**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពី ការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47) ត្រួតពិនិត្យលទ្ធផល វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង**អាជ្ញាធរឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់ស្លាប់ដោយបើករថយន្តធ្លាក់ស្ពាន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់**អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ**រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩

បណ្ឌិត យង់ ពៅ៖ វៀតណាម គួរបង្កលក្ខណៈងាយស្រួលដល់ខ្មែរកម្ពុជាក្រោមអាចមានលទ្ធភាពអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនារបស់ខ្លួន

ភ្នំពេញ៖ ជានិច្ចកាល ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា ទាំងនៅកម្ពុជានិងនៅប្រទេសវៀតណាម មេដឹកនាំវៀតណាមគ្រប់ លំដាប់ថ្នាក់ តែងតែបានសំណូមពរដល់រាជរដ្ឋាភិបាល កម្ពុជា ឱ្យបន្តការយកចិត្តទុកដាក់ ក៏ដូចជាបង្កភាពងាយស្រួលដល់ជនជាតិវៀតណាម ដែលកំពុង រស់នៅនិងបំពេញការងារ នៅក្នុងប្រទេសកម្ពុជា បើទោះបីជាអ្នកទាំងនោះបានចូលមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីក្នុងសម័យប្រវត្តិសាស្ត្រ ឬនៅក្រោយប្រវត្តិសាស្ត្រក៏ដោយក្ដី។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំផ្ញើមេដឹកនាំវៀតណាម ដោយបានគូសបញ្ជាក់សារនយោបាយច្បាស់ៗ ស្នើឱ្យមេដឹកនាំវៀតណាមបន្តបង្កលក្ខណៈងាយស្រួលដល់បងប្អូនខ្មែរកម្ពុជាក្រោមអាចថែរក្សាប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលនេះគឺជាការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការគោរពប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់បងប្អូនខ្មែរកម្ពុជាក្រោម ពីលើការរៀបចំអង្គកឋិនទានជាលើកទីមួយរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់វត្តស្ថិតនៅក្នុងដែនដីកម្ពុជាក្រោមនាពេលកន្លងទៅនេះ។

ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់ថ្នាក់ដឹកនាំវៀតណាមដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺជាសារនយោបាយដែលផ្ដល់នូវភាពកក់ក្ដៅចំពោះបងប្អូនខ្មែរកម្ពុជាក្រោម ដែលបច្ចុប្បន្នកំពុងរស់នៅភាគខាងត្បូងប្រទេសវៀតណាមថា មេដឹកនាំខ្មែរពិតជាមានសមានចិត្ត និងនឹករឭក ក៏ដូចជាមានទឹកចិត្តស្រលាញ់បងប្អូនជាជាតិសាសន៍ខ្មែរទាំងអស់នៅគ្រប់ទិសទីនៅលើពិភពលោក។ ការយកចិត្តទុកដាក់ចំពោះ ពលរដ្ឋ របស់ ខ្លួននៅឯបរទេស គឺជាកាតព្វកិច្ចរបស់ មេដឹកនាំនិងរដ្ឋាភិបាលនៃប្រទេសនីមួយៗ ហើយការ ជំរុញ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងភាព ជាដៃគូល្អជាមួយបណ្ដាប្រទេស ដែល ពលរដ្ឋ ឬជាតិសាសន៍ខ្លួនរស់នៅ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងគាំពារនិងគាំទ្រពលរដ្ឋទាំងនោះ។

បន្ថែមពីនេះ ប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចតេជោទៅកាន់មេដឹកនាំវៀតណាមនាពេលនេះ ក៏បានបង្ហាញផងដែរអំពី ស្មារតីស្រលាញ់ជាតិសាសន៍ខ្មែរដូចគ្នា បេះដូងដែលពោរពេញទៅដោយការគិតគូរអំពីសុខទុក្ខ និងការរស់នៅរបស់ជនជាតិខ្មែរគ្រប់រូប នៅតែបន្តមាននៅក្នុងសន្ដានចិត្តរបស់មេដឹកនាំខ្មែរនាសម័យទំនើប។ ហេតុនេះ គួរតែដល់ពេលហើយដែលខ្មែរត្រូវរួបរួមគ្នាជាធ្លុងតែមួយ មានស្មារតីនិងមនសិកាស្នេហាជាតិយ៉ាងពិតប្រាកដ ហ៊ានបូជានិងលះបង់ផលប្រយោជន៍សួនតួរបស់ខ្លួននិងក្រុមខ្លួន ដើម្បីឧត្ដមប្រយោជន៍ប្រជាជាតិខ្មែរ ជាជាងការបំផុសបំផុល ញុះញង់ និងបំភ្លៃរឿងហេតុឬបង្កើតព្រឹត្តិការណ៍ណាមួយ ដែលនាំទៅដល់ការបែកបាក់ជាតិ ឬបង្កទៅជាអសន្តិសុខនិងភាពគ្មានសណ្ដាប់ធ្នាប់ ដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។ ជាការពិតណាស់ គ្មាននរណាដែលស្រលាញ់ខ្មែរជាងប្រជាជននិងមេដឹកនាំ ដែលមានដើមកំណើតជាជនជាតិខ្មែរនោះទេ ហើយត្រង់ចំណុចនេះក៏បានគូសបញ្ជាក់ឱ្យយើងនឹកឃើញដល់សុភាសិតខ្មែរមួយឃ្លា ដែលបានលើកឡើងផងដែរថា «ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ»។

គួរបញ្ជាក់ផងដែរថា ខុសប្លែកពីជនជាតិវៀតណាម ដែលមួយចំនួនធំគឺជាជនអន្តោប្រវេសន៍ ឬជាទេសន្តោប្រវេសន៍ទាំងស្របច្បាប់និងខុសច្បាប់ ដែលទើបធ្វើចំណាកស្រុកពីប្រទេសវៀតណាមមកកាន់ប្រទេសកម្ពុជា ជនជាតិខ្មែរនៅដែនដីកម្ពុជាក្រោម គឺជាជនជាតិដើមម្ចាស់ស្រុក ដែលបានរស់នៅនិងតាំងទីលំនៅតាំងពីយូរលង់ណាស់មកហើយនៅក្នុងប្រវត្តិសាស្ត្រ ហើយបងប្អូនខ្មែរកម្ពុជាក្រោម ដែលសព្វថ្ងៃកំពុងរស់នៅតំបន់ភាគខាងត្បូងប្រទេសវៀតណាម គឺជាលទ្ធផលនៃការពុះជ្រៀកទឹកដីខ្មែរដោយបារាំងដែលជាអតីតប្រទេសដាក់អាណានិគមមកលើតំបន់ឥណ្ឌូចិន-បារាំង។ មានន័យថា ពលរដ្ឋកម្ពុជាក្រោមដើមកំណើតខ្មែរ ជាជនជាតិដែលបានបន្តរស់នៅលើទីតាំងនិងដែនដីដើមរបស់ខ្លួនដដែល គ្រាន់តែមានការផ្លាស់ប្ដូរការគ្រប់គ្រងដែលបារាំងបានកាត់ដែនដីនេះ ឱ្យស្ថិតទៅក្រោមការគ្រប់គ្រងរបស់វៀតណាម ក្រោយពីមហាអំណាចអាណានិគមនេះចាកចេញពីឥណ្ដូចិន-បារាំង ហើយផ្ដល់ឯករាជ្យភាពដល់ប្រទេសទាំងបីគឺ កម្ពុជា ឡាវ និងវៀតណាម។

ហេតុនេះ បងប្អូនខ្មែរកម្ពុជាក្រោម គឺជាជនម្ចាស់ស្រុកដែលបានបន្តរស់នៅលើទឹកដីរបស់ខ្លួន គប្បីត្រូវបានគោរពនិងផ្ដល់សិទ្ធិសេរីភាពខាងជំនឿ សាសនា ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ដូចដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្សជាដើម។ ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំ និងអាជ្ញាធរវៀតណាម គប្បីគួរតែផ្ដល់សិទ្ធិសេរីភាព និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនខ្មែរកម្ពុជាក្រោម អាចមានលទ្ធភាពអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនា ដែលខ្មែរកម្ពុជាក្រោម បានប្រកាន់ខ្ជាប់តាំងពីដើមតរៀងមកដល់បច្ចុប្បន្ន៕ ដោយ៖ បណ្ឌិត យង់ ពៅ

អត្ថបទដែលជាប់ទាក់ទង