សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥
ភ្នំពេញ៖ លោកវរសេនីយ៍ត្រី ស៊ន ថាន មេបញ្ជាការវរ សេនាតូចស៊ើបការណ៍ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រគល់អាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូននាយទាហាន នាយទាហានរង ពលទាហាន ចំណុះអង្គភាពវរសេនា តូចស៊ើបការណ៍ យោធភូមិភាគទី៥ ។
លោកមេបញ្ជាការ មេបញ្ជាការ រង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះវរសេនា តូចស៊ើបការណ៍ សូមថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីការរស់នៅរបស់កងទ័ព និងកងកម្លាំងឈរជើងនៅតាមព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងាឧបត្ថម្ភអាវរងា នៅរដូវវស្សាឧបត្ថម្ភអាវភ្លៀង សូមគោរពជូនពរសម្តេចទាំងទ្វេ សូមជួបសេចក្តីសុខសេចក្តីចម្រើន កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ៕