**សម្តេចមហាបវរធិបតី៖ កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ**រដ្ឋអាជ្ញាអាមេរិក ទម្លាក់ចោលការចោទប្រកាន់លោក ដូណាល់ ត្រាំ ដែលត្រូវបានចោទក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន២**អាវរងាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្ដល់ជូននាយទាហាន ពលទាហាន ក្នុងអង្គភាពតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥**NEA នាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៦៥០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ**សម្តេចធិបតី៖ ការរាតត្បាតជំងឺកូវីត១៩ បានបង្កើតជាបញ្ហាប្រឈមសម្រាប់ប្រទេសជាច្រើន ប៉ុន្តែទន្ទឹមនេះ ក៏បានពន្លឿនបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យ នៃសេដ្ឋកិច្ចពិភពលោក**សម្តេចធិបតី៖ កម្ពុជាកំពុងផ្ដល់ឱកាសវិនិយោគសម្រាប់អាគតរបស់ពួកគេ ខណៈកម្ពុជាគឺជាប្រទេសយុទ្ធសាស្រ្ដទាំងក្នុងអាស៊ី និងក្នុងតំបន់**សម្តេចធិបតី៖ កម្ពុជាជាប្រទេសមួយ ដែលមានប្រជាជនក្មេងជាងគេនៅអាស៊ី**សម្តេចធិបតី៖ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរី បំផុតនៅអាស៊ី**សម្ដេចបវរធិបតី៖ សន្តិភាព គឺមានតម្លៃ និងជាទំនិញដ៏កម្រ មិនមែនគ្រប់ប្រទេសទាំងអស់ សុទ្ធតែមានសំណាងទទួលបានសន្តិភាព និងស្ថិរភាពនយោបាយនោះទេ**ព្រះមហាក្សត្រកម្ពុជា នឹងស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម ចាប់ពីថ្ងៃទី២៨-២៩ វិច្ឆិកា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ចិន គឺជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់ របស់ពិភពលោក**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ សេដ្ឋកិច្ចឌីជីថល បានបង្កើតកាលានុវត្តភាពសម្រាប់ធុរកិច្ច និងការវិនិយោគថ្មី ដែលមិនធ្លាប់មានពីមុនមក**សម្ដេចធិបតី៖ សន្តិភាព និងស្ថិរភាពរបស់កម្ពុជា ផ្តល់ជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់ការវិនិយោគរបស់ភ្ញៀវទាំងអស់**អគ្គស្នងការនគរបាលជាតិ ថ្លែងអំណរគុណក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងភ្នាក់ងារ បានចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជាមួយកម្លាំងសមត្ថកិច្ច ក្នុងព្រះរាជពិធីបុណ្យអុំទូក**នាយឧត្តមសេនីយ៍ ខេង សុមេធ ចុះត្រួតពិនិត្យ ទីតាំងដែលគ្រោងប្រារព្ធពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ និងកាដ្ឋានសាងសង់អគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាននរគបាលខេត្តបន្ទាយមានជ័យ**សារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»**ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា**រដ្ឋមន្ត្រីអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ឯកសារពិភាក្សាលើទិសដៅនៃការស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានបរិច្ចាគថវិកាចូលរួមក្នុងកិច្ចអភិវឌ្ឍកម្ពុជា ពិសេសវិស័យអប់រំ**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញសម្ពោធជាផ្លូវការ សៀវភៅ “ប្រយោជន៍សម្រាប់ទាំងអស់គ្នា៖ ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងប្រទេសកម្ពុជា”

រដ្ឋមន្ត្រីអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ឯកសារពិភាក្សាលើទិសដៅនៃការស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា នាថ្ងៃទី២៥ ខែវិច្ឆិកា ២០២៤ បានដឹកនាំកិច្ចប្រជុំស្ដីពី ឯកសារពិភាក្សាលើទិសដៅនៃការស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (New Generation Pedagogical Research ) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ មកពីអង្គភាពពាក់ព័ន្ធ នាយកប្រតិបត្តិនៃអង្គការខេប (Kampuchea Action to Promote Education -KAPE) និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះផ្តោតពិភាក្សាលើកការពិនិត្យឡើងវិញនូវតួនាទី និងដំណើរការនៃមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីក្នុងការផ្តល់ជំនួយបច្ចេកទេសដល់កំណែទម្រង់សាលាជំនាន់ថ្មី។

