សម្តេចធិបតី៖ គ្មានការកែសម្រួលព្រំដីនៅតំបន់លិចទឹកបឹងទន្លេសាបទៀតនោះទេ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាដីលិចទឹកនៅបឹងទន្លេសាបដែលកន្លងមករាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធ្វើការកែសម្រួលបញ្ហាព្រំប្រទល់រវាងតំបន់១ តំបន់២ និងតំបន់៣ សម្រាប់ពលរដ្ឋអាស្រ័យផល ប៉ុន្តែចាប់ពីពេលនេះទៅសម្តេចមិនអនុញ្ញាតឱ្យបន្តធ្វើការកែសម្រួលទៀតទេ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅការងារឆ្នាំបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦វិច្ឆិកានេះ ជាមួយនឹងការកោតសរសើរដល់សមិទ្ធផលដែលក្រសួងសម្រេចបាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំដែងនូវមោទនភាពថា រយៈពេល១៥ខែ នៃអាណត្តិរាជរដ្ឋាភិបាលថ្មី ។
សម្តេចធិបតីបញ្ជាក់ថា ការកែសម្រួលព្រំដីតំបន់បឹងទន្លេសាបកន្លងមកបានកែសម្រួលព្រំប្រទល់មានជិត៨ម៉ឺនហិកតារួចស្រេចទៅហើយដើម្បីឱ្យពលរដ្ឋមានសិទ្ធិប្រើប្រាស់៕