**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូ MFI ចុះពិនិត្យប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅតំបន់សមុទ្រក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុង

ឯកឧត្តម សួស យ៉ារ៉ា៖ ធម្មនុញ្ញសន្តិភាពសកល ក្លាយជាឯកសារសាធារណៈសម្រាប់ផ្ដល់គោលនយោបាយជូនទៅប្រទេសនីមួយៗ តំបន់នីមួយៗ ដើម្បីកសាងសន្តិភាព

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាកម្ពុជា បានថ្លែងថា ធម្មនុញ្ញសន្តិភាពសកល បានក្លាយជាឯកសារសាធារណៈសម្រាប់ផ្ដល់គោលនយោបាយជូនទៅប្រទេសនីមួយៗ តំបន់នីមួយៗ ដើម្បីកសាងសន្តិភាព។

ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល២ថ្ងៃ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «ធម្មនុញ្ញសន្តិភាពសកល ក្លាយជាឯកសារសាធារណៈសម្រាប់ផ្ដល់គោលនយោបាយជូនទៅប្រទេសនីមួយៗ តំបន់នីមួយៗ ដើម្បីកសាងសន្តិភាព ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ»។

សូមជម្រាបថា ធម្មនុញ្ញសន្តិភាពជាសកលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗជុំវិញ ពិភពលោក ដើម្បីធ្វើនិម្មាបនកម្មអន្តរជាតិស្ដីពីសន្តិភាព ដោយផ្អែកលើគំរូនៃការចរចាសន្តិភាព និងនយោបាយឈ្នះឈ្នះ ដើម្បីលើកកម្ពស់សន្តិភាព ការផ្សះផ្សាជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការពង្រឹង កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី ដែលផ្អែកលើស្មារតីនៃពហុភាគីនិយមប្រកបដោយបរិយាបន្ន និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ពាណិជ្ជកម្មសេរីនិងយុត្តិធម៌ សេរីភាព ការពឹងពាក់គា្នទៅវិញទៅមក វិបុលភាពរួមគ្នា គុណតម្លៃសកល និងសហត្ថិភាពដោយសន្តិវិធី។

ជាមួយគ្នានេះ ធម្មនុញ្ញសន្តិភាពសកល គឺជាក្របខ័ណ្ឌអន្តរជាតិបើកចំហនិងមិនជាប់កាតព្វកិច្ចផ្លូវច្បាប់ ដែលត្រូវ បានបង្កើតឡើងដើម្បីបំពេញបន្ថែមនិងស្របជាមួយនឹងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិដែលទទួលស្គាល់ជាសកលផ្សេងទៀត រួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះសេចក្តីប្រកាសទីក្រុង បានឌុង និងសន្ធិសញ្ញាស្ដីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការ (TAC) នៅអាស៊ីអាគ្នេយ៍។

ធម្មនុញ្ញសន្តិភាព សកលគ្របដណ្តប់លើសសរស្តម្ភសំខាន់ៗចំនួនប្រាំ គឺ៖ ១៖ការបង្ការជម្លោះ, ២៖ដំណើរការកសាងសន្តិភាព និងការផ្ដល់ការសម្របសម្រួល, ៣៖យុត្តិធម៌អន្តរកាល, ៤៖ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយនិងជំនួយមនុស្សធម៌ និង៥៖ សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ សមាជិកភាពនៃធម្មនុញ្ញសន្តិភាពសកល គឺបើកចំហចំពោះ រដ្ឋនិងស្ថាប័នទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង