**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់**មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល**ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ**សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ**សម្តេចធិបតី៖ រយៈពេល១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ**សម្តេចធិបតី៖ គ្មានការកែសម្រួលព្រំដីនៅតំបន់លិចទឹកបឹងទន្លេសាបទៀតនោះទេ**សម្ដេចធិបតី៖ មានគណបក្សមួយចំនួន ធ្លាប់ឃោសនាថា បើសិនជាគេឈ្នះឆ្នោត គេនឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញជូនពលរដ្ឋ**សកម្មភាពគ្រប់គ្រងការបញ្ចេញឧស្ម័នមេតានរបស់ប្រទេសចិនបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតានសកល**សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកទិញផ្ទះ តម្លៃក្រោម ៧ម៉ឺនដុល្លារ គឺរួចពន្ធប្រថាប់ត្រា**ប្រមុខរាជរដ្ឋាភិបាល៖ ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែង គឺត្រូវតែពន្លត់ភ្លើងជាបន្ទាន់**លោក Li Qiang ជួបសំណេះសំណាលជាមួយតំណាងសហគ្រាសដែលចូលរួមពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហារឿងផ្ទះបុរី បើដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយ**នាយករដ្ឋមន្ត្រីកម្ពុជា៖ វិវាទបុរី ជារឿងថ្មី និងជាបញ្ហាដែលរសើបបំផុត ទាមទារឲ្យដោះស្រាយដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់**សម្ដេចបវរធិបតី៖ កំពង់ចាម ក្លាយជាខេត្តដំបូងគេ ដែលចុះបញ្ជីក្បាលដី ផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានា ចប់សព្វគ្រប់មុនគេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឲ្យអស់ទាំងស្រុង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧

នាយករដ្ឋមន្ត្រីកម្ពុជា៖ វិវាទបុរី ជារឿងថ្មី និងជាបញ្ហាដែលរសើបបំផុត ទាមទារឲ្យដោះស្រាយដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទំនាស់ដីធ្លី គឺជារឿងចាស់ដែលមានពីមុនមក ប៉ុន្តែវិវាទបុរី គឺជារឿងថ្មី ដែលប្រវត្តិសាស្ត្រមិនដែលមាន ក្នុងទ្រង់ទ្រាយធំបែបនេះ ខណៈបញ្ហានេះ គឺជាបញ្ហាដែលរសើបបំផុត ទាមទារឱ្យដោះស្រាយដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់ ។

ក្នុងឱកាសអញ្ជើញបិទសន្និបាត​ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ទំនាស់ដីធ្លី គឺជារឿងចាស់ ដែលពីមុនមក ប៉ុន្តែវិវាទបុរី គឺជារឿងថ្មី ប្រវត្តិសាស្ត្រប្រទេសយើងអត់ដែលមានទេ នៅក្នុងទ្រង់ទ្រាយធំបែបនេះ ពីឆ្នាំ៩៧ខ្ញុំចាំ ពេលដែលមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ីអាគ្នេយ៍ និងវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសថៃ កម្ពុជាអត់មានបញ្ហាទេ ព្រោះកាលនោះ កាលទិញលក់អចលនទ្រព្យអត់មានច្រើនទេ មានប្រាកដណាស់ ពីដើមអាណត្តិ​ មានជនជាតិផ្សេងគេមកវិនិយោគទិញលក់អីទៅ ប៉ុន្តែខ្មែរយើងមិនទាន់មាន ហើយទិញពេលនោះ គឺអត់មានទិញខ្ជីធនាគារទេ ពេលនោះភាគច្រើនប្រើលុយសុទ្ធ ចឹងវិបត្តិអីវិបត្តិទៅអត់មានបញ្ហាប៉ុន្មានទេ ហើយយើងក៏មិនប៉ះពាល់ច្រើន ប៉ុន្តែលើកនេះ គឺមានទំហំធំ» ។

សម្តេចធិបតី មើលឃើញថា ដោយសារបញ្ហាកូវីដ ដែលមិនអាចប៉ានស្មានជាមុនបាននេះហើយ ទើបធ្វើឱ្យស្ថានភាព វិស័យអចលនទ្រព្យ មានការធ្លាក់ចុះជាខ្លាំង នាំឱ្យម្ចាស់គម្រោងបុរីមួយចំនួន ដែលកំពុងចាប់យកឱកាសវិនិយោគលើវិស័យនេះ ជួបវិបត្តិ ។

សម្តេចធិបតី បញ្ជាក់ថា «បញ្ហានេះ គឺជាបញ្ហាដែលរសើបបំផុត បញ្ហាដែលត្រូវដោះដោយមានភាពបត់បែន បញ្ហាត្រូវដោះដោយភាពយោគយល់គ្នា និងភាពអំណត់ ។ ខ្ញុំចែកជាពីរ បុរីដែលធ្វើពិត មានចេតនាពិត គ្រាន់តែបញ្ហាប្រឈមការវាយតម្លៃខុស និងបុរីដែលមានចេតនាបោកប្រាស់ អានឹងគេហៅឆបោក ខ្លះអត់មានបុរីផង» ។

សម្តេចធិបតី បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដែលខិតខំធ្វើកិច្ចការងារដោះស្រាយនេះ ដោយភាពអត់ធ្មត់និងប្រសិទ្ធភាព ដោយសម្តេចយល់ឃើញថា បើពុំនោះទៀតសោត មិនដឹងថាត្រូវចាប់ខ្លួនមនុស្សប៉ុន្មាននាក់នោះទេ ចំពោះករណីអចលនទ្រព្យនេះ​។

សម្តេចធិបតី មានលើកឡើងថា «ខាងបុរីមួយចំនួនសំណូម​ពរ ថាត្រូវអនុវត្តច្បាប់ទៅលើអ្នកនេះរឹងកំព្រឹស អតិថិជនមួយចំនួនទាមទារឱ្យអនុវត្តច្បាប់ចាប់ម្ចាស់បុរី ខាងធនាគារមួយចំនួន ថាត្រូវតែអនុវត្តឱ្យរឹងកំព្រឹស អ្នកអត់បង់ត្រូវចាប់ត្រូវអី ខ្ញុំថាហើយ បើរវល់តែចាប់គ្រប់គ្នារលាយហើយ វាបង្កើតនូវភាពកាន់តែរំជើបរំជួល ៩៩គម្រោង បើសិនជាមានបញ្ហា ៩៩គម្រោងមានបញ្ហាទាំង៩៩​ហើយយើងចាប់ តើនរណាជាអ្នកដោះ? នេះហើយដែលយើងត្រូវគិតគូ»៕

អត្ថបទដែលជាប់ទាក់ទង