**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗ សម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម យីត ស៊ុនណារ៉ា ជួបពិភាក្សាជាមួយតំណាងមន្ទីរពេទ្យកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់គុណភាពការងារព្យាបាល និងថែទាំជំងឺដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមខួរក្បាល ឲ្យកាន់តែប្រសើរនៅកម្ពុជា**ស.ស.យ.ក. ខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងមូលដ្ឋាន ការផលិតមាតិការ” ជូនសមាជិក សមាជិក ស.ស.យ.ក. ខេត្ត និងសាធារណៈជន**រថយន្តដឹកជញ្ជូនទំនិញ ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤ លើការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទូទាំងប្រទេស**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**បរិមាណភ្ញៀវកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិមានឈ្នះឈ្នះ ក្រោយរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ធ្នូ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រធានាធិបតីលោក Frank-Walter Steinmeier ប្រកាសរំលាយសភាជាន់ទាបរបស់អាល្លឺម៉ង់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការរៀបចំការបោះឆ្នោតមុនអាណត្តិ

សម្តេច ឃួន សុដារី៖ វត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានិងរដ្ឋាភិបាលឡាវក្នុងវេទិកា IPTP-11 និង 12th ICAPP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បង្ហាញពីការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិ និងបានលើកមុខមាត់ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ


ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព(IPTP 11) នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារក្នុងពេលអាហារពេលព្រឹក ជាមិត្តភាពក្រៅផ្លូវការ ជាមួយ ឯកឧត្តម ខាំបៃ ដំាឡាត់ (Khambay Damlath) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ចូលរួមកិច្ចប្រជុំពេញអង្គលើកទី១១ (IPTP-11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា វត្តមានរបស់ ឯកឧត្ដម ខាំបៃ ដំាឡាត់ ក៏ដូចជាវត្តមានរបស់លោកជំទាវ ផានី យ៉ាថរទូ (Pany Yathotou) អនុប្រធានាធិបតីឡាវ ក្នុងមហាសន្និបាត ICAPP លើកទី ១២ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវស្មារតីមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិ ដែលបានលើកមុខមាត់ និងកិត្យានុភាពរបស់កម្ពុជាក្នុងឆាកអន្ដរជាតិ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាបន្តបន្ទាប់មកនេះបានបញ្ជាក់ពីទំនាក់ទំនងជាប្រពៃណី ជាបងប្អូនភូមិផងរបងជាប់គ្នាតំាងពីយូរលុងណាស់មកហើយ និងកិច្ចសហប្រតិបត្ដិការគ្រប់ជ្រុងជ្រោយដ៏រឹងមាំ និងយូរអង្វែងរវាងប្រទេសទំាងពីរ ដែលបាននាំមកនូវផលប្រយោជន៍រួម សម្រាប់ប្រទេសនិងប្រជាជនទាំងសងខាង។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាឡាវ ដែលបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភាកម្ពុជា ប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាលជាទីបំផុត នៅពេលរដ្ឋសភាប្រទេសឡាវរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៥ កាលពីពេលថ្មីៗកន្លងទៅ នៅក្នុងនោះមានការរៀបចំការទទួលទានអាហារពេលព្រឹក ពិភាក្សាការងារក្រៅផ្លូវការ និងជាមិត្តភាព រវាងសម្តេចនិង ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ត្រិន ថាញ់ មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចប្រធានរដ្ឋសភា បានអបអរសាទរ ពីជោគជ័យដ៏ធំធេង ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអាយប៉ាលើកទី៤៥ របស់ប្រទេសឡាវ ដែលទទួលបានផ្លែផ្កាគួរជាទីមោទនៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងវប្បធម៌សន្ទនាដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងតបន់និងសកលលោក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានអបអរសារទរពីការរីកចម្រើនរបស់ប្រទេសឡាវពិសេសការកសាងផ្លូវគមនាគមន៍រថភ្លើងល្បឿនលឿន ដែលប្រកបដោយសក្តានុពលដល់ការីកចម្រើនខាងសេដ្ឋកិច្ចនោះធ្វើឱ្យមិត្តឡាវប្រែក្លាយពីប្រទេសដែលមិនមានការតភ្ជាប់ ទៅជាប្រទេសមានការតភ្ជាប់ (A Landlocked to a Land-linked country)។

ឯកឧត្តម ខាំបៃ ដំាឡាត់ បានអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភាដែលឆ្លៀតពេលដ៏មមាញឹកក្នុងការរៀបចំសម័យប្រជុំពេញអង្គ IPTP មកទទួលទានអាហារពេលព្រឹកក្រៅផ្លូវជាមួយឯកឧត្តម ដែលនេះបានបង្ហាញពីការបន្តថែរក្សាចំណងមិត្តភាពជាប្រពៃណី ការជួបប្រាស័្រយទាក់ទងគ្នារវាងថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទំាងពីរ។

ឯកឧត្តម បានអបអរសាទរ ចំពោះជោគជ័យរបស់សភាកម្ពុជាក្នុងការរៀបចំសម័យប្រជុំពេញអង្គលើកទី១១ ប្រកបដោយអត្ថន័យបំផុតសម្រាប់មនុស្សជាតិ គឺសន្តិភាព។

ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានរដ្ឋសភាឡាវ បានអរគុណចំពោះរដ្ឋសភាកម្ពុជា ពិសេស សម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់អាហារូបករណ៍ចំនួន៥កន្លែងជូនមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ បានមកសិក្សានៅកម្ពុជា ក្នុងកម្រិតក្រោយឧត្តមសិក្សា។

សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម ខាំបៃ ដំាឡាត់ បានសន្យាថានឹងខិតខំអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដោយយកពលរដ្ឋជាស្នូល។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរក៏បានសន្យាថានឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និងទេសចរណ៍រវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើន រឹងមាំឡើងបន្ថែមទៀតព្រមទំាងការពង្រឹងការតភ្ជាប់គមនាគមន៍រវាងប្រទេសទំាងពីរជាមួយប្រទេសចិន គឺកម្ពុជា ឡាវនិងចិន តែម្តង។

ជាថ្មីម្តងទៀត សម្តេចបានអរគុណ ចំពោះការចូលរួមវិភាគនិងការចែករំលែកបទពិសោធន៍ល្អៗរបស់ ឯកឧត្តមអនុប្រធានរដ្ឋសភានិងសហការី នៅក្នុងកិច្ចប្រជុំពេញអង្គ IPTP ដែលជាចំណែកដ៏សំខាន់ជួយឱ្យសម័យប្រជុំ IPTP សម្រេចចេញនូវឯកសារសំខាន់ៗចំនួនពីរ គឺ ១) សេចក្ដីប្រកាសទីក្រុងភ្នំពេញ និង ២) ធម្មនុញ្ញសន្ដិភាពសកល (Universal Peace Charter) ។
សម្តេចរដ្ឋសភាធិបតីបានបញ្ជាក់ថា ធម្មនុញ្ញសន្តិភាពសកល ជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលនេះ។ ធម្មនុញ្ញសន្ដិភាពនេះ គឺជាឯកសារសាធារណៈ មួយដ៏សំខាន់ ចាំបាច់ នាពេលបច្ចុប្បន្នក្នុងស្ថានភាពពិភលោក ដែលមានការប្រែប្រួល ស្មុគស្មាញ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ ជម្លោះ និងកសាងសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពមនុស្សជាតិនៅលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង