**សមរាត្រីអង្គរ គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ**ក្រសួងរៀបចំដែនដី ប្រកាសព័ត៌មានពីកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ**ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព

លោក ចូ បៃដិន នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ

បរទេស៖ កាលពីថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកាម្សិលមិញនេះ សេតវិមាន បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នៅខែមករាខាងមុខ ដោយហៅការចូលរួមនេះជាការប្ដេជ្ញាចិត្តមួយចំពោះគុណតម្លៃប្រជាធិបតេយ្យ បើទោះជាលោក ត្រាំ ធ្លាប់បដិសេធចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក បៃដិនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អតីតប្រធានាធិបតី និងជាប្រធានាធិបតីជាប់ឆ្នោតបច្ចុប្បន្ន លោក ត្រាំ បានបដិសេធចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក បៃដិន កាលពីឆ្នាំ២០២១ បន្ទាប់ពីរូបលោកចោទប្រកាន់ដោយគ្មានមូលដ្ឋានថាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ មានការលួចបន្លំសន្លឹកឆ្នោត។

យ៉ាងណាក៏ដោយ ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងស្ថិតនៅលើយន្ដហោះ Air Force One ជាមួយលោក បៃដិន អ្នកនាំពាក្យរងរបស់សេតវិមាន លោក Andrew Bates បានបញ្ជាក់ថាលោកប្រធានាធិបតី បៃដិន បានសន្យាថា នឹងចូលរួមពិធីស្បថចូលកាន់តំណែងមិនថានរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកក៏ដោយ។

លោក Bates បន្តថាលោក បៃដិន និងលោកស្រីជំទាវទី១ នឹងគោរពតាមពាក្យសន្យា ហើយនឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ។

គួរបញ្ជាក់ថា លោក ចូ បៃដិ ន បានសន្យាថាលោកនឹងផ្ទេរអំណាចដោយសន្តិវិធីទៅឱ្យលោក ដូណាល់ ត្រាំ បន្ទាប់ពីលោក ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ ដោយផ្ដួលលោកស្រី កាម៉ាឡា ហារីស។ លោក បៃដិន ក៏បានអញ្ជើញលោក ត្រាំ ទៅកាន់សេតវិមានផងដែរកាលពីពេលថ្មីៗនេះ ដើម្បីជជែកគ្នាពី ការផ្ទេរអំណាចដោយសន្តិវិធី។

អត្ថបទដែលជាប់ទាក់ទង