**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត**ព្រឹទ្ធសភានឹងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ**គណបក្សប្រជាជនកម្ពុជា សម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទីV នៅដើមឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ឈរជើងនៅតាមព្រំដែន**ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញបើកវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅអគ្គស្នងការដ្ឋាននគរបាលជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខ របស់អាជ្ញាធរទន្លេសាប**ឯកឧត្តមបណ្ឌិត លី ធុជ ទទួលជំនួបទ្វេភាគីជាមួយ អគ្គនាយកទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនតាមព្រំដែន**បាឡុងចិន១ ត្រូវបានគេប្រទះឃើញ នៅលើសមុទ្រឆ្ពោះទៅភាគខាងជើងរបស់តៃវ៉ាន់**រុស្ស៊ី ចោទសហរដ្ឋអាមេរិក ប្រើប្រាស់តៃវ៉ាន់ជាឈ្នាន់បញ្ឆេះភ្លើងសង្គ្រាម និងវិបត្តិនៅអាស៊ី**ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ និងទាហានកូរ៉េខាងជើង ៥០០នាក់ ត្រូវបានសម្លាប់ដោយមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណ រង្វង់មូលទល់មុខសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ២ ៣០០នាក់។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តត្បូងឃ្មុំ សម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនា នៅទូទាំងខេត្ត ពេលនេះ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែកចំពោះការសម្រេចបានខេត្ត ODF គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន ១១ ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប និងខេត្តត្បូខឃ្មុំ ជាខេត្តទី១១ ដែលទទួលបានជ័យលាភី ODF។

សូមជម្រាបជូនផងដែរថា នៅក្នុងដំណាច់ឆ្នាំ២០២៤នេះ ក្រសួងមានផែនការសម្រេចឱ្យបានខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជធានីភ្នំពេញ នឹងទទួលពានជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ ៕

អត្ថបទដែលជាប់ទាក់ទង