**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពី ការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47) ត្រួតពិនិត្យលទ្ធផល វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង**អាជ្ញាធរឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់ស្លាប់ដោយបើករថយន្តធ្លាក់ស្ពាន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់**អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ**រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩

រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»

ប៉េកាំង៖ បើតាមសារព័ត៌មាន Financial Times បានចុះផ្សាយនៅថ្ងៃពុធទី២៧ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន (Dong Jun) ស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយ ដែលជាផ្នែកមួយនៃការរស៊ើបអង្កេតប្រឆាំងអំពើពុករលួយដ៏ទូលំទូលាយរបស់ប្រទេសចិន។

ការបោសសម្អាតអំពើពុករលួយដោយបក្សកុម្មុយនីស្ដចិន បានបណ្តាលឱ្យមានការរុះរើក្បាលម៉ាស៊ីនដឹកនាំកងទ័ពរំដោះប្រជាជនចិនជាច្រើននាក់ ក៏ដូចជាបញ្ចប់មុខដំណែងរដ្ឋមន្រ្តីការពារជាតិប៉ុន្មានរូបរួចមកហើយ។

សារព័ត៌មាន Financial Times បានរាយការណ៍ថា លោក ដុង ជុន ជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនទី៣ ដែលត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ បក្សកុម្មុយនីស្ដចិនបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិ លោក លី សាំងហ្វូ និងលោក ​វ៉ី ហ្វឹងហឺ ពីបទពុករលួយ។ ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ដុង ទទួល​ខុស​ត្រូវ​លើ​ការ​ទូត​យោធា​របស់​ប្រទេស​ចិន​ជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត។

សូមរំឭកថា លោក លី សាំងហ្វូ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​មុខ​តំណែង​ក្នុង​ខែ​តុលា ឆ្នាំ២០២៣ បន្ទាប់​ពី​ចូល​កាន់​តំណែងបាន៧ខែ។ លោក វ៉ី បានកាន់តួនាទី ជារដ្ឋមន្ត្រីការពារជាតិពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣។ ទាំងលោក លី និងលោក​វ៉ី ហ្វឹងហឺ ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនីស្ដចិនពីបទ«បំពានវិន័យយ៉ាងធ្ងន់ធ្ងរ» ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។

គួរបញ្ជាក់ថា រដ្ឋធានីប៉េកាំងបានប្រើវិធានការក្តៅលើការបោសសម្អាតអំពើពុករលួយនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធកាលពីឆ្នាំមុន ដែលជាយន្តការកណ្តាប់ដៃដែកបោសសម្អាតអំពើពុករលួយរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង៕

អត្ថបទដែលជាប់ទាក់ទង