**លោក Li Qiang ជួបសំណេះសំណាលជាមួយតំណាងសហគ្រាសដែលចូលរួមពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហារឿងផ្ទះបុរី បើដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយ**នាយករដ្ឋមន្ត្រីកម្ពុជា៖ វិវាទបុរី ជារឿងថ្មី និងជាបញ្ហាដែលរសើបបំផុត ទាមទារឲ្យដោះស្រាយដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់**សម្ដេចបវរធិបតី៖ កំពង់ចាម ក្លាយជាខេត្តដំបូងគេ ដែលចុះបញ្ជីក្បាលដី ផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានា ចប់សព្វគ្រប់មុនគេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឲ្យអស់ទាំងស្រុង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីបញ្ហាដីធ្លី គឺជាបញ្ហាក្ដៅដែលទាមទារឲ្យមានការដោះស្រាយ ដោយប្រុងប្រយ័ត្នបំផុត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ វិស័យសំណង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា**សម្តេចធិបតី គាំទ្រឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗរបស់ក្រសួងរៀបចំដែនដី**សម្ដេចតេជោ បញ្ជាក់ជាថ្មីថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ**នាយកប្រតិបត្តិនៃអង្គការ Halo Trust គាំទ្រចំពោះការកំណត់គោលដៅថ្មីរបស់កម្ពុជា គឺកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម**ក្រសួងការងារ បើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាឲ្យទីបញ្ជាការស្រាលទាំង៦ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅក្នុងរដូវប្រាំងនេះ បានជាដាច់ខាត**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ**ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នឹងប្រកាសពីបទឈប់បាញ់មួយនៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល

អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ក្នុងនាមប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខ្វាយខ្វល់ចំពោះសេចក្តីសុខ និងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលបានរងរបួស និងបាត់បង់អាយុជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាប្រចាំ។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល៩ខែ ឆ្នាំ២០២៤ របស់ គ.ស.ច.គ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់កត្តាចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មានចំនួន២ គឺកត្តាមនុស្ស និងកត្តាយានយន្ត។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំ និងជំរុញឱ្យថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស បង្កើនការអប់រំផ្សព្វផ្សាយ ការត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់នោះឡើយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងបន្តជំរុញអនុវត្តឱ្យបានសម្រេចតាមផែនការសកម្មភាពឆ្នាំ២០២៤របស់ គ.ស.ច.គ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក មន្រ្តីសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ មន្ត្រីនៃក្រសួងយុត្តិធម៌ មន្រ្តីនៃក្រសួងព័ត៌មានមន្រ្តីនៃក្រសួងសុខាភិបាល មន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានា អ្នកសារព័ត៌មាន វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ ដ៏ច្រើនលើសលប់ ដែលបានខិតខំយ៉ាងសកម្មក្នុងការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ញ៉ាំងឱ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆមាសទី១ ឆ្នាំ២០២៤ ទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងការអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពរបស់ គ.ស.ច.គ.។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ចាក់ថា ស្ថិតក្នុងបរិបទថ្មី រយៈពេល ៩ខែ ឆ្នាំ២០២៤ កន្លងទៅ គ.ស.ច.គ បានបន្តជំរុញការងារយ៉ាងសកម្ម សម្រេចបានលទ្ធផលគួរជាទីមោទនៈនូវកិច្ចការសំខាន់ៗ ដែលគួរឱ្យកត់សម្គាល់ រួមមាន ការចាត់តាំងអនុវត្តយ៉ាងសកម្មនូវផែនការជាតិទសវត្សរ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ការពង្រឹងយន្តការដឹកនាំគ្រប់ថ្នាក់ ការបន្តរឹតបន្តឹងអនុវត្តច្បាប់ ការបន្តផ្សព្វផ្សាយអប់រំច្បាប់ ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ការប្រឹងប្រែងបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital គ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍ ការបន្តកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការបង្កើនទំនាក់ទំនងជាតិ និងអន្តរជាតិលើវិស័យសុវត្ថិភាពចរាចរណ៍។

ផ្អែកតាមរបាយការណ៍ធៀបក្នុងឆ្នាំ២០២៣កន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកត់សម្គាល់ ទោះបីជាកំណើននៃការប្រើប្រាស់យាន្តយន្តមានការកើនឡើង និងធ្វើឱ្យមានភាពមមាញឹកនៅតាមដងផ្លូវក្តី ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ចំនួន ១៩៧លើក ស្មើ ៨% (២២៣០លើក /២៤២៧លើក) ចំនួនអ្នកស្លាប់ ១ ១៥៨នាក់ ស្មើពេលមុន និងអ្នករបួសថយចុះ ៣០៧នាក់ ស្មើ ៩% (២៩៦២នាក់/៣២៦៩នាក់) បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ថ្វីត្បិតតែករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក៏ពិតមែន ប៉ុន្តែចំនួនអ្នកស្លាប់មិនមានការថមថយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង