**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ

នៅថ្ងៃទី ២៦ ខែវិច្ឆិកា អង្គការសហប្រជាជាតិបានបើកធ្វើមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន” លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះមហាសន្និបាតលើកនេះ ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា បញ្ហាប៉ាឡេស្ទីនគឺជាស្នូលនៃបញ្ហាមជ្ឈិមបូព៌ា វាពាក់ព័ន្ធដល់សច្ចភាពនិងយុត្តិធម៌អន្តរជាតិ ។ ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺ អនុវត្តដោយគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ឈប់ការបាញ់គ្នាក្នុងពេលឆាប់ៗនិងបន្ធូរបន្ថយស្ថានការណ៍ក្នុងតំបន់ ។ ច្រកចេញជាគន្លឹះ គឺ ការអនុវត្តជាក់ស្តែងនូវ”ដំណោះស្រាយរដ្ឋពីរ”និងជំរុញការដោះស្រាយបញ្ហាប៉ាឡេស្ទីនតាមវិធីនយោបាយដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យដែលមានអធិបតេយ្យភាពពេញលេញដោយចាត់ទុកខ្សែបន្ទាត់ព្រំដែននៅឆ្នាំ ១៩៦៧ ជាមូលដ្ឋាននិងក្រុងហ្សេរុយសាឡិមខាងកើតជារដ្ឋធានី ក៏ដូចជាសម្រេចបាននូវសិទ្ធិបង្កើតរដ្ឋ សិទ្ធិរស់រានមានជីវិតនិងសិទ្ធិវិលត្រឡប់មកវិញរបស់ប្រជាជនប៉ាឡេស្ទីនក្នុងពេលឆាប់ៗ ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែផ្តល់ការគាំទ្រយ៉ាងមុតមាំចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការស្តារសិទ្ធិស្របច្បាប់នៃប្រជាជាតិ គាំទ្រកងកម្លាំងនិងអង្គការនានារបស់ប៉ាឡេស្ទីនក្នុងការពង្រឹងសាមគ្គីភាពនិងអនុវត្ត«សេចក្តីប្រកាសទីក្រុងប៉េកាំងស្តីពីការបញ្ចប់ការបែកបាក់និងពង្រឹងការរួបរួមសាមគ្គីគ្នានៃប្រជាជាតិប៉ាឡេស្ទីន»ដើម្បីសម្រេចបាននូវការផ្សះផ្សាផ្ទៃក្នុង ។ ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះប៉ាឡេស្ទីនឱ្យក្លាយជារដ្ឋសមាជិកជាផ្លូវការនៃអង្គការសហប្រជាជាតិ ក៏ដូចជាគាំទ្រការបើកធ្វើកិច្ចប្រជុំសន្តិភាពអន្តរជាតិដែលមានទ្រង់ទ្រាយកាន់តែធំ កាន់តែមានកិត្យានុភាពនិងកាន់តែមានប្រសិទ្ធភាព ។ ប្រទេសចិននឹងបន្តរួមសហការជាមួយសហគមន៍អន្តរជាតិដើម្បីជំរុញបញ្ហាប៉ាឡេស្ទីនឱ្យវិលត្រឡប់ទៅរកផ្លូវដ៏ត្រឹមត្រូវនៃការអនុវត្ត”ដំណោះស្រាយរដ្ឋពីរ” ក៏ដូចជាជំរុញឱ្យបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយដោយគ្រប់ជ្រុងជ្រោយ យុត្តិធម៌និងយូរអង្វែងក្នុងពេលឆាប់ៗ ៕

អត្ថបទដែលជាប់ទាក់ទង