**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត**ព្រឹទ្ធសភានឹងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ**គណបក្សប្រជាជនកម្ពុជា សម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទីV នៅដើមឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ឈរជើងនៅតាមព្រំដែន**ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញបើកវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅអគ្គស្នងការដ្ឋាននគរបាលជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខ របស់អាជ្ញាធរទន្លេសាប**ឯកឧត្តមបណ្ឌិត លី ធុជ ទទួលជំនួបទ្វេភាគីជាមួយ អគ្គនាយកទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនតាមព្រំដែន**បាឡុងចិន១ ត្រូវបានគេប្រទះឃើញ នៅលើសមុទ្រឆ្ពោះទៅភាគខាងជើងរបស់តៃវ៉ាន់**រុស្ស៊ី ចោទសហរដ្ឋអាមេរិក ប្រើប្រាស់តៃវ៉ាន់ជាឈ្នាន់បញ្ឆេះភ្លើងសង្គ្រាម និងវិបត្តិនៅអាស៊ី**ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ និងទាហានកូរ៉េខាងជើង ៥០០នាក់ ត្រូវបានសម្លាប់ដោយមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស**នគរបាលប្រឆាំងគ្រឿងញៀន ឆ្មក់បង្រ្កាបទីតាំងខារ៉ាអូខេ G9 ឃាត់មនុស្សប្រុសស្រីច្រើននាក់

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខ របស់អាជ្ញាធរទន្លេសាប

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខរបស់អាជ្ញាធរទន្លេសាប។

សូមជម្រាបថា តំបន់ជុំវិញបឹងទន្លេសាបចែកជាបីតំបន់ ក្នុងនោះ តំបន់មួយ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ តំបន់ពីរ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ និង តំបន់បី ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត ដែលអាចលិចទឹកនៅរដូវវស្សាកម្រិតកម្ពស់ពី ៦ ទៅ ៧ម៉ែត្រ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍គូសបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពផែនទីទំហំផ្ទៃដីតំបន់ទាំងបី និងសាងសង់បង្គោលព្រំតំបន់បី អាជ្ញាធរទន្លេសាបដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធដែលរួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអាជ្ញាធរថ្នាក់ក្រោមជាតិ បានយកចិត្តទុកដាក់ចុះអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។

ជាលទ្ធផល ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ការសង់បង្គោលព្រំតំបន់បី ក្នុងរយៈពេល ២៤២ថ្ងៃកន្លងមកនេះ នៅតាមបណ្តាខេត្តចំនួន៦ សម្រេចបាន ១០៦៩បង្គោល ស្មើនឹង ៨៣,៣៣% ក្នុងនោះខេត្តចំនួនបីបានបោះបង្គោលរួចរាល់១០០% មានខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ដោយឡែក ខេត្តសៀមរាបសម្រេចបោះបង្គោលបាន ៨៣,៦១% ខេត្តកំពង់ឆ្នាំងសម្រេចបាន ៧២,៥៥% និងខេត្តកំពង់ធំសម្រេចបាន ៨៦,៤១%។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការធ្វើបច្ចុប្បន្នភាពផែនទីទំហំផ្ទៃដីតំបន់ទាំងបី ក្នុងខេត្តទាំង៦ ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែងនៅដំណាក់កាលទី៣ ទំហំផ្ទៃដីតំបន់មួយមានចំនួន ៤៣៦ ៨៧៩,១១ហិកតា តំបន់ពីរមានចំនួន ៤១៣ ៤៨៨,០៨ហិកតា និង តំបន់បីមានចំនួន ៥៦១ ៦៣៤,៦០ហិកតា។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអាជ្ញាធរទន្លេសាបបន្តចុះបេសកកម្មទៅឱ្យដល់មូលដ្ឋាន ពិនិត្យមើលពីស្ថានភាពជាក់ស្តែង ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ហើយត្រូវរៀបចំផែនការការងារច្បាស់លាស់មួយនៅជំហានបន្ទាប់ ក្រោយពីការកាត់ឆ្វៀល ការបោះបង្គោលនិងការកំណត់ព្រំតាមតំបន់នីមួយៗរួចរាល់ ដើម្បីធ្វើរបាយការណ៍គោរពជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា អាជ្ញាធរទន្លេសាបបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ គឺជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានអាណត្តិការងារ និងមានភារកិច្ចសិក្សាស្រាវជ្រាវ និងសម្របសម្រួលក្នុងការគ្រប់គ្រង ការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវផលប្រយោជន៍ប្រកបដោយនិរន្តរភាព។ ក្នុងដំណើរការអនុវត្តការងារ អាជ្ញាធរទន្លេសាបក៏មានសមាសភាពជាក់ស្តែងមកពីតាមបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធនានា និងខេត្តជាប់បឹងទន្លេសាបមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង