**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់

សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ

ភ្នំពេញ៖ សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានជួយលើកស្ទួយលើវិស័យអប់រំនៅកម្ពុជា តាមរយៈ ការជួយជួសជុលអគារសិក្សា ជាក់ស្តែងអគារសិក្សា និងសមិទ្ធផលនានា ដែលបានជួសជុលរួចជាស្ថាពរ នៅវិទ្យាល័យស្វាយចេក បឋមសិក្សាសុខសាន្ត បឋមសិក្សាគីឡូម៉ែត្រ៤ បឋមសិក្សាចង្ហា និងបឋមសិក្សាម្កាក់ ត្រូវបានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រារព្ធធ្វើឡើងនៅវិទ្យាល័យ ស្វាយចេក រសៀលថ្ងទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ប៊ែរី ចូណាថុន អួត អ្នកឯកទេសកិច្ចការមនុស្សធម៌ របស់សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ បានបង្ហាញពីអារម្មណ៍រីករាយ ដែលបានចូលរួមចំណែកជាមួយវិស័យអប់រំនៅកម្ពុជា តាមរយៈ ការជួយជួសជុលអគារសិក្សាឡើងវិញ ដើម្បីឱ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានដ៏សំខាន់សម្រាប់កម្ពុជា។

លោកបន្តថា តាមរយៈ ការជួយជួសជុលអគារសិក្សានេះ គឺចង់ឃើញយុវជន សិស្សានុសិស្ស មានចំណេះដឹងសម្រាប់អនាគត់របស់ខ្លួន ដើម្បីក្រុមគ្រួសារ និងសង្គមជាតិ។ ហើយនិងក្រុមការងារ និងបន្តជួយដល់វិស័យអប់រំ និងវិស័យដ៏ទៃទៀតទៅតាមលទ្ធភាពដែលអាចជួយទៅបាន។

នាឱកាសនោះលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី បានថ្លែងអំណរគុណដល់សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្នុងវិស័យអប់រំ តាមរយៈការជួយជួសជុលសាលានិងសមិទ្ធផលនានា ដើម្បីសិស្សានុសិស្សបានសិក្សារៀនសូត្រប្រកបដោយចំណេះដឹង។

ក្នុងនោះដែរលោក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ក្នុងនោះក៏មានវិធានការគន្លឹះក្នុងវិស័យអប់រំដែលមានគោលដៅលើកកម្ពស់គុណភាពអប់រំ។ ដោយឆ្នាំទី១ នៃនីតិកាល ទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់និងដាក់ចេញនូវកម្មវិធីផ្សេងៗ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការ ចំនួន៤ រួមមាន ៖ ទី១-ការពង្រឹងអភិបាលកិច្ច, ទី២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣-ការយកចិត្តទុកលើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤-ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យ ស្លោក«ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

ជាមួយគ្នានោះដែរ លោកអភិបាលស្តីទី ក៏បានផ្តាំផ្ញើដល់ប្អូនសិស្សានុសិស្សទាំងអស់ ត្រូវធ្វើជាកូនល្អ មិត្តល្អ សិស្សល្អនិងខិតខំសិក្សារៀនសូត្រ  ក្រៅពីការងារជួយឪពុកម្តាយ ត្រូវលេងកីឡាដើម្បីសុខភាព មិនត្រូវបង្កជាក្រុមក្មេងទំនើងនិងនៅឲ្យឆ្ងាយពីគ្រឿងញៀន ។

សូមបញ្ជាក់ថា ពិធីប្រគល់ទទួលអគារសិក្សា និងសមិទ្ធនានា ដែលបានជួសជុលរួចជាស្ថាពរ នូវអគារសិក្សា ដែលជាជំនួយរបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធនៃថ្ងៃចុងក្រោយ ចំនួន៥ខ្នង ២៤បន្ទប់, បង្គន់អនាម័យ ចំនួន ៣ខ្នង ១២បន្ទប់, កន្លែងលាងដៃ ចំនួន ៣ និងឡដុតសំរាម ចំនួន ៥ មានទីតាំង ១.សាលាបឋមសិក្សាម្នាក់ អគារ ១ខ្នង ៥បន្ទប់ និងឡដុតសំរាម ១ (ក្រុងសិរីសោភ័ណ), ២.វិទ្យាល័យស្វាយចេក អគារ ១ខ្នង ៥បន្ទប់ និងឡដុតសំរាម ១(ស្រុកស្វាយចេក) ៣.បឋមសិក្សាសុខ សាន្ត(ក្រុងប៉ោយប៉ែត) អគារ ១ខ្នង ៣បន្ទប់,បង្គន់ ១ខ្នង៤បន្ទប់ និងកន្លែងលាងដៃ១ និងឡដុតសំរាម១ ។ ៤.បឋមសិក្សា គីឡូម៉ែត្រលេខ៤ (ក្រុងប៉ោយប៉ែត) អគារសិក្សា ១ខ្នង ៦បន្ទប់, បង្គន់ ១ខ្នង ៤បន្ទប់, កន្លែង លាដៃ១ និងឡដុតសំរាម១ ។ ៥.បឋមសិក្សាចង្ហា(ស្រុកអូរជ្រៅ) អគារសិក្សា ១ខ្នង ៥បន្ទប់, បង្គន់ ១ខ្នង ៤បន្ទប់,កន្លែងលាដៃ១ និងឡដុតសំរាម១ រួមនឹងបានបន្តជួសជុលអគារសិក្សាជាបន្តបន្ទាប់ទៀត នីក្នុងខេត្តបន្ទាយុំានជ័យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង