាកន្លែងរស់នៅតែម្យ៉ាងនោះទេ ប៉ុន្តែទីនេះគឺជាផ្ទះដែលពោរពេញដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ។
ដូចគ្នានេះដែរ ការចែករំលែករបស់ម្ចាស់ផ្ទះជនជាតិបរទេស ក៏គួរឱ្យចាប់អារម្មណ៍ផងដែរ លោក Calvin Kirby ម្ចាស់ផ្ទះជនជាតិអាមេរិក បានវាយតម្លៃជាវិជ្ជមានចំពោះគម្រោងនេះ ដោយប្រើចក្ខុវិស័យក្នុងឆាកអន្តរជាតិរបស់លោក លោកយល់ថានេះគឺជាទ្រព្យដ៏ល្អមួយសម្រាប់ការរស់នៅ និងវិនិយោគ ។ ការលើកឡើងរបស់គាត់មិនត្រឹមតែឆ្លុះបញ្ចាំងអំពីលក្ខណៈសម្បត្តិរបស់ The Pinnacle Residence ជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់ការវិនិយោគអន្តរជាតិផងដែរ។ ស្របពេលដែលតម្រូវការរបស់អ្នកវិនិយោគនៅលើពិភពលោកចំពោះកន្លែងរស់នៅ ដែលមានគុណភាពខ្ពស់មានការកើនឡើង The Pinnacle Residence នឹងក្លាយទៅជាទ្រព្យដ៏ទាក់ទាញនៅក្នុងក្រសែភ្នែករបស់វិនិយោគិនអន្តរជាតិ។
លោក លូ ហ្វាន (Lu Fan) នាយកគ្រប់គ្រងទូទៅរបស់គម្រោង The Pinnacle Residence បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះម្ចាស់ផ្ទះ និងអ្នកសារព័ត៌មានទាំងអស់នៅក្នុងកម្មវិធីប្រគល់ទទួលផ្ទះ ហើយបានចែករំលែកនូវទិន្នន័យនៃការប្រគល់ទទួលផ្ទះ និងទស្សនៈវិជ្ជាសេវាកម្ម។
លោកបានសង្កត់ធ្ងន់ថា ការប្រគល់ផ្ទះដែលបានរៀបចំដោយរលូននេះ មិនត្រឹមតែជាការគោរពពាក្យសន្យាក្នុងការផ្តល់ជូននូវការរស់នៅដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូប ថ្មីនៃការរស់នៅលក្ខណៈលំដាប់ជាន់ខ្ពស់នៅទីក្រុងភ្នំពេញ។ ជាមួយនឹងសេវាកម្មរបស់ក្រុមហ៊ុន Les Clefs d’Or ដែលមានគុណភាពខ្ពស់ ល្បីល្បាញនៅលើពិភពលោក គម្រោងលំនៅឋាននេះផ្តល់នូវបទពិសោធរស់នៅដ៏ពិសេសដែលលើសពីការរំពឹងទុកដែលក៏ជាកម្លាំងចលករថ្មីមួយជំរុញដល់ការអភិវឌ្ឍទីក្រុងភ្នំពេញ។
ពិធីកាត់ខ្សែបូណ៌ពេលប្រគល់ទទួលផ្ទះ ជាពេលពេលវេលាដ៏អស្ចារ្យជាប្រវត្តិសាស្ត្រក្នុងវិស័យអចលនទ្រព្យកម្ពុជា សបញ្ជាក់អំពីការបោះជំហានទៅមុខថ្មីមួយជំហានទៀតរបស់គម្រោង The Pinnacle Residence។ ពេលវេលាដ៏មហាកិត្តិយសនេះ ត្រូវបានលោក លូ ហ្វាន (Lu Fan) នាយកគ្រប់គ្រងទូទៅគម្រោង The Pinnacle Residence លោក ហ្វឹង ស៊ូសុង (Feng Shusong) នាយកគ្រប់គ្រងគម្រោង លោក លោក ចូ ជិន (Zhou Zheng) នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន One Property សៀវ ហៃប៉រ (Xiao Haibo) អគ្គនាយករងក្រុមហ៊ុន សៀងហៃ បាវយី (ខេមបូឌា) ឯ.ក លោក គង្គារ ម្ចាស់ផ្ទះជនជាតិខ្មែរ និងលោក Calvin Kirby ម្ចាស់ផ្ទះជនជាតិអាមេរិក រួមគ្នាកាត់ខ្សែបូណ៌។ ស្របពេលដែលខ្សែបូណ៌ជ្រុះមកក្រោមបន្តិចម្តងៗ កន្ត្រៃដែលនៅក្នុងដៃរបស់ភ្ញៀវកិត្តិយសទាំងបួននាក់បានកាត់ផ្តាច់ខ្សែបូណ៌ទាំងស្រុងគឺជាបានបើកទ្វារឆ្ពោះទៅកាន់ជីវិតរស់នៅថ្មីស្រឡាងមួយសម្រាប់ The Pinnacle Residence។
