មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល
ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល ក្រោមអធិបតីភាពលោកជំទាវ រស់ សុផានី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីសុខាភិបាល នៃរដ្ឋបាលខេ ត្ត លោក-លោកស្រី មកពីបណ្តាស្ថាប័ន ពាក់ព័ន្ធ អភិបាលក្រុង-ស្រុក បានចូលរួមនៅសាលប្រជុំ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២២៤។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីសុខាភិបាល នៃរដ្ឋបាលខេ ត្ត គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះមានសារៈធំៗចំនួន ៣គឺ ១.ការជម្រុញប្រជាពលរដ្ឋឲ្យចូលរួមប្រើប្រាស់សេវាសុខាភិបាលសាធារណៈ ឲ្យបានច្រើន, ២.ធានាបាននិរន្តភាពនៃដំណើរការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋានសុខាភិបាល, ៣.ជួយកៀរគរធាតុចូលក្នុងការប្រមូលចំណូលថវិកាសម្រាប់ជាគុណប្រយោជន៍របស់ខេត្ត។
ដើម្បីពង្រឹងក្នុងការផ្តល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសចំពោះសមាជិក បសស មូលនិធិសមធម៌ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវា លោកស្រី រស់ សុផានី អភិបាល រងខេតត ណែនាំដល់គ្រប់អ្នកពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ ត្រូវធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ ពេទ្យ មណ្ឌលសុខភាព មន្ត្រី បុគ្គលិក ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើគ្រប់ជំងឺ ចៀសវាងការបង់ប្រាក់ខុសពីការកំណត់ជាផ្លូវការជាដាច់ខាត។ ត្រូវរៀបចំលំហូរអ្នកជំងឺ និងគ្រូពេទ្យទទួលខុសត្រូវឱ្យបានប្រសើរចៀសវាងការកកស្ទះ និងយឺតយ៉ាវ។ ត្រូវពន្យល់ណែនាំដល់អ្នកជំងឺគ្រប់ប្រភេទ និងត្រូវផ្តល់អាទិភាពចំពោះករណីបន្ទាន់ និងការចាំបាច់ផ្សេងទៀត ដូចជា មនុស្សចាស់ ស្ត្រីមានផ្ទៃពោះជាដើម។ និងត្រូវប្រជុំណែនាំដល់មន្ត្រីបុគ្គលិកជាប្រញាប់ និងជាប្រចាំ ក្រើនរំលឹក និងដោះស្រាយរាល់បញ្ហាអសកម្មដែលរកឃើញ ឱ្យបានទាន់ពេលវេលា និងត្រូវឆ្លើយតបចំពោះការចោតប្រកាន់នានាដែលគ្មានការពិត ដោយមានហេតុផលបំភ្លឺសមស្រប៕