សមិទ្ធផលដែលមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី សម្រេចបានកន្លងមករួមមាន៖ កម្មវិធី M.Ed ទី១ លើកម្ពស់ការបង្ហាត់បង្រៀន (Mentoring ) កម្រិតតំបន់អាស៊ាន , កម្មវិធីវគ្គបណ្ដុះបណ្ដាលការរៀបចំកម្មវិធីសិក្សា ការសរសេរនិក្ខេបបទ និងគោលការណ៍ណែនាំការអនុវត្តផ្សេងាៗ, កម្មវិធី M.Ed ដើម្បីប្រើប្រាស់វិធីសាស្រ្តសិក្ខាសាលានៅកម្ពុជា, សន្និសីទអន្តរជាតិចំនួន ៤ , បង្កើតសមាគមអ្នកណែនាំផ្លូវការនៅកម្ពុជា (The first formal association of mentors in Cambodia – CMA) , ការបោះពុម្ពផ្សាយរបាយការណ៍ស្រាវជ្រាវជាច្រើន និងអត្ថបទស្តីពីកំណែទម្រង់អប់រំ និងការណែនាំក្នុងនាម NIE ,ការណែនាំស្តីពីការរចនាការអប់រំប្រកបដោយភាពច្នៃប្រឌិតកម្រិតឧត្តមសិក្សា, ការផ្សព្វផ្សាយកម្មវិធីណែនាំតាមអ៊ីនធឺណែតដំបូងគេនៅកម្ពុជា (ដែលគេស្គាល់ថា Observic), ការអភិវឌ្ឍ និងផ្សព្វផ្សាយការអនុវត្តជាក់ស្តែងដែលផ្តល់នូវគំរូដ៏ល្អដល់វិទ្យាស្ថានបណ្តុះបណ្តាលផ្សេងទៀត។

ដើម្បីជំរុញលើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPR) ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដូចជា៖ (១). បន្តគាំទ្រចក្ខុវិស័យរបស់ (NGPR) ដែលមានគោលដៅបណ្តុះបណ្តាលគ្រូណែនាំ (Mentor) គ្រូអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី និងផលិតឯកសារ រួមជាមួយចិត្តវិទ្យាអប់រំថ្មី (២). រៀបចំជាសៀវភៅណែនាំស្តីពីវិធីសាស្ត្របង្រៀនបែបថ្មី (Scripted guideline) ត្រូវមានសៀវភៅណែនាំគ្រូលម្អិតដើម្បីឱ្យគ្រូបន្តកែលម្អ ធ្វើឱ្យវាទៅជាប្រព័ន្ធមួយដើម្បីធានាបានប្រសិទ្ធភាព និងនិរន្តរភាព (៣).ផ្តល់ការបណ្ដុះបណ្តាលឆ្លើយតបនឹងសំណើរបស់សាលារៀនជាក់ស្តែង និងផ្តោតលើការបណ្ដុះបណ្ដាលឯកទេស(Specialize) តែម្តង (៤). តម្រង់ទិសមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យ ដោយរៀបចំមជ្ឈមណ្ឌលនេះឱ្យទៅជាកន្លែងផលិតឯកសារបណ្ដុះបណ្ដាល បោះពុម្ព បង្កើតឯកសារដើម្បីគាំទ្រដល់សាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ (៥). សូមរៀបចំឡើងវិញ (Redesign) កម្មវិធីបណ្ដុះបណ្ដាលគ្រូស្តីអំពីវិធីសាស្ត្របង្រៀនបែបថ្មីដោយយកសាលារៀនគំរូជាគោល (៦).សូមឱ្យរៀបចំជាប្រព័ន្ធបណ្ដុះបណ្ដាលជាប្រចាំដល់គ្រូដើម្បីធានាបាននូវនិរន្តរភាព ដោយផ្តល់ជូននូវសញ្ញាបត្រទទួលស្គាល់ជាក់លាក់ (កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬ វគ្គសិក្សាខ្លីៗ) ហើយត្រូវមានការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង (៧). បង្កើតគណៈគ្រប់គ្រងដើម្បីតាមដានត្រួតពិនិត្យដែលមានការចូលរួមពីនាយកសាលាគរុកោសល្យភ្នំពេញ -បាត់ដំបង និងវិទ្យាស្ថានជាតិអប់រំ (NIE)៕

អត្ថបទដែលជាប់ទាក់ទង