**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម

មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន

សៀមរាប៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិSanyប្រទេសចិន និង មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានរួមគ្នាចុះហត្ថលេខាលើអនុស្សារណៈស្តីពី«កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងបោសសម្អាតមីននៅកម្ពុជាផ្តល់អត្ថប្រយោជន៍សាធារណៈ» ដោយមូលនិធិSanyប្រទេសចិននឹងផ្តល់ Excavator ចំនួន១គ្រឿងដល់CMAC។ ក្នុងឱកាសដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកគ្មានមីន» លោកស្រី Song Ximei នាយកប្រតិបត្តិមូលនិធិSanyប្រទេសចិនបានថ្លែងថា ចាប់ពីឆ្នាំ២០១៨មក មូលនិធិSanyប្រទេសចិន និង មូលនិធិBeijing Peacelandប្រទេសចិន បានរួមកម្លាំងគ្នាក្នុងការរួមចំណែកជាមួយអង្គពាក់ព័ន្ធនានាដើម្បីបោសសម្អាតមីន​ ហើយចាប់ពីឆ្នាំ២០២៣មក ក្រោមកិច្ចសម្របសម្រួលពីមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) មូលនិធិទាំង២បានចូលរួមនៅក្នុងការផ្តល់សម្ភារៈ និងអាហារដល់កងកម្លាំងរបស់CMACដែលបាននិងកំពុងបំពេញការងារនៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ដោយមានកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោកស្រីបានគូសរំលេចពីការត្រៀមខ្លួនរួចជាស្រេចរបស់មូលនិធិចិនទាំង២ក្នុងកិច្ចសហការជាមួយCMACលើការរួមចំណែកសរសេរទំព័រថ្មីនៃកិច្ចកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកCMAC បានថ្លែងនូវការកោតសរសើរដល់មូលនិធិSanyប្រទេសចិន និងមូលនិធិBeijing Peaceland រួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលតែងបានផ្តល់កិច្ចសហការល្អជាមួយCMACដើម្បីរួមចំណែកឈានទៅសម្រេចបាននូវការកំចាត់គ្រាប់មីនអស់ពីទឹកដីកម្ពុជា។ តាមរយៈអនុស្សារណៈដោយរំលេចពីការទទួលអំណោយExcavatorចំនួន១គ្រឿង CMACនឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពខ្ពស់ជួយផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្រោយពីទទួលបានដីពីការបោសសម្អាតមីន។ លោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបបានសាទរនឹងសមិទ្ធផលថ្មីបន្ថែមទៀតរបស់មូលនិធិទាំង២របស់ប្រទេសចិនដែលតែងបានសហការជាមួយCMACក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតមីនទាំងស្រុងចេញពីទឹកដីកម្ពុជា។ បន្ថែមពីលើនេះ លោកក៏បានសាទរនឹងលទ្ធផលផ្លែផ្កាដែលបានកើតចេញពីកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមានការអញ្ជើញចូលរួមដោយគណៈប្រតិភូសរុបប្រមាណ៧០០នាក់មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០៕

អត្ថបទដែលជាប់ទាក់ទង