**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពី ការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47) ត្រួតពិនិត្យលទ្ធផល វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង**អាជ្ញាធរឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់ស្លាប់ដោយបើករថយន្តធ្លាក់ស្ពាន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់**អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ**រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩

រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងមានការអញ្ជើញចូលរួមអង្កេតការណ៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង ព្រមទាំងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.អ.ជ.ប ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុង/ស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធផ្សេងទៀត ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។

បន្ទាប់ពីបានដំណើរការ រយៈពេលមួយថ្ងៃកន្លះនៃវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ បានផ្ដល់ឱកាសដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការសង្គមស៊ីវិល សមាគម ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា បានចូលរួមសន្ទនាគ្នា ដើម្បីផ្ដល់នូវព័ត៌មានត្រឡប់ និងសម្ដែងនូវបញ្ហាប្រឈម សំណូមពរ ក្ដីកង្វល់ និងតម្រូវការចាំបាច់ជាអាទិភាពនានា សរុបចំនួន៧៤ករណី ក្នុងនោះរដ្ឋបាលខេត្ត ទទួលបាននូវសំណួរសំណូមពរ និងបញ្ហាប្រឈមពីថ្នាក់រដ្ឋបាលឃុំ សង្កាត់ បានសរុបចំនួន១០ និងសំណួរ សំណូមពរ បញ្ហាប្រឈម ពីថ្នាក់រដ្ឋបាលក្រុង ស្រុក បានសរុបចំនួន១២ ព្រមទាំងមន្ទីរ អង្គភាពនិងរដ្ឋបាលខេត្តផ្ទាល់ មានសំណួរ សំណូមពរ បញ្ហាប្រឈមសរុបចំនួន៥២។

មានប្រសាសន៍ក្នុងពិធីបិទវេទិកា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ ពីសុឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ ក្នុងការចូលរួមចំណែកអនុវត្តនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមបានទៀតបន្តថា វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ឆ្នាំ២០២៤នេះ បានបង្ហាញពីការយល់ដឹងស៊ីជម្រៅ អំពីដំណើរការនឹងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិរបស់រដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអង្គការសង្គមស៊ីវិល។ តាមរយៈការឆ្លុះបញ្ចាំង អំពីបញ្ហាប្រឈមក្នុងការអនុវត្តមុខងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរដ្ឋបាលខេត្តទទួលបានរបាយការណ៍ ពីរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងបញ្ហាប្រឈមដែលរដ្ឋបាលខេត្តជួបប្រទះកន្លងមក គឺមានចំនួន៧៤ករណី។

ឯកឧត្តម សុខ លូ បានបន្ថែមថា វេទិកាថ្នាក់ខេត្ត ដែលបានប្រព្រឹត្តទៅ រយៈពេលមួយថ្ងៃកន្លះ ពិតជាបានផ្ដល់ឱកាសដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការសង្គមស៊ីវិល សមាគម ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា បានចូលរួមសន្ទនាគ្នា ដើម្បីផ្ដល់នូវព័ត៌មានត្រឡប់ និងសម្ដែងនូវ បញ្ហាប្រឈម សំណូមពរ ក្ដីកង្វល់ និងតម្រូវការចាំបាច់ជាអាទិភាពនានា បាននឹងកំពុងជួបប្រទះ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលនេះបានបង្ហាញយ៉ាងពិត ប្រាកដ ពីការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ រួមជាមួយឆន្ទៈពីគ្រប់តួអង្គ នៃរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តកំណែទម្រង់តាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ។

នៅក្នុងវេទិកាថ្នាក់ខេត្តនេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការសម្របសម្រួលឆ្លើយតប នូវបញ្ហាប្រឈម និងសំណើ ក៏ដូចជាសំណូមពរ ដែលរដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអង្គការសង្គមស៊ីវិល បានលើកឡើង នៅក្នុងអង្គវេទិកាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង