ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ
កង់ប៉េរ៉ា៖ ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា បានជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលីពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ ទាក់ទងនឹងការហាមឃាត់ប្រព័ន្ធផ្សព្វសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី អាន់តូនី អាល់បាណេស ចង់អនុម័តសេចក្តីព្រៀងច្បាប់ជុំវិញការគ្រប់គ្រងដ៏តឹងតែងបំផុតមួយ លើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារ។ សេចក្តី ព្រាង ច្បាប់ នេះ ត្រូវ បាន ដាក់ ជូន សភា កាល ពី សប្តាហ៍ មុន ហើយ បាន បើក ឱ្យ មាន ការ បញ្ចេញ មតិ តែ មួយ ថ្ងៃ ប៉ុណ្ណោះ។ ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា បានអះអាងនៅក្នុងការដាក់ស្នើរបស់ពួកគេថា រដ្ឋាភិបាលគួរតែរង់ចាំលទ្ធផលនៃការសាកល្បងការផ្ទៀងផ្ទាត់អាយុមុនពេលដំណើរការ។
ប្រព័ន្ធផ្ទៀងផ្ទាត់អាយុអាចរួមបញ្ចូលជីវមាត្រ ឬការកំណត់អត្តសញ្ញាណ។ ក្រុមហ៊ុនមេតា បានលើកឡើងថា៖«ទាំងឧស្សាហកម្ម និងប្រជាជនអូស្ត្រាលីនឹងមិនយល់ពីធម្មជាតិ ឬទំហំនៃការធានាអាយុដែលតម្រូវដោយសេចក្តីព្រៀងច្បាប់ ឬផលប៉ះពាល់នៃវិធានការបែបនេះលើប្រជាជនអូស្ត្រាលី។ សេចក្តីព្រៀងច្បាប់នេះ គឺមិនស៊ីសង្វាក់គ្នា និងគ្មានប្រសិទ្ធភាពទេ។ ច្បាប់នេះនឹងបង្ខំឱ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ចាត់វិធានការសមហេតុផល ដើម្បីធានាបាននូវការការពារការផ្ទៀងផ្ទាត់អាយុ»។
សូមជម្រាបថា ក្រុមហ៊ុនអាចនឹងត្រូវបានផាកពិន័យរហូតដល់៣២លានដុល្លារ សម្រាប់ការបំពានប្រព័ន្ធច្បាប់នេះ។ គណបក្សសេរីនិយមត្រូវបានគេរំពឹងថា នឹងគាំទ្រសេចក្តីព្រាងច្បាប់នេះ ទោះបីជាសមាជិកសភាឯករាជ្យមួយចំនួនបានចោទប្រកាន់រដ្ឋាភិបាល ជុំវិញការប្រញាប់ប្រញាល់លើការអនុម័តច្បាប់នេះក៏ដោយ។
ជុំវិញរឿងរ៉ាវនេះ ក្រុមហ៊ុនទិកតុកបានអះអាងថា សេចក្តីព្រៀងច្បាប់នេះខ្វះភាពច្បាស់លាស់ ជាមួយនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការអនុម័តវិក័យប័ត្រ ដោយមិនមានការពិគ្រោះលម្អិតជាមួយអ្នកជំនាញ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម អង្គការសុខភាពផ្លូវចិត្ត និងមនុស្សវ័យក្មេង។
លោក អ៊ីឡុន ម៉ាស បានលើកឡើងពីការព្រួយបារម្ភថា ច្បាប់នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់សិទ្ធិមនុស្សរបស់កុមារ និងយុវជន រួមទាំងសិទ្ធិរបស់ពួកគេក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន។ ជាចុងក្រោយ មហាសេដ្ឋីអាម៉េរិករូបនេះបានអះអាងថា ច្បាប់នេះហាក់ដូចជាឈ្នាន់ ដើម្បីគ្រប់គ្រងការចូលប្រើអ៊ីនធឺណិត៕