**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា**អាល្លឺម៉ង់ នៅតែបន្តគាំទ្រ ភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសកម្មភាពមីន**អាជ្ញាធរជាតិអប្សរា ដាក់ដំណើរការជណ្ដើរឡើងចុះ រួតបាកាននៅជ្រុងអាគ្នេយ៍**ទេសរដ្ឋមន្ត្រី លី ធុជ អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីការបរទេស ប៊ួគីណាហ្វាសូ ជួបសម្តែងការគួរសម និងឈ្វេងយល់ពីសកម្មភាពមីនកម្ពុជា**ឯកឧត្តម អ៊ូ វណ្ណា ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅតាមបណ្តាមណ្ឌលអប់រំកែប្រែ រាជធានី-ខេត្ត**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន

អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់អាជ្ញាធរនៅមូលដ្ឋានពង្រឹងការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន ដែលយើងជាក្មេងជំនាន់ក្រោយតបស្នងសង គុណខណៈទទួលបានសន្តិភាព សព្វថ្ងៃគឺជាបូជាសាច់ឈាមស្រស់លើសមភូមិ ដើម្បីការពារជាតិមាតុភូមិរបស់យើង។

ក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនអតីតយុទ្ធជន ១០០នាក់ ស្ថិតនៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងក្នុងនាមជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ស្ពឺថា បងប្អូនអតីតយុទ្ធជនទាំងអស់ក្នុងក្របខណ្ឌខេត្ត និងត្រូវជួបសំណេះសំណាល សួរសុខទុក្ខពីរដងក្នុងមួយឆ្នាំក្នុងរដូវចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ស្របតាមប្រសាសន៍ការណែនាំដ៏ខ្ពង់ខ្ពស់របស់អតីតប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាក្រោមនយោបាយឈ្នះឈ្នះ។

ឯកឧត្ដមបណ្ឌិតបានបន្តណែនាំឲ្យបងប្អូនជាអតីតយុទ្ធជនប្រឹងប្រែងការងារបង្កបង្កើលផល ជាពិសេសដោយជ្រើសរើសយកពូជស្រូវដែលមានទិន្នផលខ្ពស់ ហើយធ្វើយ៉ាងណាឲ្យកូនៗបានចូលរៀនគ្រប់ៗគ្នាងាយស្រួលស្វែងរកការងារ ធ្វើខណៈក្នុងខេត្តទាំងមូលមានរោងចក្រជាង៤០០រោងចក្រកំពុងដំណើរការ ហើយជាងនេះនៅខ្វះកម្លាំងពលកម្មជាច្រើនផងដែរ។

សូមរំលឹកថា សមាគមអតីតយុទ្ធជន ត្រូវបានបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមគ្គុទ្ទេសក៍ឯក នៃនយោបាយឈ្នះឈ្នះ ដោយបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នាំមកនូវសន្តិភាព ស្ថេរភាពជាតិ និងការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជាមហាសប្បុរស បរិបូណ៌ដោយព្រហ្មវិហារធម៌ ក្តីមេត្តាដ៏ខ្ពង់ខ្ពស់ បានបង្កើតសមាគមអតីតយុទ្ធជនកម្ពុជានេះឡើង ព្រមទាំងស្ម័គ្រចិត្តធ្វើជាប្រធានសមាគមមួយនេះដោយផ្ទាល់ ក្នុងក្តីមេត្តា និងព្រហ្មវិហារធម៌របស់សម្តេចតេជោ មហាធំធេងអស្ចារ្យណាស់ក្នុងដំណាក់កាល សម្តេចជានាយករដ្ឋមន្ត្រី សម្តេចសុខចិត្តធ្វើជាប្រធានសមាគម ដើម្បីអតីតយុទ្ធជនទទួលបានផលប្រយោជន៍កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសង្គម។

ជាក់ស្តែង សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបរិច្ចាគធនធានផ្ទាល់របស់សម្តេចជួយទំនុកបំរុងអតីតយុទ្ធជន ទាំងថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគ ផ្ទះសម្បែង ផ្តល់សម្បទានដីសង្គមកិច្ច សង់ផ្ទះជូនអតីតយុទ្ធជន ដែលទ័លក្រ ខ្វះលទ្ធភាព ដូចឃើញស្រាប់ក្នុងភូមិជ្រៃសែនជ័យ ជាសក្ខីភាពជាមួយគ្នានេះបានតម្លើងប្រាក់សោធនប្រាក់ពិការភាព ប្រចាំឆ្នាំជូនអតីតយុទ្ធជន ដូចមន្ត្រីរាជការ កងកម្លាំងក្នុងតំណែងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង