**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត**ព្រឹទ្ធសភានឹងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ**គណបក្សប្រជាជនកម្ពុជា សម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទីV នៅដើមឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ឈរជើងនៅតាមព្រំដែន**ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញបើកវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅអគ្គស្នងការដ្ឋាននគរបាលជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខ របស់អាជ្ញាធរទន្លេសាប**ឯកឧត្តមបណ្ឌិត លី ធុជ ទទួលជំនួបទ្វេភាគីជាមួយ អគ្គនាយកទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនតាមព្រំដែន**បាឡុងចិន១ ត្រូវបានគេប្រទះឃើញ នៅលើសមុទ្រឆ្ពោះទៅភាគខាងជើងរបស់តៃវ៉ាន់**រុស្ស៊ី ចោទសហរដ្ឋអាមេរិក ប្រើប្រាស់តៃវ៉ាន់ជាឈ្នាន់បញ្ឆេះភ្លើងសង្គ្រាម និងវិបត្តិនៅអាស៊ី**ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ និងទាហានកូរ៉េខាងជើង ៥០០នាក់ ត្រូវបានសម្លាប់ដោយមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស**នគរបាលប្រឆាំងគ្រឿងញៀន ឆ្មក់បង្រ្កាបទីតាំងខារ៉ាអូខេ G9 ឃាត់មនុស្សប្រុសស្រីច្រើននាក់**សម្តេច ឃួន សុដារី៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ពលរដ្ឋ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បន្តបើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**អភិបាលខេត្តតាកែវ ប្រាប់អភិបាលស្រុកសំរោងទើបតែងតាំងថ្មី ប្រឹងប្រែងគៀងគរអ្នកវិនិយោគិន ឱ្យមកវិនិយោគក្នុងស្រុកកាន់តែច្រើនថែមទៀត**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»

អភិបាលខេត្តតាកែវ ប្រាប់អភិបាលស្រុកសំរោងទើបតែងតាំងថ្មី ប្រឹងប្រែងគៀងគរអ្នកវិនិយោគិន ឱ្យមកវិនិយោគក្នុងស្រុកកាន់តែច្រើនថែមទៀត

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងប្រាប់ទៅដល់លោក កៅ វគ្គសែល ដែលជាអភិបាលស្រុកសំរោងទើបតែងតាំងថ្មី ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាគៀងគរ ទាក់ទាញអ្នកវិនិយោគគិនបរទេសឲ្យមកបណ្ដាក់ទុនវិនិយោគក្នុងស្រុកឱ្យកាន់តែច្រើនថែមទៀត ដើម្បីបង្កើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារដល់ពលរដ្ឋ។

ការលើកឡើងរបស់ ឯកឧត្តម វ៉ី សំណាង នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល និងអភិបាល នៃគណៈអភិបាលស្រុកសំរោងថ្មី នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងទាំង ៣ មន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា បច្ចុប្បន្ននេះ ខេត្តតាកែវកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាក្រុមហ៊ុនវិនិយោគធំៗជាច្រើន។ ហើយនៅថ្ងៃនេះ ឯកឧត្តម និងដឹកនាំគណៈប្រតិភូខេត្ត តាមការស្នើរសុំរបស់ក្រុមហ៊ុនចិនដែលសុំមកការវិនិយោគ ធ្វើទស្សនកិច្ចសិក្សា នៅខេត្តហ៊ឺណាន ប្រទេសចិន រយៈពេល ១សប្ដាហ៍ ដើម្បីទៅមើលការអភិវឌ្ឍរីកចម្រើន លើវិស័យកសិកម្ម ឧស្សហកម្ម សិប្បកម្ម និងទេសចរណ៍របស់ខេត្តគេ ជាធាតុចូលយកមកអភិវឌ្ឍនៅខេត្ត ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពីត្រឡប់មកពីធ្វើទស្សនៈកិច្ចពីប្រទេសចិនវិញ ច្បាស់ជាមានអ្នកវិនិយោគមកកាន់ខេត្តតាកែវកាន់តែច្រើន ដូច្នោះដើម្បីទាញទាញអ្នកវិនិយោគទាំងអស់នោះបាន គប្បីអាជ្ញាធរ ស្រុក-ឃុំ និងភូមិ ពិសេសអភិបាលស្រុកសំរោង ត្រូវបង្ហាញតំបន់សក្ដានុពលសំខាន់ៗ របស់ស្រុក រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ តំបន់ទេសចរណ៍ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គម និងកត្តាសុខសន្ដិភាព ដល់ក្រុមហ៊ុនវិនិយោគទាំងអស់នោះ ដើម្បីបង្កើនសេដ្ឋកិច្ច កាងារក្នុង និងក្រៅតំបន់ដល់ពលរដ្ឋ និងចូលរួមសម្រេចចក្ខុវិស័យរដ្ឋាភិបាលនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលកម្រិតខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង