**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញបើកវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅអគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ, លោកឧត្តមសេនីយ៍ទោ អ៊ុក ណារិន អនុប្រធាននាយកដ្ឋាន និងជាប្រធានមន្ទីរពិសោធន៍កោសល្យវិច័យ DNA នៃនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ , លោកព្រះរាជាអាជ្ញារងខេត្តកណ្តាល, លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោស្នងការខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ទោស្នងការខេត្តតាកែវ, លោកឧត្តមសេនីយ៍ទោស្នងការរងរាជធានីភំ្នពេញ, លោកឧត្តមសេនីយ៍ត្រីស្នងការរងខេត្តកណ្តាល, លោកឧត្តមសេនីយ៍ត្រីស្នងការរងខេត្តព្រៃវែង, លោកនាយ-នាយរងការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលជាតិទាំងអស់ និងផ្តល់អនុសាសន៍ណែនាំមួយចំនួនរួមមាន៖
១-ត្រូវគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ
២-ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង
៣-ត្រូវទទួលខុសត្រូវចំពោះភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន
៤-ត្រូវខិតខំសិក្សាមុខជំនាញកោសល្យវិច័យ DNA នេះឲ្យចេះ និងច្បាស់លាស់
៥-ត្រូវអប់រំបងប្អូនកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បន្តថា វគ្គសិក្សាទី៥នេះ គឺពិតជាមានតម្លៃ និងមានសារៈសំខាន់ខ្លាំងណាស់ ចំពោះជំនាញ បទពិសោធន៍ថ្មី ដែលលោកគ្រូបានចែករំលែកនៅពេលបន្តិចទៀតនេះ។ ដូច្នេះសូមឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ផ្ចិតផ្ចង់ដោយយកចិត្តទុកក្នុងការរៀនសូត្រ នូវមេរៀនដែលនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានធ្វើការបណ្តុះបណ្តាល ដល់មន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រទូទាំងប្រទេស ដោយផ្តោតលើមុខជំនាញថ្មីកោសលវិច័យ DNA ដូចជា៖ ១.ការពិនិត្យវត្ថុតាង, ២.ចាប់យកវត្ថុតាង, ៣.រក្សាទុកវត្ថុតាង, ៤.ការបញ្ជូនសំណាក DNA, ៥ការរៀបចំឯកសារសំណុំរឿង និង៦.បណ្តុះបណ្តាលលើវិធីសាស្ត្រ ប្រើប្រាស់ឧបករណ៍ DNA វិធីសាស្ត្រទាញយកសំណាក DNA ការយកគំរូ DNA និងវិភាគទិន្នន័យ DNA។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ក៏សូមកោតសរសើរចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាន បច្ចេកទេសនិងវិទ្យាសាស្ត្រ, លោកឧត្តមសេនីយ៍ទោ អ៊ុក ណារិន អនុប្រធាននាយកដ្ឋាន និងជាប្រធានមន្ទីរពិសោធន៍កោសល្យវិច័យ DNA នៃនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ, លោកព្រះរាជាអាជ្ញារងខេត្តកណ្តាល, លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ទោស្នងការខេត្តតាកែវ, លោកឧត្តមសេនីយ៍ទោស្នងការរងរាជធានីភំ្នពេញ, លោកឧត្តមសេនីយ៍ត្រីស្នងការរងខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រីស្នងការរងខេត្តព្រៃវែង និងសហការី ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឲ្យបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង