**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពី ការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47) ត្រួតពិនិត្យលទ្ធផល វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង**អាជ្ញាធរឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់ស្លាប់ដោយបើករថយន្តធ្លាក់ស្ពាន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់**អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ**រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩

បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?

នៅថ្ងៃទី២៣ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ ខណៈពេលដែលលោកTrumpប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកបានប្រកាសពីការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្មដែលជាមុខតំណែងចុងក្រោយក្នុងគណៈរដ្ឋមន្ត្រីនាពេលអនាគតរបស់ខ្លួន លោកTrumpបានសម្រេចជាមូលដ្ឋាននូវការបង្កើតគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលនាពេលអនាគត ហើយរដ្ឋាភិបាលTrump2.0ជិតនឹងមកដល់។តើរដ្ឋាភិបាលTrump2.0នឹងនាំមកនូវការប្រែប្រួលអ្វីខ្លះដល់អាមេរិក?តើលោកTrumpនឹងបន្តគោលនយោបាយស្តីពី”អាមេរិកជាអាទិភាព”ក្នុងអាណត្តិដំបូងរបស់ខ្លួនឬទេ?តើគោលនយោបាយនេះអាចដំណើរការដោយមានប្រសិទ្ធភាពបានទេ ប្រការទាំងនេះបានបណ្តាលឱ្យមានការព្រួយបារម្ភទាំងក្នុងនិងក្រៅប្រទេស។
នៅពេលធ្វើយុទ្ធនាការបោះឆ្នោត លោកTrumpបានលើកឡើងនូវគោលដៅនៃគោលនយោបាយសេដ្ឋកិច្ចសំខាន់ៗចំនួនបី៖ ពោលគឺកាត់បន្ថយពន្ធនិងដាក់កំហិតលើជនអន្តោប្រវេសន៍ក្នុងស្រុក និងដំឡើងពន្ធគយចំពោះបរទេស។ មានការវិភាគបានលើកឡើងថា ប្រសិនបើផែនការសេដ្ឋកិច្ចរបស់លោកTrumpត្រូវបានអនុវត្តទាំងអស់ នោះ វាមិនត្រឹមតែនឹងបង្កឱ្យមានឱនភាពទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើឱ្យទំនាស់រវាងការផ្គត់ផ្គង់និងតម្រូវការរបស់អាមេរិកមានភាពកាន់តែខ្លាំងថែមមួយកម្រិតទៀតផងដែរដែលបណ្តាលឱ្យអាមេរិកមានហានិភ័យកើតមានអតិផរណាម្តងទៀត។
ក្នុងវិស័យសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អតិផរណារបស់អាមេរិកនៅតែមានកម្រិតខ្ពស់ ហើយប្រជាពលរដ្ឋមានទុទិដ្ឋិនិយមជាទូទៅចំពោះអនាគតសេដ្ឋកិច្ចរបស់អាមេរិក។ ដើម្បីរំញោចសេដ្ឋកិច្ចក្នុងស្រុក លោកTrumpបានគូសបញ្ជាក់ពីការកាត់បន្ថយពន្ធដាររបស់សហគ្រាស ហើយកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណូលរបស់សហគ្រាសពី២១ភាគរយនាពេលបច្ចុប្បន្នមកនៅត្រឹម១៥ភាគរយ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយផែនការកាត់បន្ថយពន្ធដារនេះត្រូវបានគេចាត់ទុកថា នឹងធ្វើឱ្យវិសមភាពទ្រព្យសម្បត្តិនិងបញ្ហាឱនភាពហិរញ្ញវត្ថុរបស់អាមេរិកកាន់តែធ្ងន់ធ្ងរ។ យោងតាមទិន្នន័យរបស់ការិយាល័យថវិការដ្ឋសភាអាមេរិកឱ្យដឹងថា