ការប្រគល់ទទួលផ្ទះនៅថ្ងៃនេះមិនមែនជាជោគជ័យដែលបានមកដោយងាយស្រួលនោះទេ ប៉ុន្តែ គឺជាការខិតខំប្រឹងប្រែងរៀបចំយ៉ាងយកចិត្តទុកដាក់ជាច្រើនយប់ច្រើនថ្ងៃ។ ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនឆ្លងកាត់ការរីកចម្រើនជាបន្តបន្ទាប់អស់រយៈពេល 9 ឆ្នាំ ដែលបានអភិវឌ្ឍគម្រោងធំៗជាច្រើន រួមទាំងសេវាកម្មដ៏ឥត ខ្ចោះជូនអតិថិជន។ ក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវ ទស្សនៈ “កសាងជីវិតឱ្យកាន់តែល្អប្រសើរ” ដោយនៅតែបន្តបង្កើតគម្រោងដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតាមតម្រូវការសម្រាប់ប្រជាជនកម្ពុជា។
The Pinnacle Residence ស្ថិតនៅក្នុងតំបន់រដ្ឋបាលកណ្តាលក្រុងភ្នំពេញ ជាចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីកងយុទ្ធពលខេមរៈភូមិន្ទ និងមហាវិថីសម្តេច ហ៊ុន សែន ដែលជាកន្លែងដែលត្រូវឆ្លងកាត់រវាងចំណុចកណ្តាលរបស់ទីក្រុង និងអាកាសយានដ្ឋានថ្មី ពោលទីតាំងនេះគឺបម្រើជាច្រកទ្វារថ្មីទៅកាន់ពិភពលោក និងជាមុខមាត់ថ្មីសម្រាប់រាជធានីភ្នំពេញ។
គម្រោងនេះមានការអភិវឌ្ឍសម្បូរបែប រួមមានលំនៅឋានប្រប្រណីតមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យកម្រិត 5A និងសណ្ឋាគារលំដាប់ផ្កាយប្រាំអន្តរជាតិ។ ជាអគារមុខងារចម្រុះលំដាប់ជាន់ខ្ពស់ថ្នាក់អន្តរជាតិមួយដែលប្រមូលផ្តុំដោយ “កន្លែងស្នាក់នៅ+ការិយាល័យ+សណ្ឋាគារ+មជ្ឈមណ្ឌលពាណិជ្ជកម្ម”។ ផ្តល់ជូននូវបរិក្ខារជីវិតលំដាប់ជាន់ខ្ពស់គ្រប់ប្រភេទ ដូចជាកន្លែងទទួលភ្ញៀវដ៏ធំលក្ខណៈសណ្ឋាគារ Sky Bar ទំហំ 900m2 អាងហែលទឹកលើអាកាស ទំហំ 700m2 កន្លែងហាត់ប្រាណទំហំ 486 m2។ មជ្ឈមណ្ឌល ពាណិជ្ជកម្ម មាន ជាសួនច្បារបែបច្នៃប្រឌិតដំបូងគេ នៅកម្ពុជាដែលគ្រោងនឹ ងបើក ដំណើរការនៅឆ្នាំ2025 ប្រមូលផ្តុំទៅដោយហាងអាហារលំដាប់ពិភពលោក គឺជាទីកន្លែងគោលដៅសម្រាប់ការទទួលទានអាហារឆ្ងាញ់ៗជាលក្ខណៈគ្រួសារ និងអាចសម្រាកលំហែជាមួយសួនឧទ្យាននៅក្នុងទីក្រុងភ្នំពេញ។ តាំងពីបរិយាកាសរស់នៅរហូតដល់ការទំនាក់ទំនងក្នុងសង្គម ត្រូវបានរៀបចំឡើងដើម្បីបំពេញតាមតម្រូវការរបស់ម្ចាស់គ្រប់ៗរូប។
អគារ A គឺជាទីសម្គាល់ថ្មីស្រឡាងមួយនៅភ្នំពេញដែលមានមុខងារចម្រុះ រួមបញ្ចូល “សណ្ឋាគារ+ការិយាល័យ + ខុនដូ”។ សហការជាមួយសណ្ឋាគារ Radisson លំដាប់ផ្កាយប្រាំដ៏ប្រណីតដែលមានអាយុកាលរាប់រយឆ្នាំ និងជាប់លំដាប់ទី 3 (TOP 3) នៅក្នុងទស្សនាវដ្តី “Forbes” រួមគ្នាបង្កើតនិមិត្តរូបអចលនទ្រព្យដ៏អស្ចារ្យនៅលើពិភពលោក។ ជាន់ 1-12 សណ្ឋាគារ Radissonនិមិត្តសញ្ញាក្រហម ផ្តល់ជូននូវបទពិសោធស្នាក់នៅលំដាប់កំពូលសម្រាប់ធុរជនមកពីទូទាំងពិភពលោក តាម រយៈសេវាកម្មជួរមុខគេ បន្ទប់ស្នាក់នៅដ៏ប្រណីត ភោជនីយដ្ឋានបើកដំណើរការពេញមួយថ្ងៃ បារលក្ខណៈស្ងប់ស្ងាត់ អាងហែលទឹក បន្ទប់ហាត់ប្រាណ បន្ទប់យូហ្កាជាដើម។ ជាន់ 32-40 សណ្ឋាគារនិងខុនដូ Radisson និមិត្តសញ្ញាខៀវ ផ្តល់ជូននូវខុនដូមួយបន្ទប់ដែលមានទំហំ 29-196m2 យូនីតស្ទូឌីយ៉ូដ៏ប្រណីត ជម្រើសប្រភេទផ្ទះដ៏ប្រណីតខ្ពស់ ផ្តល់ជូនអភិជនទីក្រុងនូវបទពិសោធរស់នៅដ៏ល្អឥតខ្ចោះមិនធ្លាប់មានពីមុនមក។
អគារ B និង C ដែលបានប្រគល់ទទួលរួចរាល់ ផ្តល់ជូននូវជម្រើសយូនីតស្ទូឌីយ៉ូ យូនីតមួយបន្ទប់គេង ពី រ បន្ទប់គេង ដែលមានទំហំ 32-96m2។
យូនីតស្ទូឌីយ៉ូ៖ ប្រណីត មានពន្លឺចេញចូលគ្រប់គ្រាន់ មានបរិវេណប្រើប្រាស់បានច្រើន។ រានហាលដែលតភ្ជាប់ពីកន្លែងទទួលភ្ញៀវ និងបន្ទប់គេងអាចគយគន់មើលទេសភាពដ៏ស្រស់ស្អាត និងរីកចម្រើនរបស់ក្រុងភ្នំពេញ។
ប្រភេទមួយបន្ទប់គេង៖ បន្ទប់ដ៏ប្រណីត មានបង្អួចមួយផ្ទាំងធំអាចមើលឃើញទេសភាពបានពេញល្អ តភ្ជាប់មកកាន់បន្ទប់ទទួលភ្ញៀវ និងកន្លែងទទួលទានអាហារ រានហាលគយគន់ទេសភាពដ៏ធំទូលាយ ពេលយប់ឡើងអាចអង្គុយលេងនៅក្បែរបង្អួច គយគន់មើលហ្វូងតារានៅលើមេឃ និងភ្លើងបំភ្លឺក្នុងទីក្រុង។
ប្រភេទពីរ បន្ទប់គេង៖ យូនីតពីរបន្ទប់ដ៏មានផាសុកភាព ឌីហ្សាញឡើងតាមបែបវិទ្យាសាស្រ្តដែលមានបន្ទប់ទឹកពីរ ធ្វើឱ្យការរស់នៅកាន់តែងាយស្រួល នៅកាច់ជ្រុងបីទិសសុទ្ធតែមានពន្លឺចេញចូលល្អ អាចឱ្យលោកអ្នករស់នៅប្រកបដោយផាសុកភាពក្រោមពន្លឺព្រះអាទិត្យដ៏ភ្លឺថ្លា។
ការប្រគល់ទទួលផ្ទះក្នុងអគារ B និង C នៃគម្រោង The Pinnacle Residence ដ៏ជោគជ័យនេះ មិនត្រឹមតែឆ្លុះបង្ហាញពីសោភ័ណជីវិតដ៏ថ្មីស្រឡាង និងបទពិសោធរស់នៅដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបង្ហាញអំពីសក្តានុពល និងភាពទាក់ទាញរបស់ទីក្រុងភ្នំពេញចំពោះវិនិយោគិននៅលើពិភពលោកផងដែរ ស្វាគមន៍វរជនកាន់តែច្រើនឡើងមកពីគ្រប់ទិសទីនាំគ្នាមកជួបជុំប្រមូលផ្តុំគ្នានៅទីនេះ ដើម្បីចែករំលែកបទពិសោធរស់នៅប្រកបដោយគុណភាពលំដាប់ជាន់ខ្ពស់ជាមួយគ្នា និងក្តាប់យកឱកាសបង្កើតទ្រព្យសម្បត្តិនៅលើពិភពលោក។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមសាកសួរមកកាន់ទូរស័ព្ទលេខ៖ (+855) 23951 666 ៕