**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**បទវិភាគ៖ “គំនិតផ្តួចផ្តើមចិន”ជំរុញអភិបាលកិច្ចសកលអភិវឌ្ឍទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល**សកម្មភាពគ្រប់គ្រងការបញ្ចេញឧស្ម័នមេតានរបស់ប្រទេសចិនបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតានសកល**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញទស្សនកិច្ចស្វែងយល់ពីការអនុវត្តកម្មវិធីជាតិជំនួយសង្គម នៅស្រុកពាមរក៍ ខេត្តព្រៃវែង**ក្រសួងការងារ បើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២**គណៈប្រតិភូ កោតសរសើរចំពោះការបដិសណ្ឋារកិច្ចរបស់កម្ពុជា និងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញសំណេះសំណាលជាមួយ ក្រុមកីឡាករចំណុះយោធភូមិភាគទី៥ បន្តទៅហ្វឹកហាត់នៅសាលានាយទាហានសកម្ម ដើម្បីចូលរួមការប្រកួតកីឡាយោធា ឆ្នាំ២០២៥**មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រគល់អាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូននាយទាហាន-ពលទាហាន**សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់**អាវរងាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន ​កងពលតូច​ថ្មើរជើងលេខ៥១**រដ្ឋមន្ត្រីសុខាភិបាល ឆ្មក់ចុះពិនិត្យមណ្ឌលសុខភាពមួយចំនួន នៅទឹកដីខេត្តសៀមរាប ទាំងយប់**មណ្ឌលអប់រំកែប្រែទី៤ ចេញលិខិតបំភ្លឺព័ត៌មានស្តីពី ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA)**ក្រសួងបរិស្ថាន ប្រកាសបដិសេធចំពោះសារព័ត៌មានមួយចំនួន ដែលប្រើប្រាស់រូបភាពចាស់ៗ ដើម្បីផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំ លើករណីឥណទានកាបូននៃការអនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា**ឯកឧត្តម ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ព្រឹត្តការណ៍និងគោលការណ៍សំខាន់ដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល**សម្តេចធិបតី៖ ទឹកដីកម្ពុជា ដែលធ្លាប់ជាវាលមីន ឥឡូវក្លាយទៅជា ដីមានជីជាតិសម្រាប់ធ្វើកសិកម្ម ជួយប្រជាជនរាប់លាននាក់ ចាកចេញពីភាពក្រីក្រ**សម្តេច ឃួន សុដារី៖ វត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានិងរដ្ឋាភិបាលឡាវក្នុងវេទិកា IPTP-11 និង 12th ICAPP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បង្ហាញពីការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិ និងបានលើកមុខមាត់ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីន នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រ ពីសហគមន៍អន្តរជាតិ**ក្រសួងរ៉ែ និងថាមពល ជូនដំណឹងស្តីពី ការប្រឡងប្រជែងអាហារូបករណ៍ទៅសិក្សាថ្នាក់វិជ្ជាជីវ:ជាន់ខ្ពស់នៅប្រទេសថៃ

ក្រសួងបរិស្ថាន ប្រកាសបដិសេធចំពោះសារព័ត៌មានមួយចំនួន ដែលប្រើប្រាស់រូបភាពចាស់ៗ ដើម្បីផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំ លើករណីឥណទានកាបូននៃការអនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា កន្លងមកមានសារព័ត៌មានមួយចំនួន បានប្រើប្រាស់រូបភាពចាស់ៗ ដើម្បីផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំលើករណីឥណទាន កាបូននៃការអនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា។

ក្រសួងបរិស្ថាន សូមធ្វើការបដិសេធព័ត៌មានបំផ្លើស ខុសពីការពិតជាក់ស្ដែងទាំងនោះដោយមូលហេតុ៖ ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) សម្រាប់ឥណទានកាបូនដោយមាន យន្តការជាតិ និងអន្តរជាតិច្បាស់លាស់ក្នុងការវាយតម្លៃ និងការធ្វើសវនកម្ម ដើម្បីធានាបាននូវការ ការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត។

ក្រសួងបរិស្ថាន បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ព្រមទាំងបានប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសក្នុងគម្រោងរេដបូក (REDD+) ដោយជំរុញ ការអនុវត្តច្បាប់១០០ភាគរយ ដោយបានប្រើប្រាស់ និងបានសហការជាមួយអង្គភាពប្រឆាំងអំពើ ពុករលួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈមេធាវី និងក្រសួងយុត្តិធម៌ ក្នុងការស៊ើបអង្កេត បង្ក្រាបបទល្មើសធនធានធម្មជាតិ។

ក្រសួងបរិស្ថានបន្ថែមថា យន្តការសវនកម្មឯករាជ្យអន្តរជាតិបានផ្ទៀងផ្ទាត់ធ្វើសវនកម្មឥណទានកាបូននៃគម្រោងរេដបូក (REDD+) បានបញ្ចប់ និងបើកផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មឥណទានកាបូនកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងមួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនេះ។ ការអនុញ្ញាតឱ្យលក់ឥណទានកាបូនឡើងវិញនេះ គឺឆ្លុះបញ្ចាំងយន្តការរេដបូក (REDD+) នៅកម្ពុជា កំពុងដំណើរការល្អ បម្រើឱ្យផលប្រយោជន៍ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋានកាន់តែប្រសើរ។

សេចក្តីដូចបានជម្រាបជូនខាងលើ ក្រសួងបរិស្ថានសំណូមពរដល់បណ្តាសារព័ត៌មានទាំងអស់ ដែល បានចុះផ្សាយអំពីកម្មវិធីរដបូក (REDD+) នៅកម្ពុជា សូមធ្វើការផ្សព្វផ្សាយការពិត និងគោរពវិជ្ជាជីវៈ សារព័ត៌មាន ខណៈដែលកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូក (REDD+) បានល្អនៅក្នុងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង