**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត**ព្រឹទ្ធសភានឹងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ**គណបក្សប្រជាជនកម្ពុជា សម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទីV នៅដើមឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ឈរជើងនៅតាមព្រំដែន**ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញបើកវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅអគ្គស្នងការដ្ឋាននគរបាលជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខ របស់អាជ្ញាធរទន្លេសាប**ឯកឧត្តមបណ្ឌិត លី ធុជ ទទួលជំនួបទ្វេភាគីជាមួយ អគ្គនាយកទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនតាមព្រំដែន

ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី

បរទេស៖ ក្រសួងយុត្តិធម៌នៃប្រទេសហ្វីលីពីន នាថ្ងៃចន្ទនេះ បានចាត់ទុក អនុប្រធានាធិបតី លោកស្រី Sara Duterte ជាមេខ្លោង នៃគម្រោងធ្វើឃាតប្រធានាធិបតី លោក Ferdinand Marcos ដោយទុកពេលឱ្យលោកស្រីចំនួន៥ថ្ងៃ ដើម្បីឆ្លើយតបចំពោះដីកាកោះហៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការកោះហៅខាងលើធ្វើឡើង បន្ទាប់ពីអំឡុងសន្និសីទសារព័ត៌មានចម្រូងចម្រាសមួយ កាលពីចុងសប្តាហ៍កន្លងទៅ លោកស្រី Sara Duterte បានឲ្យដឹងថា លោកស្រី បានបង្គាប់ឱ្យមានការធ្វើឃាត លោក Marcos ប្រសិនបើលោកស្រីផ្ទាល់ ត្រូវបានគេសម្លាប់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃចន្ទនេះ អនុរដ្ឋមន្រ្តីយុត្តិធម៌ហ្វីលីពីន លោក Jesse Andres បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងចាត់វិធានការ ដើម្បីការពារប្រធានាធិបតីស្របច្បាប់របស់យើង។ ផែនការគិតទុកជាមុន ដើម្បីធ្វើឃាតលោកប្រធានាធិបតី ប្រកាសដោយមេខ្លោងដែលបានសារភាពខ្លួនឯងផ្ទាល់នេះ ឥឡូវនឹងត្រូវប្រឈមមុខ ជាមួយផលវិបាកតាម ផ្លូវច្បាប់។

អំឡុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោកស្រី Sarah Duterte បានអះអាងថា ខ្លួនលោកស្រីផ្ទាល់ គឺស្ថិតក្រោមហានិភ័យនៃគម្រោងប៉ុនប៉ងធ្វើឃាត ហើយបានណែនាំឱ្យសមាជិកនៃកងការពាររបស់ស្រី សម្លាប់លោក Marcos ប្រសិនបើគម្រោងធ្វើឃាតលើលោកស្រី ប្រព្រឹត្តទៅបានសម្រេច។ មិនតែប៉ុណ្ណោះ លោកស្រី Sarah Duterte ក៏បានកំណត់ បុគ្គល២នាក់ទៀត ជាគោលដៅផងដែរ គឺភរិយាលោក Marcos លោកស្រី Liza Araneta-Marcos និងបងប្អូនជីដូនមួយ របស់លោក Marcos គឺលោក Martin Romualdez ដែលជាប្រធានរដ្ឋសភា។

ថ្លែងជាលើកដំបូង ពាក់ព័ន្ធសម្តីរបស់លោកស្រី Sarah Duterte លោក Ferdinand Marcos បានប្តេជ្ញាតតាំងចំពោះមុខ ការគំរាមកំហែងគួរឱ្យបារម្ភនេះ និងបានបន្ថែមថា សកម្មភាពប៉ុនប៉ងខុសច្បាប់បែបនេះ ដាច់ខាតមិនត្រូវមើលរំលងឡើយ ហើយក្នុងនាមជាប្រទេសប្រជាធិបតេយ្យ គឺច្បាប់ត្រូវតែអនុវត្ត។ ដោយឡែក បើតាមលោក Andres ប្រតិបត្តិការតាមប្រមាញ់ កំពុងតែប្រព្រឹត្តទៅ ដើម្បីវែកមុខរកបុគ្គល ដែលទទួលបានការបង្គាប់បញ្ជាធ្វើឃាត ពីសំណាក់លោកស្រី Sarah Duterte។

គួរបញ្ជាក់ថា លោកស្រី Sarah Duterte គឺជាកូនស្រីអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។ លោកស្រី បានចុះចេញពីតំណែងជារដ្ឋមន្រ្តីក្រសួងអប់រំ កាលពីខែមិថុនា ឆ្នាំនេះ នៅពេលទំនាក់ទំនងរវាងគ្រួសារ Duterte និងគ្រួសារ លោក Marcos បានធ្លាក់ដល់ចំណុចស្តារលែងរួច ហើយសម្ព័ន្ធភាពរវាងគ្រួសារទាំងពីរ បានដួលរលំទៅវិញ។ សម្ព័ន្ធភាពនេះ ដំបូងឡើយ បានជួយឱ្យលោក Marcos និងលោកស្រី Sarah Duterte ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ជាប់ជាប្រធានាធិបតី និងអនុប្រធានាធិបតី ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២២។

លោកស្រី Sarah Duterte ឥឡូវ ក៏កំពុងស្ថិតក្រោមការស៉ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ របស់រដ្ឋសភាហ្វីលីពីន ដែលដឹកនាំ ដោយលោក Romualdez ផងដែរ។ ទាំងលោកស្រី Sarah Duterte និងលោក Romualdez សុទ្ធតែត្រូវបានគេរំពឹងយ៉ាង ទូលំទូលាយថា នឹងឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីហ្វីលីពីន ក្នុងការបោះឆ្នោតឆ្នាំ២០២៨។

អត្ថបទដែលជាប់ទាក់ទង