សេចក្តីព្រាងច្បាប់បន្ធូរពន្ធនេះនឹងបណ្តាលឱ្យមានការខាតបង់១,៩ទ្រីលានដុល្លារអាមេរិកក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ក្នុងវិស័យគោលនយោបាយជនអន្តោប្រវេសន៍ លោកTrumpបានសន្យាថា នឹងបង្រ្កាបការធ្វើអន្តោប្រវេសន៍ខុសច្បាប់ បណ្តេញជនអន្តោរប្រវេសន៍ខុសច្បាប់ដោយទ្រង់ទ្រាយធំដែលមានរួចហើយនៅក្នុងអាមេរិក ព្រមទាំងដាក់កំហិតមួយចំនួនលើការចូលដែនអាមេរិកចំពោះជនអន្តោប្រវេសន៍ស្របច្បាប់។ អ្នកវិភាគខ្លះបានលើកឡើងថា ស្របពេលដែលអត្រាកំណើតរបស់អាមេរិកបានធ្លាក់ចុះ ការកាត់បន្ថយជនអន្តោប្រវេសន៍និងការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំនឹងក្លាយជាកត្តាសំខាន់ដែលដាក់កំហិតលើសេដ្ឋកិច្ចអាមេរិក។ ប្រសិនបើកម្លាំងពលកម្មដែលកើតនៅបរទេសបានកាត់បន្ថយ វាប្រហែលនឹងបណ្តាលឱ្យមានបញ្ហាប្រឈមផ្នែកផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរដែលនឹងជំរុញឱ្យប្រាក់ខែនិងអតិផរណាកើនឡើងបន្ថែមទៀត។
ទាក់ទិននឹងការដំឡើងពន្ធគយបន្ថែមទៀតចំពោះបរទេស លោកTrumpបានប្រកាសនៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតថា លោកគ្រោងនឹងដំឡើងពន្ធគយពី១០ភាគរយដល់២០ភាគរយលើទំនិញនាំចូលទាំងអស់ ហើយនិងប្រមូលពន្ធគយខ្ពស់៦០ភាគរយលើទំនិញនាំចូលពីប្រទេសចិន។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា នៅក្នុងអាណត្តិដំបូងលោកTrumpបានទទូចលើ”អាមេរិកជាអាទិភាពនិងផលប្រយោជន៍ជាអាទិភាព” “ដកខ្លួនចេញពីអង្គការអន្តរជាតិនិងផ្ដាច់ខ្លួនចេញពីសន្ធិសញ្ញា” ហើយដំឡើងពន្ធគយខ្ពស់លើទំនិញរបស់ប្រទេសចិននិងសហភាពអឺរ៉ុបជាដើម ដែលធ្លាប់បានបង្កឱ្យមានការតបតវិញយ៉ាងខ្លាំងពីប្រទេសចិននិងសហភាពអឺរ៉ុប វិវាទផ្នែកពាណិជ្ជកម្មកាន់តែធ្ងរធ្ងន់ជាបន្តបន្ទាប់។ ប្រសិនបើលោកTrumpបន្តទទូចចង់បន្ថែមពន្ធគយលើប្រទេសចិននិងអឺរ៉ុបក្នុងអំឡុងពេលអាណត្តិក្រោយ វាមុខជានឹងនាំមកនូវផលប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលប្រកបដោយសេរីភាពនិងភាពបើកទូលាយជាមិនខាន ហើយក៏នឹងបំផ្លាញផលប្រយោជន៍របស់អាមេរិកខ្លួនវិញផងដែរ។
ក្នុងដំណើរធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន សកម្មភាពសេដ្ឋកិច្ចរវាងប្រទេសនិងតំបន់នានានៅលើពិភពលោក មានភាពពឹងផ្អែកគ្នាទៅវិញទៅមកនិងតភ្ជាប់គ្នាទៅវិញទៅមក។ មានតែកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយនិងទទួលការអភិវឌ្ឍរួមគ្នា ទើបអាចដោះស្រាយភាពលំបាកដែលសេដ្ឋកិច្ចអាមេរិកកំពុងប្រឈមមុខ។ ប្រសិនបើលោកTrumpបន្តទទូចគោលនយោបាយ”អាមេរិកជាអាទិភាព” ហើយ”ដាក់សម្ពាធជាអតិបរមា”និង”ផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់”ជាមួយប្រទេសចិន នោះវាមិនត្រឹមតែមិនអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវផលវិបាកជាលក្ខណៈមហន្តរាយដល់សេដ្ឋកិច្ចពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង