**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម

សម្តេច ឃួន សុដារី៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ពលរដ្ឋ

ភ្នំពេញ៖ ក្រោយពីដំណើរកិច្ចប្រជុំរយៈពេលពីរថ្ងៃមក សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខាភ្នំពេញនោះ បានឈានដល់ការបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រកបដោយជោគជ័យនាំមកនូវផ្លែផ្កាជាទីមោទនៈ ក្នុងកិច្ចការពារសន្តិភាពនិងការលើកកម្ពស់វប្បធម៌សន្ទនាតាមរយៈការពង្រឹងតួនាទីរបស់សភា ដើម្បីសន្តិភាពនិងវិបុលភាព របស់ប្រជាពលរដ្ឋ។

នៅក្នុងពិធីបិទកិច្ចប្រជុំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម័យ្រជុំពេញអង្គ IPTP លើកទី១១ បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងចំពោះសមាជិកគ្រួសារសភា IPTP និងដៃគូកិច្ចសហប្រតិបត្តិការទំាងអស់ដែលបានខិតខំប្រឹងប្រែង រួមវិភាគទាន បញ្ចេញនូវទស្សនៈ ចែករំលែកបទពិសោធ មានសារៈសំខាន់ ដើម្បីពង្រឹងយន្តការសភា លើកកម្ពស់វប្បធម៌សន្ទនា ឈានដល់ការសម្រេចបាននូវចក្ខុវិស័យនិងបំណងប្រាថ្នារួមមួយដើម្បីសន្តិភាព។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សាររបស់ IPTP លើកទី១១ មានភាពច្បាស់លាស់ គឺការរួបរួមគ្នាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីជូនប្រជាពលរដ្ឋ។ ប្រជាជាតិនីមួយៗ គួរជ្រើសរើសការចរចាជាជាងការបង្កអំពើហិង្សា។ មានតែការយោគយល់គ្នា ការជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ជាតម្លៃពិតនៅក្នុងការធានាបាននូវកិច្ចសហប្រតិបត្តិយូរអង្វែងដែលនាំមកនូវផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋ។

សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានគណៈប្រតិភូសភាបណ្តាប្រទេសសមាជិក និងដៃគូកិច្ចសហប្រតិបត្តិការជិត៣០០នាក់ បានអញ្ជើញមកពីប្រទេសចំនួន៥៣ មកពីបណ្តាទ្វីបនានានៅក្នុងពិភពលោក។ នៅក្នុងការប្រមូលផ្តុំគំនិតទស្សនៈ ពីអ្នកតំណាងរាស្រ្តនៅជុំវិញពិភពលោកនេះ សម័យប្រជុំពេញអង្គ IPTP បានដំណើរការកិច្ចប្រជុំគណៈកម្មាធិការចំនួន៥ មានគណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា គណៈកម្មាធិការកិច្ចសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹកនិងសន្តិសុខបរិស្ថាន គណៈកម្មាធិការវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ និងគណៈកម្មាធិការច្បាប់និងយុត្តិធម៌។ ជាមួយគ្នានេះ សម័យប្រជុំបានបើកសម័យប្រជុំពេញអង្គចំនួនពីរវគ្គ។

ជាលទ្ធផលរួម សម័យប្រជុំ IPTP បានសម្រេចនូវឯកសារចំនួនពីរជាសំខាន់ មានសេចក្តីប្រកាសទីក្រុងភ្នំពេញនិងធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិនិងភពផែនដី។ អ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះ ដើម្បីពង្រីកវិសាលភាពការងារឱ្យកាន់តែធំទូលំទូលាយថែមទៀត នៅក្នុងសម័យប្រជុំលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់នេះ IPTP បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយដៃគូចំនួនបួន មានអនុស្សរណៈនៃការយោគយល់ជាមួយ អន្តរសភាអាស៊ាន (AIPA) ជាមួយសមាគមសមាជិកសភាអន្តរជាតិដើម្បីសន្តិភាព(IAPP) ជាមួយក្រុមប្រឹក្សាទឹកអាស៊ី (AAWC) និងជាមួយរដ្ឋសភាឆាដ។

សម័យប្រជុំ IPTP បានប្រគល់បានពានរង្វាន់សន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គទេសក៍សន្តិភាព របស់កម្ពុជា សម្តេចបានពលិកម្មស្ទើរពេញមួយជិវិតក្នុងការស្វែងរកសន្តិភាព ការផ្សះផ្សាជាតិនិងការលើកម្ពស់សន្តិភាព ជូនប្រជាជននិងប្រទេសកម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានសម័យប្រជុំពេញអង្គលើកទី១១ IPTP បានគូសបញ្ជាក់ថាការប្រគល់ពានរង្វាន់សន្តិភាពជូន សម្តេចតេជោ ហ៊ុន សែន គឺពិតជាស័ក្តិសមបំផុតក្នុងការឆ្លើយតបនឹងពលិកម្មរបស់សម្តេច។ ប្រវត្តិសាស្រ្តរបស់កម្ពុជា បានបង្ហាញពីតម្លៃសន្តិភាពយូរអង្វែង បើគ្មានសន្តិភាពយើងមិនអាចទទួលបាននូវការអភិវឌ្ឍដូចបច្ចុប្បន្ន និងការទទួលបានអនាគតដ៏រុងរឿងនោះឡើយ។

ក្រោមម្លប់សុខសន្តិភាព កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា មានចក្ខុវិស័យមោះមុត ច្បាស់លាស់ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទាំងអស់នេះកើតមានបានដោយសារសន្តិភាព។

សូមជម្រាបថា ធម្មនុញ្ញសន្តិភាព ដែលសម័យប្រជុំ IPTP លើកទី១១ បានគំាទ្រនេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន។ ធម្មនុញ្ញសន្តិភាព តាក់តែងឡើងដើម្បីលើកកម្ពស់សន្តិភាព និងភាពអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយជំរុញទៅវិញទៅមក វិបុលភាពរួម គុណតម្លៃសកលនិងការរួមរស់ជាមួយសន្តិភាព។ ធម្មនុញ្ញសន្តិភាពនឹងក្លាយជាឯកសារគតិយុត្តអន្តរជាតិមួយ ដែលមានលក្ខណៈបើកចំហរ មិនចងកាតព្វកិច្ច និងផ្អែកលើគោលការណ៍សំខាន់ៗរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ សម្រាប់ការកសាងទស្សនវិស័យសន្តិភាព តាមរយៈយន្តការ ការបង្ការជម្លោះ ការកសាងដំណើរការសន្តិភាពដោយផ្តល់មធ្យោបាយសម្របសម្រួលជម្លោះ ការកសាងប្រទេសក្រោយសង្រ្គាម ការផ្គត់ផ្គង់សន្តិសុខស្បៀងនិងសង្រ្គោះពេលមានអាសន្ន និងការផ្តល់គំរូយុត្តិធម៌អន្តរជាតិ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាសំឡេងរួមគ្នារបស់ IPTP នាពេលនេះគឺជាការអំពាវនាវឱ្យមានសន្តិភាព និងភាពអត់ឱន នៅក្នុងពិភពលលោក។ ការជួបជុំគ្នានេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា និងបំណងប្រាថ្នាចង់ឃើញពិភពលោកមួយដែលមិនទទួលរងនូវភាពចលាចល និងវិនាសកម្ម ដោយសារសង្គ្រាម ជម្លោះ និងហិង្សានោះឡើយ។

កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ភាពអត់ឱន និងសន្តិភាពបានបញ្ចប់ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមថ្មីប៉ុណ្ណោះ ទំនួលខុសថ្មី ដែល IPTP និងដៃគូត្រូវរួមគ្នាដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព ដោយយកពលរដ្ឋជាស្នូល។

សម្តេចបានគូសបញ្ជាក់ថា “យើងគួរបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ហើយប្រែក្លាយពាក្យសំដីរបស់យើងទៅជាសកម្មភាពជាក់ស្តែង ដើម្បីពលរដ្ឋរបស់យើង។ អ្វីដែលយើងនិយាយ យើងត្រូវតែធ្វើឱ្យបាន។ សាររបស់យើងនាពេលនេះគឺមានភាពច្បាស់លាស់ គឺការរួបរួមគ្នាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ការយោគយល់គ្នាជាជាងការបែកបាក់ និងការអាណិតអាសូរ សន្តោសប្រណី ជាជាងការស្អប់ខ្ពើមគ្នា។ យើងសូមអំពាវនាវឱ្យមានសន្តិភាពដ៏យូរអង្វែងសម្រាប់ភពផែនដីយើង ដែលអាចផ្តល់សន្តិសុខ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមដល់មនុស្សគ្រប់ទីកន្លែង” ៕

អត្ថបទដែលជាប់ទាក់ទង