អាវរងាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្ដល់ជូននាយទាហាន ពលទាហាន ក្នុងអង្គភាពតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥
ភ្នំពេញ៖ លោកវរសេនីយ៍ទោ ស្រី រិទ្ធី មេបញ្ជាការរង តំបន់អភិវឌ្ឍន៍ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រគល់អាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូននាយទាហាន នាយទាហានរង ពលទាហាន ចំណុះអង្គភាពតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥។
នាឱកាសនេះ លោកវរសេនីយ៍ទោ មេបញ្ជាការរង បានផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ថា រដូវកាលនេះគឺជារដូវរងា ត្រូវរួសរាន់បើកចែកឱ្យដល់ដៃកងទ័ពឲ្យបានឆាប់បំផុត។
លោកវរសេនីយ៍ទោ ស្រី រិទ្ធី មេបញ្ជាការរង តំបន់អភិវឌ្ឍន៍ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់អភិវឌ្ឍន៍ទាំងអស់ សូមថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីការរស់នៅរបស់កងទ័ព និងកងកម្លាំងឈរជើងនៅតាមព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងាឧបត្ថម្ភអាវរងា នៅរដូវវស្សាឧបត្ថម្ភអាវភ្លៀង សូមគោរពជូនពរសម្តេចទាំងទ្វេ សូមជួបសេចក្តីសុខសេចក្តីចម្រើន កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