**រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី៖ ក្រុមហ៊ុនរុស្ស៊ី ចាប់ផ្តើមប្រើប្រាស់ bitcoin និងរូបិយបណ្ណឌីជីថលផ្សេងទៀត ក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ**កម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ដកហូតបានកាំបិតផ្គាក់ ៣ដើម**ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុក**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**ឯកឧត្តម សរ សុពុត្រា សង្ឃឹមថា ប្រធានសមាគមចិនហុកគៀន ខេត្តហ្វូជាន អគ្គនាយក អគ្គនាយរង ក្រុមហ៊ុន Fujian Shilianda និងមកទស្សនកិច្ចខេត្តស្ទឹងត្រែង**បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ**សហរដ្ឋអាមេរិក កំពុងពិចារណាលើក្រុមហ៊ុនចិន Sophgo ដែលទំនងជាអាចនឹងចុះចូលក្នុងបញ្ជីខ្មៅ**តៃវ៉ាន់ ចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទទទួលសំណូកជាង ៥២ម៉ឺនដុល្លារ ជុំវិញគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅតៃប៉ិ**បក្សប្រឆាំងនៅកូរ៉េខាងត្បូង ដាក់សំណើចោទប្រកាន់ ដើម្បីដកតំណែង ប្រឆាំងប្រធានាធិបតីស្តីទី លោក Han Duck-soo**អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង**និយ័តករគណនេយ្យ និងសវនកម្ម ជូនដំណឹងពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ ទៅនិយ័តករគណនេយ្យនិងសវនកម្ម**ក្រុមហាម៉ាស និងអ៊ីស្រាអែល បន្ទោសគ្នាទៅវិញទៅមក ចំពោះបរាជ័យក្នុងការសម្រេចឱ្យបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់**រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី៖ ប៉ូលិស ១៤នាក់ ត្រូវបានសម្លាប់ ក្នុងការវាយឆ្មក់របស់កងកម្លាំងស្មោះស្ម័គ្រនឹងរដ្ឋាភិបាល លោក Bashar al-Assad**ប្រធានាធិបតីតួកគី ទុកផ្លូវ២ឱ្យក្រុមឧទ្ទាមឃើដ នៅស៊ីរីថាតើពួកគេចង់កប់នៅស៊ីរី ឬក៏ទម្លាក់អាវុធចុះចាញ់**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់, ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួន**ចំណាំ! គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក**រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការវាស់វែងនិងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជាការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សុវត្ថិភាពទាំងផ្លូវចិត្តនិងផ្លូវច្បាប់ជូនពលរដ្ឋលើការកាន់កាប់ដីធ្លី និងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា**កម្មវិធី “សាទរកម្ពុជា” គ្រោងនឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង**វគ្គហ្វឹកហ្វឺន ប្រចាំឆ្នាំ២០២៤ នៃតំបន់ប្រតិបត្តិការសឹករងកំបង់ស្ពឺ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

បទវិភាគ៖ “គំនិតផ្តួចផ្តើមចិន”ជំរុញអភិបាលកិច្ចសកលអភិវឌ្ឍទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល

ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំកំពូលG20 ដែលបើកធ្វើនៅក្រុងរីយ៉ូដឺចេណេរ៉ូ បាន ទាក់ទាញក្រសែចក្ខុរបស់ពិភពលោក ។ សហគមន៍អន្តរជាតិសុទ្ធតែគិតពិចារណាថា ចេញដំណើរជាថ្មីម្តងទៀតពីក្រុងរីយ៉ូដឺចេណេរ៉ូ តើមនុស្សជាតិត្រូវកសាងពិភពលោកបែបណា ? តើត្រូវកសាងពិភពលោកមួយនេះយ៉ាងម៉េច ? តើប្រទេស G20 ត្រូវដើរតួនាទីយ៉ាងណា ? លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ដែលបានផ្តល់ចម្លើយយ៉ាងច្បាស់លាស់ចំពោះបញ្ហាទាំងនេះ ។
“ការកសាងពិភពលោកយុត្តិធម៌និងអភិវឌ្ឍន៍រួម ” “ការពួតដៃគ្នាបង្កើតប្រព័ន្ធអភិបាលកិច្ចសកលប្រកបដោយយុត្តិធម៌និងសមហេតុផល” ក្នុងកិច្ចប្រជុំកំពូល លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងន័យជំរុញការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា ហើយបានប្រកាសពីប្រតិបតិ្តការ៨ចំណុចរបស់ចិន ដើម្បីគាំទ្រការអភិវឌ្ឍសកល ។ ព្រមពេលជាមួយគ្នានេះ លោក Xi Jinping បានបកស្រាយពន្យល់ដោយគ្រប់ជ្រុងជ្រោយពីទស្សនៈអភិបាលកិច្ចសកលលើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថលនិងអេកូបរិស្ថានជាដើម ដែលបានញ៉ាំងឱ្យភាគីនានាក្នុងអង្គប្រជុំមានចំណាប់អារម្មណ៍យ៉ាងទូលំទូលាយ ។
ការអភិវឌ្ឍរួមរបស់អ្នកទាំងអស់គ្នា ទើបជាការអភិវឌ្ឍដ៏ពិតប្រាកដ ។ ដើម្បីកសាងពិភពលោកដ៏យុត្តិធម៌ដែលអាចអភិវឌ្ឍរួមគ្នា ជានិច្ចិកាល ប្រទេសចិនតែងតែខិតខំប្រឹងប្រែងដើម្បីជំរុញតម្កល់ទុកការអភិវឌ្ឍជាចម្បងក្នុងរបៀបវារៈសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិ ។ ក្នុងកិច្ចប្រជុំកំពូល G20 លោក Xi Jinping បានលើកឡើងសំណើ៤ចំណុចទៀត ដែលពាក់ព័ន្ធដល់ពាណិជ្ជកម្ម ការបណ្តាក់ទុន អរិយធម៌អេកូឡូស៊ី បរិយាកាសកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចអន្តរជាតិ និងការប្រកាន់ខ្ជាប់ពហុភាគីនិយមជាដើម ។ ប្រការនេះបានបង្ហាញពីគំនិតផ្តួចផ្តើមជាប់រហូតរបស់ចិន ពិភពលោកដែលមានវិបុលភាពនិងស្ថិរភាព មិនអាចបង្កើតឡើងលើមូលដ្ឋានអ្នកក្រកាន់តែក្រ និងអ្នកមានកាន់តែមាននោះឡើយ បណ្តាប្រទេសនានាគួរតែជំរុញការអភិវឌ្ឍសកលដែលកាន់តែបរិយាប័ន្ន កាន់តែផ្តល់ផលប្រយោជន៍ជាទូទៅ និងកាន់តែមានភាពធន់ ។
ទន្ទឹមនឹងនេះ ប្រទេសចិនបានប្រកាសប្រតិបតិ្តការ៨ចំណុច ដើម្បីគាំទ្រការអភិវឌ្ឍសកល ក្នុងនោះបូករួមទាំងកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យ ដូចជាការពួតដៃគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ការកាត់បន្ថយភាពក្រីក្រីយ៉ាងស៊ីជម្រៅ សន្តិសុខស្បៀង និងសេដ្ឋកិច្ចឌីជីថល គាំទ្រការអភិឌ្ឍរបស់ទ្វីបអាហ្វ្រិក ពង្រីកការបើកទូលាយដោយឯកតោភាគីចំពោះប្រទេសអភិវឌ្ឍតិចតួច មានខ្លឹមសារលម្អិតនិងជាក់ស្តែង ។ ប្រទេសចិនបានសម្រេចទៀតថា នឹងចូលរួម “សហព័ន្ធសកលទប់ទល់នឹងការអត់ឃ្លាននិងភាពក្រីក្រ ”ដែលលើកឡើងដោយប្រទេសប្រេស៊ីលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ។ ប្រការទាំងនេះ បានបង្ហាញយ៉ាងពេញលេញថា កិច្ចការដែលប្រទេសចិនធ្វើ គឺខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសនានា ធ្វើឱ្យភាពក្រីក្រកន្លងផុតទៅ នឹងសម្រេចបាននូវចក្ខុវិស័យដ៏ល្អបវរ ។
ការសម្រេចបាននូវការអភិវឌ្ឍរួម មិនអាចឃ្លាតពីសុក្រឹតភាពរបស់អភិបាលកិច្ចសកល ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមជាក់ស្តែងស្ដីពីអភិបាលកិច្ចលើវិស័យដូចជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថល និងបរិស្ថានអេកូឡូស៊ីជាដើម ដោយសង្កត់ធ្ងន់លើការបង្កើតសេដ្ឋកិច្ចសកលបែបសហប្រតិបតិ្តការ ស្ថិរភាព បើកទូលាយ ច្នៃប្រឌិតថ្មីនិងបរិស្ថានអេកូឡូស៊ី ។ ប្រការទាំងនេះបានធ្វើគម្រោងយ៉ាងលម្អិតអំពីការកែលំអអភិបាលកិច្ចសកល ។
ចេញដំណើងជាថ្មីម្តងទៀតពីក្រុងរីយ៉ូដឺចេណេរ៉ូ ប្រទេស G20 គួរតែធ្វើជាកម្លាំងជំរុញសុក្រឹតភាពរបស់អភិបាលកិច្ចសកល និងជំរុញវឌ្ឍនភាពរបស់ប្រវត្តិសាស្ត្រជាបន្តទៀត ។ ក្នុងនាមជាសមាជិកដ៏សំខាន់មួយ ប្រទេសចិននឹងបន្តជំរុញជាបន្តបន្ទាប់នូវពហុប៉ូលភាវូបនីយកម្មដ៏ស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ដើម្បីបន្សល់ទុក “ស្លាកស្នាមរបស់ចិន” និងរួមចំណែក “កម្លាំងរបស់ចិន” ក្នុងដំណើរសម្រេចបាននូវការអភិវឌ្ឍរួម និងធ្វើសុក្រឹតភាពនៃអភិបាលកិច្ចជាសកល ៕

អត្ថបទដែលជាប់ទាក់ទង