ឯកឧត្តម អ៊ូ វណ្ណា ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅតាមបណ្តាមណ្ឌលអប់រំកែប្រែ រាជធានី-ខេត្ត
ភ្នំពេញ៖ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំដំឡេីង និងតភ្ជាប់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅតាមមណ្ឌលអប់រំកែប្រែទូទាំងប្រទេស នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅតាមបណ្តាមណ្ឌលអប់រំកែប្រែ រាជធានី-ខេត្ត។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានទាំងពីជាច្រេីនរូបទៀត៕