**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

ធនាគារកណ្តាលថៃថា ប្រព័ន្ធធនាគាររបស់មានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់

បាងកក៖ ជំនួយការទេសាភិបាលធនាគារកណ្តាលថៃបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រព័ន្ធធនាគាររបស់ប្រទេសថៃមានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់ ហើយធនាគារកណ្តាលមិនបានរឹតបន្តឹងការត្រួតពិនិត្យលើការផ្តល់ប្រាក់កម្ចីរបស់ខ្លួនទេ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចីពីសំណាក់របស់ធនាគារនានា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Sakkapop Panyanukul ខណៈឱ្យដឹងនៅក្នុងអត្ថបទមួយដែលចេញផ្សាយនៅលើគេហទំព័ររបស់ធនាគារកណ្តាលថៃថា ការសម្រេចចិត្តផ្តល់ប្រាក់កម្ចីរបស់ធនាគារនានានឹងអាស្រ័យលើសមត្ថភាពរបស់កូនបំណុលក្នុងការសងត្រលប់វិញ។

លោកបានបន្តថា ប្រព័ន្ធធនាគារថៃមានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ដែលបានបង្ហាញឱ្យឃើញតាមរយៈប្រាក់បញ្ញើ និងការវិនិយោគរបស់ធនាគារពាណិជ្ជនៅក្នុងធនាគារកណ្តាលថៃក្នុងរយៈពេលកន្លងមក។

លោកបានបន្ថែមថា ប្រាក់បញ្ញើនិងការវិនិយោគទាំងនោះមានចំនួនច្រើនរហូតដល់ពី ៤ ទៅ ៥ពាន់ពាន់លានបាត (១១៥,៦៤ ទៅ ១៤៤,៥៥ពាន់លានដុល្លារ)។

យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសថៃបានលើកឡើងពីបំណុលគ្រួសារខ្ពស់ថាជាឧបសគ្គដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញកំណើនសេដ្ឋកិច្ចដែលមានភាពយឺតយ៉ាវក្នុងការស្ទុះងើបឡើងវិញពីជំងឺរាតត្បាត។ មានការជំរុញឱ្យធនាគារពាណិជ្ជពង្រីកលទ្ធភាពទទួលបានឥណទាន។

លោក Sakkapop បានបន្ថែមទៀតថា វិធានផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវរបស់ធនាគារកណ្តាលត្រឹមតែចែងថា ធនាគារត្រូវតែពិចារណាលើការកំណត់ការបង់រំលស់ដែលសមរម្យសម្រាប់ការចំណាយលើការរស់នៅរបស់កូនបំណុល។

កាលពីព្រឹកថ្ងៃចន្ទ សហព័ន្ធឧស្សាហកម្មថៃបានបញ្ជាក់ថា ការផលិតនិងការលក់រថយន្តបានរងផលប៉ះពាល់ដោយតម្រូវការខ្សោយ ដោយសារស្ថាប័នហិរញ្ញវត្ថុបានរឹតបន្តឹងការផ្តល់ប្រាក់កម្ចីសម្រាប់យានយន្ត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អត្ថបទដែលជាប់ទាក់ទង