**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ វរសេនាតូចថ្មើរជើងលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២ ។

វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥២១ ក្រោយពេលបានបញ្ចប់វគ្គហ្វឹកហ្វឺន រៀនសូត្រអស់រយៈពេល ៩១ថ្ងៃ ក្រុមការងារបានវាយតម្លៃ បូកសរុបលទ្ធផល មានដូចខាងក្រោម ៖
+ លទ្ធផលចំណាត់ថ្នាក់ជារួម
-និទ្ទេសល្អ ចំនួន ២៨នាក់=៣៥% ។
– និទ្ទេសបង្គួរ ចំនួន ៤០នាក់=៥០% ។
– និទ្ទេសមធ្យម ចំនួន ១២នាក់=១៥% ។

+វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុន ខ.ភ.ម ក្រោយពេលបានបញ្ចប់វគ្គហ្វឹកហ្វឺនរៀនសូត្រអស់រយៈពេល ៤៥ថ្ងៃ ក្រុមការងារបាន វាយតម្លៃ បូកសរុបលទ្ធផល មានដូចខាងក្រោម ៖
-និទ្ទេសល្អ ចំនួន ៣៥នាក់= ៣៥% ។
– និទ្ទេសបង្គួរ ចំនួន ៥០នាក់= ៥០% ។
-និទ្ទេសមធ្យម ចំនួន ១៥នាក់ = ១៥% ។

+បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ វរសេនាតូចថ្មើរជើងលេខ៥២៣ មានសិក្ខាកាម ចំនួន ១០០នាក់ សិក្សារយៈពេល ៤៥ថ្ងៃ។

មានមតិសំណេះសំណាលក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សេង ធារិន បានលើកឡើងថា សិក្ខាកាមបើកវគ្គនេះត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ល្អ មានសាមគ្គីឯកភាពគ្នា ខិតខំប្រឹងប្រែងក្នុងការរៀនសូត្រដើម្បីទទួលលទ្ធផលបានល្អប្រសើរគ្រប់ៗគ្នា ត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូដើម្បីយកទៅអនុវត្តនៅអង្គភាពឲ្យបានល្អ ការហ្វឹកហ្វឺនកងទ័ព ជាវិស័យអាទិភាពមួយ នៃការកែទម្រង់ របស់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព ដេីម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេនជំនាន់ក្រោយ។ ត្រូវចូលរួមថែរក្សាសុខសន្តិភាព មិនអនុញ្ញាតឲ្យជនណា ឬក្រុមណាមកបំផ្លាញសុខសន្តិភាពបានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះត្រង់ជានិច្ចជាមួយប្រមុខរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេលវេលា យើងមានសន្តិភាពមកដល់ពេលនេះដោយការសាមគ្គីភាព ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូវពង្រឹងពង្រីកការងារការកសាងធនធានមនុស្ស និងការកសាងអង្គភាពរបស់ខ្លួន។

ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរចំពោះសិក្ខាកាមដែលបានឆ្លងកាត់វគ្គហ្វឹកហ្វឺនរហូតទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យសិក្ខាកាមដែលបានបញ្ចប់វគ្គក្នុងថ្ងៃនេះបន្តចែករំលែកនូវចំណេះដឹងរបស់ខ្លួនដល់អ្នកដែលមិនចេះ ហើយចំពោះសិក្ខាកាមដែលត្រូវបានបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែង ត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រពីយោធាចារ្យ ហើយគោរពឲ្យបាននូវវិន័យផ្សេងៗរបស់អង្គភាពដើម្បីធានាបាននូវគុណភាពសិក្សាប្រកបដោយគុណភាពខ្ពស់។
ជាចុងបញ្ចប់ ឧត្តមសេនីយ៍ទោ បានប្រគល់លិខិតបញ្ជាក់ការសិក្សា ប័ណ្ណសរសើរ ជូនដល់សិក្ខាកាម និង ឧបត្ថម្ភថវិកាដល់ការបើកនិងបិទវគ្គ ចំនួន ២.០០០.០០០រៀល និងប្រកាសបិទវគ្គនិងបើកវគ្គចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង